ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ក្រុង​របូតកង់​​ឆូតផ្លូវ​​១០០ម៉ែត្រ តែមិន​ក្រឡាប់​គ្រោះ​ថ្នាក់​​ដល់​អ្នកដំណើរ​​ទេ

13 ឆ្នាំ មុន

ខេត្តពោធិ៍សាត់ ៖ ​រថយន្ត​ក្រុង​​ដឹក​អ្នក​ដំណើរ​​មួយគ្រឿង ខណៈ​​ពេល​កំពុង​បើកបរ​​ស្រាប់តែ​​របូត​កង់​ក្រោយ​​ខាង​ស្តាំ​​​អូស​​ឆូត​ផ្លូវ​​ខូច​អស់​​ប្រហែល​១០០ម៉ែត្រ ប៉ុន្តែមិន​បណ្តាល​ឱ្យ​ក្រឡាប់​គ្រោះ​ថ្នាក់​ដល់​អ្នក​ដំណើ​រដែល​ជិះ​ក្នុង​រថយន្តនោះទេ ។ ​

ហេតុការណ៍​កើតឡើង​កាលពីវេលាម៉ោង​៨ និង​២៥នាទីព្រឹក​ថ្ងៃទី​១៧ តុលា ២០១៣ ស្ថិតក្នុងភូមិតាកែវក្រោម ឃុំ​បឹងកន្ទួត ស្រុក ក្រគរ ។ ​រថយន្ត​ក្រុង​ដែលរបូតកង់​នេះ​ពណ៌ស​លាយក្រហម ពាក់ស្លាកលេខ​ភ្នំពេញ 3B 4359 ធ្វើដំណើរ​ពីលិច​ទៅ​កើត​ មិន​ស្គាល់​​អត្ត​សញ្ញាណ​អ្នកបើកបរ​ ហើយក៏​មិន​ដឹង​ថា ជា​របស់ក្រុមហ៊ុន​ណាដែរ ព្រោះភ្លាមៗ​នោះ​គេ​បាន​បក​ឈ្មោះ​ក្រុម​ហ៊ុន​ចេញ និង​ព្យា​យាម​​លាក់ពី​អ្នក​សារព័ត៌មានទៀតផង ។

ប្រជាពលរដ្ឋ​​សំណូមពរ​​​ឱ្យ​ស្ថាប័ន​​មានសមត្ថកិច្ច​រឹង​បន្តឹង​​ដល់​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ ក៏ដូច​រថយន្ត​ឈ្នួល​គ្រប់ប្រភេទ​ មេត្តា​ត្រួត​ពិនិត្យ​រថយន្ត​ឱ្យ​បានត្រឹមត្រូវ​ មុននឹងចេញ​ដំណើរ​ ចៀស​វាង​គ្រោះថ្នាក់​ជាយថាហេតុ​ ។