ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់​សោបង្ខាំង​កូនស្រីក្នុង​ផ្ទះ ភ្លើងឆេះ​ផ្ទះសង្ស័យ​កូនដុត បាន​អ្នកជិតខាង​ជួយ​រំដោះ

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ក្មេងស្រី​​ម្នាក់​ត្រូវ​​ម្តាយ​ចាក់​​សោ​បង្ខាំង​ទុក​ក្នុង​ផ្ទះ​ រួច​ទៅ​ផ្សារ​​ត្រូវ​អគ្គិភ័យ​​​​​ឆាប​ឆេះ​គ្រឿង​ក្នុងយ៉ាង​​សន្ធោ​សន្ធៅ​​​ ​កាលពី​​វេលា​ម៉ោង​៥​និង​៤៥​នាទី​រសៀល​​​ថ្ងៃទី​២១ កញ្ញា ​​នៅ​​​ផ្ទះ​​លេខ​​១៤​AEo ផ្លូវ​លេខ​២៦៥ ស្ថិត​​​ក្នុង​សង្កាត់​​​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​ដោយ​ម្តាយ​សង្ស័យ​​​កូនស្រី​ជា​អ្នក​ដុត ។

រាជធានីភ្នំពេញ ៖ ក្មេងស្រី​​ម្នាក់​ត្រូវ​​ម្តាយ​ចាក់​​សោ​បង្ខាំង​ទុក​ក្នុង​ផ្ទះ​ រួច​ទៅ​ផ្សារ​​ត្រូវ​អគ្គិភ័យ​​​​​ឆាប​ឆេះ​គ្រឿង​ក្នុងយ៉ាង​​សន្ធោ​សន្ធៅ​​​ ​កាលពី​​វេលា​ម៉ោង​៥​និង​៤៥​នាទី​រសៀល​​​ថ្ងៃទី​២១ កញ្ញា ​​នៅ​​​ផ្ទះ​​លេខ​​១៤​AEo ផ្លូវ​លេខ​២៦៥ ស្ថិត​​​ក្នុង​សង្កាត់​​​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក​ដោយ​ម្តាយ​សង្ស័យ​​​កូនស្រី​ជា​អ្នក​ដុត ។

ទោះ​បីជា​យ៉ាង​ណា ត្រូវ​បាន​អ្នកជិត​ខាង​នាំ​គ្នា​​ជួយ​​​វាយ​បំបែក​កញ្ចក់​ទម្លាយ​​ទ្វារ​​​ចូល​ទៅ​ជួយ​រំដោះ​យក​​​​​ក្មេង​ស្រី​រូប​នេះចេញ​រួច​ពី​គ្រោះ​ថ្នាក់​ និង​ជួយ​ពន្លត់​ទាន់​​​​ពេល​ គឺ​គ្រាន់​តែ​ឆេះ​បំផ្លាញ​​​​ខោ​អាវ​តែ​បនិ្ត​ច​បន្តួច​ប៉ុណ្ណោះ​ ​​​។ នៅ​ក្នុង​ហេតុ​​ការណ៍​នេះ​​​​ដែរ មាន​​រថយន្ត​​​ពន្លត់​​អគ្គិ​ភ័យ​​​ចំនួន២​​​គ្រឿង​​​បាន​​​ទៅ​​អន្តរាគមន៍​​​ផង​ដែរ ។​​​​ ​​តាមស្រ្តី​​​ឈ្មោះ ​ឈុន ​សុខលឹម អាយុ​​៥២​ឆ្នាំ​ បាន​​ឱ្យ​​ដឹង​ថា ​ការ​កើត​មាន​អគ្គ​ិភ័យ​​​​នេះ​​​សង្ស័យ​កូនស្រី​​ឈ្មោះ លឹម ម៉ូលីកា អាយុ​​​១២​ឆ្នាំ ​ជា​សិស្ស​វិទ្យា​ល័យ​ប៊ុន​រ៉ានី ​វត្ត​​​ភ្នំ​ជា​អ្នក​​​​ដុត​​ ព្រោះ​​កូន​ស្រី​​​គាត់ជា​​​ក្មេង​​ខូច​និយាយ​​មិន​ស្តាប់​តាម​​​​ការ​ណែ​នាំរបស់​ម្តាយ​ទេ គិត​តែ​ពី​​ដើរ​លេង​ បំផ្លាញ​​​​​ទ្រព្យ​​​​​​ក្នុង​​ផ្ទះ​ ហើ​​យ​ធ្លាប់​​​​រត់​​ចេញពី​​​ផ្ទះ​​​ចំនួន​៤​ដង​ មក​​ហើយ​ទៅ​​​តាម​សង្សារ​ ។​​​

ស្ត្រី​ជា​ម្តាយ​បន្តថា​ ​នៅ​​​វេលា​ម៉ោង​ប្រមាណ​​​​៤និង​៤៥​នាទី​ ​គាត់​​​​បាន​​​​ចេញទៅ​​​​ផ្សារ​​​​ដើម​គរ ​ដើម្បី​ទិញ​​​​អី​វ៉ាន់​​​​ ហើយ​បាន​ចាក់​សោ​​ទុក​កូនស្រី​​​​​ឱ្យ​​​​នៅ​ក្នុង​ផ្ទះ​តែម្នាក់​ឯង​ ​ស្រាប់​​​​តែ​អ្នក​​​​ជិត​ខាង​​​​​​​ទូរស័ព្ទ​​ប្រាប់​​ថា​ ​ផ្ទះ​ត្រូវ​​​​​ភ្លើង​​​​ឆេះ​​​​ គាត់​ក៏​​​ប្រញាប់​​​​​ត្រឡប់​​​​មក​ផ្ទះ​វិញ​ភ្លាម​​​​ត្រូវ​​អ្នក​ជិត​ខាង​​​​នាំ​គ្នា​ជួយ​វាយទម្លុះ​​​​ទ្វារ​យក​កូនស្រីចេញ​​​​​ទាន់ ។ ​ខណៈ​​​​នោះ​​មានរថយន្ត​​​ពន្លត់​អគ្គិភ័យ​​​​​២គ្រឿង​ ​​​ចេញជួយ​​​​​​​​អន្តរាគមន៍​​​​​តែ​ពុំ​បាន​​​​បាញ់​​​​ទឹក​ពន្លត់​ទេ​ ព្រោះ​ត្រូវ​បាន​​​​​​រលត់​មុន​ទៅ​ហើយ ។​​ ស្ត្រី​​​ជា​ម្តាយ​​​បាន​បញ្ជាក់​​​​ថា ​​មូល​េហតុ​​​ដែល​គាត់​​​សង្ស័យ​ថា ​​​កូនជា​​​​អ្នក​ដុត​​​​ព្រោះ​​កន្លង​​មក​​​កូនស្រី​​​​​នេះ​​​ប្រដៅ​​មិន​ស្តាប់​​​ទេ​ ​​ហើយ​​​​ថែម​​​ទាំង​​​​​មាន​​គំនិត​​មិន​ល្អ​​​​ចង់សម្លាប់​​​​គាត់ជា​​ម្តាយទៀត​  ផង ។ គាត់​និយាយថា ដូច​កាល​​ពី​យប់​ថ្ងៃ​ទី​២០ ​​កញ្ញា ​​​​កូនស្រី​នេះ​បាន​​​​​​ឆុង​មី​​​ឱ្យ​គាត់​​​​​​​ហើយ​ថែម​ទាំង​​លួច​ចាក់​​អាកុល​​​នៅ​​​ក្នុង​មី​ ។​​ ទោះ​បីជា​យ៉ាង​នេះ​ក្តី ​កូនស្រី​ឈ្មោះ ​លឹម ម៉ូលីកា ​​បាន​​ឱ្យ​ដឹង​ថា​ នាង​​មិន​បានដុត​ផ្ទះ​​នោះទេ ​​គឺ​ភ្លើង​​ឆេះ​​​ចេញពីកន្លែង​​​ដាក់​ខោ​អាវ​​​នៅ​មុខ​​​​កាំ​ជណ្តើរ​​​​ខាង​ក្រោយ​​​​ ។ ពេល​​​​មានភ្លើង​​ឆេះ​​​​នាង​បាន​ជួយ​យក​​​​គ្រឿង​​អលង្ការ​​​​​ចេញ​​​ ហើយ​ទៅ​​​​ឈរ​​​នៅកៀន​​​​​​ទ្វារ​​​​ក៏​ត្រូវ​បាន​​​​​​គេ​​​វាយ​ទម្លុះ​​​​ទ្វារ​​​​ជួយ​រួច​ពី​គ្រោះ​ថ្នាក់​​ ។ ​

​ក្មេង​ស្រី​​​​​រូបនេះ​ ​បាន​​ឱ្យ​​​​​​​នគ​រ​បាល​​​​​ដឹង​ថា​ ​កន្លង​មក​​​នាង​មាន​សង្សារ​​​​​​ចំនួន​​​៨នាក់ ​និង​ចេះ​ស្រឡាញ់​​​​ប្រុស​​ដោយ​មាន​​​សង្សារ​​​តាំង​ពី​​​​អាយុ​​​១០​​ឆ្នាំមក​​​​ម៉្លេះ ។ ដោយ​សារ​តែ​​​​កូន​​​ស្រ្តី​​ប្រដៅ​​មិន​ស្តាប់​​​​តាម​​ដំបូន្មាន​​ បន្ទាប់​​​ពី​កើត​​​មាន​​អគ្គិភ័យ ​​ស្ត្រី​​ជា​ម្តាយ​​​បាន​​​ឱ្យ​​​នគរ​បាល​​​​រដ្ឋបាល​​​​​ទឹក​ល្អក់​​ទី​៣​​នាំ​កូន​​​ទៅ​​ធ្វើ​ការ​សាក​សួរ​​ ហើយ​​ឱ្យ​​​​សមត្ថកិច្ច​​​​នាំ​ទៅ​​​ដាក់​នៅ​​មណ្ឌល​​​កែ​ប្រែ ។​​ តាម​ប្រ​ភពព័ត៌​មាន​​​​​​បាន​​​​ឱ្យ​​​ដឹង​​​​​​ថា អ្នក​ស្រី​​​​ ឈុន ​សុខ​លឹម​ ​​ជាស្រ្តី​​មេម៉ាយ​​​​ និង​ជា​គ្រូប​ង្រៀន​​​នៅ​វិទ្យាល័យ​​​​​​​ ។ រី​ឯ​​កូនស្រី​​​នេះ គឺ​​​ជា​កូន​​ដែល​​​គាត់​យក​​​​​មក​ចិញ្ចឹម​​​តាំង​ពីតូច ។ ​​​ប្រភព​​ចុង​ក្រោយ​ថា ​ដោយ​សារ​​មាន​​​មនោសញ្ចេតនា​​​​​​ អ្នក​ស្រី​​ជា​ម្តាយ​​​​បាន​លុប​ចោល​បំណង​ដែល​ចង់ឱ្យ​ទៅ​​​នៅ​​មណ្ឌល​​កែ​ប្រែ​​​​ ហើយ​​​​បានយក​​​នាង​ត្រឡប់​​​​មក​​ផ្ទះ​វិញ ។ ​

មិន​​ទាន់​ដឹង​​​​ថា តើ​​​​​​នឹង​​​​មាន​បញ្ហា​​​អ្វី​កើត​​​ឡើង​ទៀត​​ទេ រវាង​ម្តាយ​និង​កូន​ចិញ្ចឹម​ដ៏​ក្មេង​ល្ហក់​​​​​ដែល​ពិ​បាក​ទូន្មាន​​​​​​​ប្រៀន​​​ប្រដៅ​នេះ ៕