ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​វីវ៉ា​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ត្រូវ​រថ​យន្ត​ឡិច​ស៊ីស​បុក​ពី​ក្រោយ​ពេញ​ទំហឹង​ របួស​ធ្ងន់​ស្រាល​ ២នាក់​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំ​ពេញ​ ៖ មនុស្ស​ប្រុស​ស្រី​ ២នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1AM-1373​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​មុខ​ការ៉ា​អូ​ខេ​ឌីយ៉ា​ម៉ង់​ ម៉ូតូ​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ស្រាប់​តែ​​ត្រូវ​រថ​យន្ត​ឡិច​ស៊ីស​RX300​ ពណ៌​កណ្តុរ​ប្រមេះ​ ១គ្រឿង​ អត់​ចាំ​ស្លាក​លេខ​ បុក​ពី​ក្រោយ​ពេញ​ទំហឹង​

រាជ​ធានី​ភ្នំ​ពេញ​ ៖ មនុស្ស​ប្រុស​ស្រី​ ២នាក់​ បាន​រង​របួស​ធ្ងន់​ស្រាល​ ខណៈ​ដែល​អ្នក​ទាំង​ពីរ​ជិះ​ម៉ូតូ​វីវ៉ា​ ពណ៌​ខ្មៅ​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 1AM-1373​ ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​១៩៨៦​ ក្នុង​ទិស​ដៅ​ពី​លិច​ទៅ​កើត​ លុះ​មក​ដល់​ចំណុច​មុខ​ការ៉ា​អូ​ខេ​ឌីយ៉ា​ម៉ង់​ ម៉ូតូ​បាន​បត់​ឆ្វេង​ឆ្លង​ផ្លូវ​ ស្រាប់​តែ​​ត្រូវ​រថ​យន្ត​ឡិច​ស៊ីស​RX300​ ពណ៌​កណ្តុរ​ប្រមេះ​ ១គ្រឿង​ អត់​ចាំ​ស្លាក​លេខ​ បុក​ពី​ក្រោយ​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​បុរស​អ្នក​បើក​បរ​រង​របួស​ធ្ងន់​​ ចំណែក​​ស្រ្តីដែល​រួម​ដំណើរ​ជា​មួយ​​របួស​ស្រាល​រលាត់​ដៃ​ជើង​ ។

ហេតុ​ការ​ណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នេះ បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​ ១យប់​ រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦​ កញ្ញា​ ២០១៣​ ស្ថិត​ក្នុង​សង្កាត់​ភ្នំ​​ពេញ​ថ្មី​ ខណ្ឌ​សែន​សុខ​ ។

ក្រោយ​កើត​ហេតុ​ បុរស​រង​គ្រោះ​ត្រូវ​​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​ម៉ូតូ​ សមត្ថ​កិច្ច​បាន​​នាំ​ទៅ​រក្សា​ទុក​នៅ​អធិកា​រដ្ឋាន​នគរ​បាល​ខណ្ឌ​សែន​សុខ​ ដើម្បី​ធ្វើ​ការ​ស្រាវ​ជ្រាវ​តាម​រក​រថ​យន្ត​បង្ក​មក​ដោះ​ស្រាយ​តាម​ផ្លូវ​ច្បាប់​ ៕