ក្រុម ETA ប្រកាសពីបទឈប់បាញ់គ្នាមួយ
ដោយ ៖ ប្រុសកោះ
ថ្ងៃចន្ទ ទី៦ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:៥៧

គេហទំព័របរទេស
ក្នុងកិច្ចប្រជុំមួយរបស់ក្រុម ETA
ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់មនុស្ស៨២៩នាក់ រយៈពេលជាង៤០ឆ្នាំ នៃអំពើហិង្សា អង្គការឯករាជ្យនិយមបាស់ ETA បានប្រកាសកាលពីថ្ងៃទី៥ កញ្ញា ពីបទឈប់បាញ់គ្នាមួយ ។ ក្នុងវីដេអូមួយប្រគល់ឱ្យ BBC និងអត្ថបទមួយក្រុមនេះប្រកាសថា ខ្លួននឹងឈប់ធ្វើសកម្មភាពដោយអាវុធក្នុងក្របខណ្ឌនៃយុទ្ធនាការរបស់ខ្លួន ដើម្បីទាមទារឯករាជ្យនៃរដ្ឋបាស់ ។ ដោយដកស្រង់វីដេអូនេះ BBC បញ្ជាក់ថា ក្រុម ETA និយាយថា បានធ្វើការសំរេចចិត្តនេះតាំងពីច្រើនខែមកហើយ ដើម្បីបង្កើតដំណើរការប្រជាធិបតេយ្យមួយ ។ ETA អះអាងថា ខ្លួនសន្យាស្វែងរកដំណោះស្រាយមួយតាមបែបលទ្ធិប្រជាធិបេតយ្យចំពោះជំលោះនេះ ។ ដំណើរការតាមបែបលទ្ធប្រជាធិបតេយ្យគឺការសំរេចចិត្តដោយសេរីលើអនាគតរបស់យើងតាមរយៈការចរចា ។ ប្រសិនបើរដ្ឋាភិបាលអេស្ប៉ាញចង់បាន ETA ត្រៀមខ្លួននាពេលនេះក៏ដូចជាពេលអនាគត ទទួលយកលក្ខខណ្ឌប្រជាធិបតេយ្យអតបរមានានា ដែលចាំបាច់សំរាប់បង្កើតដំណើរការលទ្ធិប្រជាធិបតេយ្យមួយ ។ យើងក៏បញ្ជូនផងដែរ នូវការសំរេចចិត្តនេះដល់សហគមន៍អន្តរជាតិ ហើយយើងអំពាវនាវឱ្យមានការឆ្លើយតបចំពោះឆន្ទៈ និងការសន្យារបស់ ETA ដើម្បីចូលរួមក្នុងការបង្កើតដំណោះស្រាយក៏ស្ថិតស្ថេរត្រឹមត្រូវ និងតាមបែបលទ្ធិប្រជាធិបតេយ្យមួយនៃការតស៊ូនយោបាយពហុនិយម ៕