ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះថ្ម​ប្រក់​ស័ង្កសី​១ខ្នងត្រូវ​ទឹក​ជន់​លិច​​បាក់​ស្រុត​ចូល​ទឹក​ស្ទឹងព្រែក​ត្នោតបាត់

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖​ ផ្ទះ​១​ខ្នង​ទំហំ​៩​ម៉ែត្រ​គុណ​៥ម៉ែត្រ​ សង់​ពី​ថ្ម​ប្រក់​ស័ង្កសី​នៅ​លើ​ដី​ទើប​ចាក់​ថ្មីៗ​ ហើយ​មិន​បាន​បុក​គ្រឹះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ជាមុន​នោះត្រូវ​​ទឹក​ជំនន់​ជន់​លិច​ និង​ហូរ​ច្រោះ​ដាច់​ដី​បណ្តាល​ឱ្យ​ស្រុត​ រួច​​រលំ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង​បាត់​ កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១១ តុលា ២០១៣ ស្ថិត​នៅ​ជាប់​មាត់​ស្ទឹង​ព្រែក​ត្នោត ភូមិ​បាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ តែ​​មិន​បណ្តាល​ឱ្យ​ម្ចាស់​ផ្ទះ​រង​របួស ឬ​ស្លា.ប់ទេ។

រាជ​ធានី​ភ្នំពេញ​ ៖​ ផ្ទះ​១​ខ្នង​ទំហំ​៩​ម៉ែត្រ​គុណ​៥ម៉ែត្រ​ សង់​ពី​ថ្ម​ប្រក់​ស័ង្កសី​នៅ​លើ​ដី​ទើប​ចាក់​ថ្មីៗ​ ហើយ​មិន​បាន​បុក​គ្រឹះ​ឱ្យ​បាន​ត្រឹម​ត្រូវ​ជាមុន​នោះត្រូវ​​ទឹក​ជំនន់​ជន់​លិច​ និង​ហូរ​ច្រោះ​ដាច់​ដី​បណ្តាល​ឱ្យ​ស្រុត​ រួច​​រលំ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង​បាត់​ កាល​ពី​វេលា​ម៉ោង​៧ និង​១៥​នាទី​យប់ ថ្ងៃ​ទី​១១ តុលា ២០១៣ ស្ថិត​នៅ​ជាប់​មាត់​ស្ទឹង​ព្រែក​ត្នោត ភូមិ​បាគូ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ​ តែ​​មិន​បណ្តាល​ឱ្យ​ម្ចាស់​ផ្ទះ​រង​របួស ឬ​ស្លាប់ទេ។

ស្ត្រី​ជា​ម្ចាស់​ផ្ទះ​បាន​ឱ្យ​ដឹង​ថា នៅ​ប៉ុន្មាន​ថ្ងៃ​មុន​ពេល​កើតហេតុ​ ទឹក​នៅ​ក្នុង​ស្ទឹង​ព្រែក​ត្នោត​ឡើង​ជន់​លិច​ផ្ទះ​របស់​នាង​យូរ​ថ្ងៃ​ដែរ​ហើយ ហើយពេល​​ស្រក​ទៅ​វិញ​ ​នាង​បាន​ឃើញ​ស្នាម​ទឹក​ហូរ​ច្រោះ​ធ្វើ​ឱ្យ​នាង​ និង​ក្រុម​គ្រួសារ​ចេះ​តែ​មាន​ការ​ព្រួយ​បារម្ភ​ខ្លាច​មាន​ការ​បាក់​ស្រុត​ដែរ ព្រោះ​ផ្ទះ​នេះសង់​ឡើង​នៅ​លើ​ដី​ទើប​ចាក់​ថ្មី​ ម្យ៉ាង​ទៀត​អត់​មាន​បុក​គ្រឹះ​ឱ្យ​រឹង​មាំ​ទេ ។

លុះ​នៅ​ថ្ងៃ​កើត​ហេតុ​នៅ​សុខៗ​ស្រាប់​តែ​ផ្ទះ​របស់​នាង​ញ័រ​រង្គើយោល​ទៅ​យោល​មក​ដូច​រញ្ជួយដី ដោយ​ឃើញ​សភាព​មិន​ស្រួល​នាង​ និង​ក្រុម​គ្រួសារ​បាន​នាំ​គ្នា​រត់​ចេញ​ពី​ក្នុង​ផ្ទះ​ទាំង​ព្រលឹង​ចុង​សក់​ដោយ​មិន​បាន​ប្រមូល​យក​ទ្រព្យ​សម្បត្តិ​ក្នុង​ផ្ទះ​ចេញ​ទាន់​ពេល​ទេ គ្រាន់​តែ​ចេញ​ផុត​បន្តិច​ស្រាប់​តែ​ផ្ទះ​រលំ​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ស្ទឹង​ទាំង​កម្រោល​តែ​ម្តង​៕