ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មិន​រក​ស៊ី​គេ​ថា​អាកម្ជិលល ខ្លាចគេ​ថា​មិនខំ​រកស៊ី​បាន​ជា​ក្រ លក់​តាមចិញ្ចើម​ផ្លូវ​១ខែ​បង់​៣០ម៉ឺន​រៀល

10 ឆ្នាំ មុន

ខេត្ត​កំពង់​ធំ​ ៖ បច្ចុ​ប្បន្ន​កាល​នេះ​ នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​តែ​មាន​ការ​រីក​ចម្រើន​ និង​អភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹក​នាំ​ប្រទេស​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​មាន​ព្រហ្ម​វិហារ​ធម៌​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហុ៊ន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ យើង​មាន​អ្វី​ៗ​ទាំង​អស់​ ។ ប្រជា​ពល​រដ្ឋ​វិញ​នោះ​ ពួក​លោក​នាំ​គ្នា​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទៅ​តាម​លទ្ធ​ភាព​

ខេត្ត​កំពង់​ធំ​ ៖ បច្ចុ​ប្បន្ន​កាល​នេះ​ នៅ​ពេល​ដែល​ប្រទេស​ជាតិ​កំពុង​តែ​មាន​ការ​រីក​ចម្រើន​ និង​អភិ​វឌ្ឍន៍​លើ​គ្រប់​វិស័យ​ ក្រោម​ការ​ដឹក​នាំ​ប្រទេស​ប្រកប​ដោយ​គតិ​បណ្ឌិត​ និង​មាន​ព្រហ្ម​វិហារ​ធម៌​របស់​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហុ៊ន​ សែន​ នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ យើង​មាន​អ្វី​ៗ​ទាំង​អស់​ ។ ប្រជា​ពល​រដ្ឋ​វិញ​នោះ​ ពួក​លោក​នាំ​គ្នា​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ទៅ​តាម​លទ្ធ​ភាព​របស់​ខ្លួន​ ។ អ្នក​ខ្លះ​ប្រកប​អាជីវ​កម្ម​ធំ​ៗ​តាម​លទ្ធ​ភាព​​ អ្នក​ខ្លះ​ទៀត​មាន​ជីវ​ភាព​ក្រី​ក្រ​នាំ​គ្នា​ប្រកប​របរ​លក់​បន្លែ​​បង្ការ​បន្តិច​បន្តួច​ដើម្បី​ដោះ​ស្រាយ​ជីវ​ភាព​គ្រួសារ​ ។

ចំណែក​បុរស​ម្នាក់​បាន​រអ៊ូ​រទាំ​និយាយ​ថា​ ពួក​ខ្លួន​មាន​គ្នា​២-៣​នាក់​ប្រពន្ធ​កូន​ រស់​នៅ​ក្នុង​សង្កាត់​ស្រយូវ​ ក្រុង​ស្ទឹង​សែន​ បាន​នាំ​គ្នា​យក​ខោ​អាវ​ក្មេង​ៗ​​តូច​ៗ​ និង​របស់​មនុស្ស​ធំ​ខ្លះ​មក​ដាក់​លក់​ក្រោម​ដំបូល​ឆត្រ​ លើ​ចិញ្ចើម​ថ្នល់​ចំណុច​ខាង​ក្រោយ​ផ្សារ​កំពង់​ធំ​ ត្រូវ​បាន​លោក​ ត្រោក​ នីម ចៅ​សង្កាត់​កំពង់​ធំ​ និង​លោក​មេ​ប៉ុស្តិ៍​កំពង់​ធំ​ឱ្យ​បង់​លុយ​ឱ្យ​ក្នុង​១​ខែ​៣០​មឺុន​រៀល​ សម្រាប់​១​កន្លែង​ ដែល​មាន​ប្រវែង​២​ម៉ែត្រ​ ។

បើ​មិន​ព្រម​បង់​លុយ​ឱ្យ​គេ​ទេ​នោះ​ ពួក​អ្នក​កាន់​អំណាច​មូល​ដ្ឋាន​នេះ​ មិន​ឱ្យ​កន្លែង​លក់​នោះ​ទេ​ ។ ពួក​គេ​ឈឺ​ចាប់​ណាស់​បើ​មិន​រក​សីុ​ទេ​នោះ​ គេ​ថា​អា​កម្ជិល​ ឬ​ខ្លាច​គេ​ថា​ មិន​ខំ​រក​សីុ​បាន​ជា​វា​ក្រ​ល្ហាម​ ។ លុះ​ពេល​នាំ​គ្នា​មក​រក​សីុ​ស្រាប់​តែ​ពួក​គេ​កាន់​អំណាច​នេះ​ប៊ឺត​ស្ទើរ​តែ​រីង​​ខ្លួន​ទៅ​ហើយ​ ។ គាត់​និយាយ​ថា​ បង់​ថ្លៃ​ឆត្រ​ បង់​ថ្លៃ​ភា​សីុ​ ពួក​គេ​អាច​តស៊ូ​បង់​ឱ្យ​បាន​ ស្រាប់​តែ​គេ​ឱ្យ​បង់​ថ្លៃ​កន្លែង​១​ខែ​៣០​ម៉ឺន​រៀល​នោះ សឹង​តែ​លៀន​អណ្តាត​ទៅ​ហើយ​ គឺ​ខំ​រក​សីុ​ចិញ្ចឹម​តែ​ប៉ូលិស ។ ពួក​គេ​សំណូម​ពរ​សូម​ឱ្យ​អាជ្ញា​ធរ​ក្រុង​ស្ទឹង​សែន​ និង​លោក​អភិ​បាល​ខេត្ត​ជួយ​ចាត់​ការ​លោក​ចៅ​សង្កាត់​កំពង់​ធំ​ និង​មេ​ប៉ុស្តិ៍​កំពុង​តែ​ពុក​រលេះ​រលួយ​នេះ​ផង​ ។

ពាក់​ព័ន្ធ​នឹង​បញ្ហា​ខាង​លើ​នេះ​ លោក​ វា៉ន់​ វិបុល​ នាយ​ប៉ុស្តិ៍​រដ្ឋ​បាល​កំពង់​ធំ​បាន​ឱ្យ​ដឹង​ថា​ចំពោះ​រឿង​ដែល​យក​លុយ​ពី​អ្នក​លក់​ខោ​អាវ​១​តូប​១​ខែ​៣០​ម៉ឺន​រៀល​នេះ​គឺ​លោក​ និង​លោក​ ត្រោក​ នឹម​ ចៅ​សង្កាត់​បាន​ធ្វើ​មែន​ ដើម្បី​យក​លុយ​ទាំង​នេះ​មក​កាត់​ខោ​អាវ​ឱ្យ​ប្រជា​ការ​ពារ​​ហើយ​ក៏​មិន​បាន​ប្រាប់​រឿង​នេះ​ទៅ​លោក​អភិ​បាល​ក្រុង​ដែរ​ ។ សកម្ម​ភាព​ខាង​លើ​នេះ​ហើយ​ដែល​គេ​ហៅ​ថា​«ជាន់​ក​រាស្ត្រ​ដក​ស្លាប​» នោះ​ ៕