ខេត្តព្រះសីហនុ ៖ គ្រោងឆ្អឹងក្របី២ក្បាលត្រូវបានប្រជាពលរដ្ឋប្រទះឃើញចោលកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី១៤ តុលា ២០១៣ ស្ថិតនៅចំណុចភូមិអូរត្រជាក់ចិត្ត ឃុំសំរ៉ុង ស្រុកព្រៃនប់ ដែលគេដឹងថា គឺជាក្របីដែលត្រូវចោរលួចយកមកពន្លះសាច់ទៅអស់បន្សល់ទុកតែឆ្អឹង ។
ក្របីដែលត្រូវចោរលួចពន្លះសាច់នេះជារបស់ឈ្មោះសោម លាន ភេទប្រុស ងាយុ៤៦ឆ្នាំ មានទីលំនៅក្នុងភូមិឃុំកើតហេតុខាងលើ ។ តាមម្ចាស់ក្របីនេះបានឱ្យដឹងថា មុនពេលប្រទះឃើញនេះកន្លះម៉ោង ស្របពេលដែលមេឃកំពុងភ្លៀងនោះ គាត់បានឃើញរថយន្តកូរ៉េមួយតោនកន្លះ១គ្រឿង បើកចូលទៅក្នុងតំបន់ដែលប្រទះឃើញឆ្អឹងនោះ រួចមានមនុស្ស២-៣នាក់ ដើរម្តុំនោះ តែគាត់ពុំបានចាប់អារម្មណ៍ទេ ។
លុះមួយសន្ទុះគាត់ដើរទៅមើលក្របីគាត់ដែលនៅក្នុងក្រោលផ្ទះ ក៏បាត់ គាត់ក៏ដើររក ស្រាប់តែឃើញគ្រោងឆ្អឹងទៅវិញនៅចម្ងាយពីផ្ទះគាត់ប្រហែល២០០ម៉ែត្រ


ចែករំលែកព័តមាននេះ