រាជធានីភ្នំពេញ ៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១២ តុលា ២០១៣ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ខណៈពួកគេកំពុងធ្វើសកម្មភាពបម្រុងកាច់សោ.កម៉ូតូប្រជាពលរដ្ឋនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះយ៉ាង គ្រុយ ភេទប្រុស អាយុ៣២ឆ្នាំ ជាអ្នករត់ម៉ូតូឌុប និងម្នាក់ទៀតឈ្មោះរស់ ចាន់ធី ភេទប្រុស អាយុ២៨ឆ្នាំ មានមុខរបរ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។
បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យ នគរបាលបានដកហូតម៉ូតូ១គ្រឿងម៉ាកឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកំពង់ស្ពឺ១E៦៥៦៨ និងដែកអក្សរតេសម្រាប់កាច់សោម៉ូតូចំនួន២ដើម។
<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ