ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ.ក​​សម្លា.ប់​ក្នុង​ផ្ទះ​​ កូន​តូច​ស្រែក​យំ​លើ​ថ្លុក​ឈាម​ម្តាយ

11 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​ស្លា.ប់​បាត់​បង់​ជីវិត​យា៉ង​អាណោច​អា​ធ័ម​​បំផុត​ដោយ​អំពើ​​អារ.ក​សម្លា.ប់​ នៅ​ក្នុង​បន្ទប់​ផ្ទះ​ឈើ​របស់​ខ្លួន​ជាន់​ទី​១​ គឺ​ផ្ទះ​លេខ​២៦៨​ ក្រុម​ទី​១៨​ ​ផ្លូវ​លេខ​៦៤៤​ ភូមិ​ដើម​មា៉ក់​ឃ្លើ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​មាន​ជ័យ​ ។ ក្នុង​ហេតុ​ការណ៍​អារ​.ក​សម្លា.ប់​​គួរ​ឱ្យ​រន្ធត់​នេះ​ បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​​ ថ្ងៃ​ទី​១០ តុលា​ ។

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​​ស្លាប់​បាត់​បង់​ជីវិត​យា៉ង​អាណោច​អា​ធ័ម​​បំផុត​ដោយ​អំពើ​​អារ.ក​សម្លាប់​ នៅ​ក្នុង​បន្ទប់​ផ្ទះ​ឈើ​របស់​ខ្លួន​ជាន់​ទី​១​ គឺ​ផ្ទះ​លេខ​២៦៨​ ក្រុម​ទី​១៨​ ​ផ្លូវ​លេខ​៦៤៤​ ភូមិ​ដើម​មា៉ក់​ឃ្លើ​ សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​មាន​ជ័យ​ ។ ក្នុង​ហេតុ​ការណ៍​អារ​.ក​សម្លាប់​​គួរ​ឱ្យ​រន្ធត់​នេះ​ បាន​កើត​មាន​ឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​​ ថ្ងៃ​ទី​១០ តុលា​ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះ​ ហួ៊រ​ លី​ជួរ​ អាយុ​៣៤​ឆ្នាំ​ ជា​កូន​ប្រសារ​ថៅ​កែ​សំណង់​ម្នាក់​នៅ​សង្កាត់​ច្បារ​អំពៅ​ ដែល​បុរស​ជា​ប្តី​មាន​មុខ​របរ​ជា​អ្នក​បើក​អីុន​ធើរ​ណិត​ ។ តាម​ប្រភព​ព័ត៌មាន​ទាក់​ទិន​នឹង​ហេតុ​ការណ៍​ខាង​លើ​នេះ​បាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ​ ស្ត្រី​រង​គ្រោះ​ស្នាក់​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​ជាន់​ទី​១​ ជាមួយ​កូន​ប្រុស​តូច​ម្នាក់​ដែល​មាន​អាយុ​ជាង​១​ខួប​ ដោយ​មិន​ដឹង​ថា​ឃាត​ករ​ចូល​ធ្វើ​សកម្ម​ភាព​អារ.ក​សម្លាប់​តាំង​ពី​ពេល​ណា​នោះ​ឡើយ​ ។

ប៉ុន្តែ​ហេតុ​ការណ៍​ភ្ញាក់​ផ្អើល​ខាង​លើ​នេះ​បាន​កើត​ឡើង​ បន្ទាប់​ពី​បុរស​ជា​ប្តី​បាន​ត្រឡប់​មក​ពី​កន្លែង​ប្រកប​អាជីវ​កម្ម​អីុន​ធើរ​ណិត​វិញ​ ហៅ​ប្រពន្ធ​ឱ្យ​បើក​ទ្វា​រ​តែ​មិន​ឆ្លើយ​ ហើយ​ឮ​សូរ​កូន​តូច​ស្រែក​យំ​ទ្រហឹង​ទៅ​វិញ​ ក៏​ស្ទុះ​ឡើង​ទៅ​លើ​ផ្ទះ​ច្រាន​ទ្វារ​ចូល​ ស្រាប់​តែ​ឃើញ​ប្រពន្ធ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម​យា៉ង​អា​ណោច​អាធ័ម​លើ​គ្រែ​ពូក​ទៅ​ហើយ​ ធ្វើ​ឱ្យ​បុរស​ជា​ប្តី​មាន​ការ​តក់​ស្លុត​រន្ធត់​ចិត្ត​យា៉ង​ខ្លាំង​ ​រត់​ចុះ​មក​ក្រោម​ហៅ​គេ​ឯង​ឱ្យ​ជួយ​ ។

ភ្លាម​ៗ​នោះ​ អាជ្ញា​ធរ​មូល​ដ្ឋាន​ដឹក​នាំ​ដោយ​លោក​ ពៅ​ ហ៊ួត​ ចៅ​សង្កាត់​ច្បារ​អំពៅ​ទី​១​ និង​សមត្ថ​កិច្ច​ចម្រុះ​របស់​ខណ្ឌ​មាន​ជ័យ​ បាន​ចុះ​ទៅ​ដល់​កន្លែង​កើត​ហេតុ​ និង​ទំនាក់​ទំនង​ទៅ​នគរ​បាល​ជំនាញ​ចុះ​ធ្វើ​កោ​សល្យ​វិច័យ​ពិនិត្យ​សាក​សព​ ។ ក្រោយ​ពេល​ពិនិត្យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​សន្និ​ដ្ឋាន​ថា​ ស្ត្រី​ខាង​លើ​ពិត​ជា​ស្លាប់​ដោយ​សារ​អំពើ​ឃាត​កម្ម​អារ.ក​សម្លាប់​ពិត​ប្រាក​ដ​មែន​ ប៉ុន្តែ​សមត្ថ​កិច្ច​មិន​បាន​បញ្ជាក់​ថា​ ជា​រឿង​ឃាត​កម្ម​ដោយ​គំនុំ​ឬ​ក៏​ប្លន់​យក​ទ្រព្យ​សម្បត្តិ​នៅ​  ឡើយទេ​ ។ ដោយ​ឡែ​ក​ប្រភព​ក្រៅ​ផ្លូវ​ការ​មួយ​បាន​ឱ្យ​ដឹង​ថា​ ករណី​នេះ​អាច​ជា​អំពើ​ប្លន់​សម្លាប់​យក​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​​នៅ​ក្នុង​ផ្ទះ​ ។ ចំពោះ​ការ​លើក​ឡើង​យា៉ង​ដូច្នេះ​ ដោយ​សារ​សមត្ថ​កិច្ច​បាន​ពិនិត្យ​ជាក់​ស្តែ​ង​នៅ​ក្នុង​ផ្ទះ​ឃើញ​មាន​ស្លាក​ស្នាម​រើ​កកាយ​ពាស​ពេញ​នៅ​ក្នុង​បន្ទប់​ស្ទើរ​គ្រប់​ទី​កន្លែង​ ។ ទោះ​បី​ជា​មាន​ការ​សន្និ​ដ្ឋាន​បែប​នេះ​ក្តី​ ក៏​ពុំ​ទាន់​ត្រូវ​បាន​ក្រុម​គ្រួសារ​ស្ត្រី​រង​​គ្រោះ​ម្នាក់​ណា​បញ្ជាក់​ថា​ នៅ​ក្នុង​ផ្ទះ​កើត​ហេតុ​មាន​បាត់​បង់​ទ្រព្យ​សម្បត្តិ​អ្វី​ជា​សំខាន់​នៅ​ឡើយ​ទេ​ ។

លំ​នៅ​ឋាន​ខាង​លើ​​នេះ ជន​រង​គ្រោះ​ទើប​នឹង​ទិញ​បាន​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ​ និង​កំពុង​ជួស​ជុល​ឱ្យ​ស្អាត​ឡើង​វិញ​ ។ ដូច្នេះ​ករណី​ស្លាប់​នេះ​ កំពុង​ស្ថិត​នៅ​ជា​អាថ៌​កំបាំង​នៅ​ឡើយ​ ។ ប៉ុន្តែ​ជា​ការ​ពិត​ណា​ស់​ ឃាត​ករ​ដៃ​ដល់​ដែល​ចូល​ក្នុង​បន្ទប់​ដំណេក​អារ.ក​សម្លាប់​បែប​នេះ​បាន​បង្ហាញ​ថា​ អាច​ជា​មនុស្ស​ស្គាល់​គ្នា​ ឬ​ធ្លាប់​ចេញ​ចូល​ផ្ទះ​នេះ​ផង​ដែរ​ ទើប​អាច​ធ្វើ​សកម្ម​ភាព​បែប​នេះ​បាន​ ។ ម្យា៉ង​ទៀត​ការ​សម្លាប់​នេះ​អាច​មាន​គម្រោង​ការ​គិត​ទុក​ជា​មុន​ផង​ដែរ​ គឺ​ចំពេល​ដែល​មិន​មាន​អ្នក​ណា​នៅ​ក្នុង​ផ្ទះ​ ក្រៅ​តែ​ពី​ស្ត្រី​រង​គ្រោះ​និង​កូន​តូច​​ម្នាក់​ប៉ុណ្ណោះ​ ។

ជុំ​វិញ​អំពើ​អារ.ក​សម្លាប់​ខាង​លើ​នេះ​ អ្វី​ជា​ការ​តក់​ស្លុត​បំផុត​ គឺ​ទាំង​សមត្ថ​កិច្ច​ក៏​ដូច​ជា​អ្នក​ជិត​ខាង​ និង​អ្នក​ឃើញ​ហេតុ​ការណ៍​ទាំង​អស់​ មាន​ក្តី​តក់​ស្លុត​ក្នុង​ចិត្ត​ឥត​ឧប​​មា​ ពេល​ដែល​ឃើញ​កូន​ប្រុស​តូច​របស់​ស្ត្រី​រង​គ្រោះ​យំ​លូន​ចេញ​ពី​ថ្លុក​ឈាម​របស់​ម្តាយ​ ទាំង​រូប​កាយ​ប្រឡាក់​ឈាម​កក្លាក់​ ដែល​រូប​គេ​មិន​ដឹង​ថា​ម្តាយ​របស់​ខ្លួន​ បាន​ស្លាប់​បាត់​បង់​ជី​វិត​ចោល​​នោះ​ឡើយ​ ។ តាម​សាក្សី​អ្នក​ជិត​ខាង​​បាន​ឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​ខាង​លើ​នេះ​ មាន​ផ្ទៃ​ពោះ​ប្រមាណ​៣​ខែ​មក​ហើយ​ ត្រូវ​ស្លាប់​បាត់​បង់​ជីវិត​ជាមួយ​ទារក​នៅ​ក្នុង​ផ្ទៃ​នោះ​ផង។

គួរ​បញ្ជាក់​ថា​ អ្វី​ដែល​គួរ​ឱ្យ​សោក​ស្តាយ​នោះ​គឺ​ លំ​នៅ​ឋាន​ខាង​លើ​នេះ​ មា​ន​បំពាក់​កា​មេ​រា៉​សុវត្ថិ​ភាព​ដែរ​ ប៉ុន្តែ​ដោយ​សារ​មាន​ការ​ជួស​ជុល​លំ​នៅ​ឋាន​ ទើប​កា​មេ​រា៉​មិន​អាច​ដំណើរ​ការ​បាន​។ ហេតុ​នេះ​ទើប​សមត្ថ​កិច្ច​កំពុង​ងងឹត​មុខ​ឈឹង​ក្នុង​ការ​វែក​មុខ​ឃាត​ករ​ ដោយ​សារ​​នៅ​កន្លែង​កើត​ហេតុ​​មិន​មាន​បន្សល់​ទុក​នូវ​ភស្តុ​តាង​អ្វី​បន្តិច​សោះ​ សូម្បី​តែ​កាំ​បិត​ដែល​ធ្វើ​សកម្ម​ភាព​ក៏​រក​មិន​ឃើញ​ដែរ​ ៕