ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ ២នាក់​ ចេញ​ពី​ធ្វើ​​ការ​ត្រូវ​ជន​សង្ស័យ​កា.ប់​ប្លន់​យក​ម៉ូតូ​​អាយ​ខន​បាន​សម្រេច​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ នារី​ ២នាក់​ ខណៈ​ដែល​ចេញ​ពី​ធ្វើ​ការ​​ ត្រូវ​ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ឌ្រីម​ ពណ៌​ខ្មៅ​ ១គ្រឿង ​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃកា.ប់​ទៅ​លើ​នារី​ម្នាក់​ជា​អ្នក​បើក​បរ​​ បណ្តាល​ឲ្យ​រយះ​ដៃ​​របួស​ធ្ងន់​ ប្លន់​យក​ម៉ូតូ​អាយ​ខន​ ១គ្រឿង​ បាន​ដោយ​សុវត្ថិ​ភាព​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣ និង ៣០​នាទី ទៀប​ភ្លឺ​ចូល​ថ្ងៃទី​២២​ តុលា​ ២០១៣​ នៅ​ចំណុច​មុខ​ផ្ទះ​នារី​រង​គ្រោះ​ ផ្លូ​វលំ​ច្រក​ចូល​កាសែត​អង្គរ​វត្ត​ ស្ថិត​ក្នុង​ភូមិ​ទំនប់​ សង្កាត់​ភ្នំ​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។

រាជ​ធានី​ភ្នំ​ពេញ​ ៖ នារី​ ២នាក់​ ខណៈ​ដែល​ចេញ​ពី​ធ្វើ​ការ​​ ត្រូវ​ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ឌ្រីម​ ពណ៌​ខ្មៅ​ ១គ្រឿង ​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃកាប់​ទៅ​លើ​នារី​ម្នាក់​ជា​អ្នក​បើក​បរ​​ បណ្តាល​ឲ្យ​រយះ​ដៃ​​របួស​ធ្ងន់​ ប្លន់​យក​ម៉ូតូ​អាយ​ខន​ ១គ្រឿង​ បាន​ដោយ​សុវត្ថិ​ភាព​ ដែល​ហេតុ​ការណ៍​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ៣ និង ៣០​នាទី ទៀប​ភ្លឺ​ចូល​ថ្ងៃទី​២២​ តុលា​ ២០១៣​ នៅ​ចំណុច​មុខ​ផ្ទះ​នារី​រង​គ្រោះ​ ផ្លូ​វលំ​ច្រក​ចូល​កាសែត​អង្គរ​វត្ត​ ស្ថិត​ក្នុង​ភូមិ​ទំនប់​ សង្កាត់​ភ្នំ​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​។

តាម​ប្រភព​ព័ត៌​មាន​ បាន​​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ នារី​ ២នាក់​ ខាង​លើ​ បាន​ចេញពី​ធ្វើ​ការ​នៅ​ហាង​ការ៉ា​អូខេ​ ប៊េស​ស្តារ​ ជិះ​ម៉ូតូ​អាយ​ខន​ ពណ៌​ឈាម​ជ្រូក​លាយ​ស​ ១គ្រឿង​ ធ្វើ​ដំណើរ​តាម​ផ្លូវ​៥៩៨​ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​​ចំណុច​មុខ​ផ្ទះ​​ ក៏​មាន​ជន​សង្ស័យ​ ២នាក់​ ជិះ​ម៉ូតូ​ឌ្រីម​ ១គ្រឿង​ ​ប្រដាប់​ដោយ​ដាវ​សាំ​ម៉ូ​រ៉ៃកាប់​ទៅ​លើ​នារី​ម្នាក់​ជា​អ្នក​បើក​បរ​​ បណ្តាល​ឲ្យ​រយះដៃ​របួស​ធ្ងន់​ ​ដេរ​អស់​ ១៥​ថ្នេរ​ ចំណែក​ជន​សង្ស័យ​​ក្រោយ​ធ្វើ​សកម្ម​ភាព​ប្លន់​ហើយ​ ក៏​រត់​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​។

ក្រោយ​កើត​ហេតុ​ នារី​រង​គ្រោះ​បាន​​ទៅ​ដាក់​​ពាក្យ​បណ្តឹង​នៅ​ប៉ុស្តិ៍​នគរ​បាល​រដ្ឋ​បាល​ភ្នំ​ពេញ​ថ្មី​ ដើម្បី​ស្រាវ​ជ្រាវ​រក​ជន​សង្ស័យ​មក​ផ្ទន្ទា​ទោស​តាម​ច្បាប់​៕