ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសម្នាក់​​​​​​​​​​​​​​​ត្រូវ​​ដើម​​ឈើ​​ដួល​​រលំ​​សង្កត់​​ស្លាប់​

12 ឆ្នាំ មុន

ខេត្តមណ្ឌល​គិរី ៖ បុរសម្នាក់​បាន​ស្លាប់ បន្ទាប់ពី​ត្រូវ​ដើម​ឈើ​ដួល​រលំ​សង្កត់លើ កាលពី​វេលា​ម៉ោង​ប្រមាណ​៩ព្រឹក​ថ្ងៃទី​៣០ តុលា ២០១៣ នៅ​ក្នុង​ព្រៃរបស់​ក្រុម​ហ៊ុន ប៊ិញហ្វឿក​ ព្រំ​ប្រទល់​ជាប់​ខេត្ត​ក្រចេះ​និង​មណ្ឌល​គិរី​ ។

ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ជ័យ សំប៊ុន ហៅ​ អា៧៩ អាប៉ែក អាអូន អាយុ​៣៤​ឆ្នាំ ជាអ្នក​​ស៊ី​ឈ្នួល​កាត់​ឈើឱ្យថៅ​កែឈ្មោះ​ម៉ៅ​  ក្រុម​ហ៊ុនប៊ិញហ្វឿក១ មាន​ទី​លំនៅ​កំណើត​ស្រុក​ពញាក្រែក ខេត្តកំពង់​ចាម ។

សាក្សី​បាន​ឱ្យដឹងថា នៅ​ព្រឹក​ថ្ងៃកើត​ហេតុជន​រងគ្រោះ​បាន​ទៅ​កាត់​ឈើ​ដូច​សព្វមួយដង ខណៈដើម​ឈើ​​ដាច់ ហើយ​ទ្រេតនិង​រលំ​នោះ ជន​រងគ្រោះ​ក៏​ភ្ញាក់​ហើយ​រត់​ចេញឱ្យឆ្ងាយ​​ពី​ដើម​ឈើ​ដែល​ដួល តែសំណាង​អាក្រក់​ ពេល​ជន​រងគ្រោះ​កំពុង​តែ​រត់​ក៏​ជាន់​កាំបិត​ បណ្តាល​ឱ្យរត់​លែង​រួច​ ពេល​នោះ​មែក​ដើម​ឈើ​បាន​វាត់​មក​ចំពោះ ផ្នែក​ខាង​ស្តាំ​ធ្លាយ​ហូរ​ឈាម​កក្លាក់​ ។

សាក្សី​បន្តថា ភ្លាម​នោះ​មិត្តភក្តិ​ដែល​នៅ​ក្បែរ​កន្លែង​កើត​ហេតុ​ បាន​នាំជន​រងគ្រោះ​មក​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ តែ​ដោយសារ​ផ្លូវ​ឆ្ងាយ ហើយ​ថែម​ទាំង​លំបាក​ទៀត​នោះ​ ជន​រងគ្រោះ​បាន​ដាច់​ខ្យល់​ស្លាប់​នៅ​លើ​រថយន្ត​តែម្តង ៕