ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ក្រសួង​មហា​ផ្ទៃ​ម្នាក់ត្រូវ​អ្នក​ជិត​ខាង​ដាក់​ពាក្យប្តឹង​ពី​បទ​ជេរប្រមាថ និង​ប្រើអាវុធ​ខ្លីគំរាមកំហែង (មាន​វីដេអូ​ឃ្លីប)

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​នគរ​បាល​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ឯកម្នាក់​នៅ​ក្រសួង​មហា​ផ្ទៃត្រូវ​បាន​អ្នក​ជិត​ខាង​ដាក់​ពាក្យបណ្តឹង​ពី​បទ​រំលោ.ភ​បំពាន​ចូល​លំនៅ​ឋាន​ ជេរ​ប្រមាថ​ និង​ប្រើ​ប្រាស់​អាវុធ​ខ្លី​គំរាម​កំហែង​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ២០១៣ ស្ថិត​នៅ​ផ្ទះ​លេខ​១៥៥ វិថី​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ២១៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក។

រាជ​ធានី​ភ្នំពេញ ៖ មន្ត្រី​នគរ​បាល​ម្នាក់​ដែល​គេ​ស្គាល់​ថា ជា​កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ឯកម្នាក់​នៅ​ក្រសួង​មហា​ផ្ទៃត្រូវ​បាន​អ្នក​ជិត​ខាង​ដាក់​ពាក្យបណ្តឹង​ពី​បទ​រំលោភ​បំពាន​ចូល​លំនៅ​ឋាន​ ជេរ​ប្រមាថ​ និង​ប្រើ​ប្រាស់​អាវុធ​ខ្លី​គំរាម​កំហែង​កាល​ពី​ថ្ងៃ​ទី​១៩ កញ្ញា ២០១៣ ស្ថិត​នៅ​ផ្ទះ​លេខ​១៥៥ វិថី​ព្រះ​មុនី​រ៉េត ផ្លូវ​លេខ២១៧ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក។

មន្ត្រី​នគរ​បាល​ដែល​ប្រជា​ពលរដ្ឋ​ជិត​ខាង​ដាក់​ពាក្យ​ប្តឹង​នោះ​ឈ្មោះ​ស ម៉ូលី​នីន មាន​ឋានន្តរ​ស័ក្តិ​ជា​វរ​សេនីយ៍​ឯក​នៅ​ក្រសួង​មហា​ផ្ទៃ​ មាន​ទី​លំនៅ​ផ្ទះ​លេខ​៦២ កន្លែង​កើត​ហេតុ​ខាង​លើ​។

តាម​ប្រភព​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ឈ្មោះ​ស ម៉ូលីនីន ​​ជេរ​ប្រមាថ​ និង​វាយ​ទាត់​ធាក់​អិដ្ឋ ព្រម​ទាំង​​យក​កាំ​ភ្លើង​ខ្លី​ម៉ាក​ឡុក​​ចង្អុល និង​គំរាម​ដល់​ក្រុម​គ្រួសារ​ និង​ជាង​សំណង់ដោយសារ​ខឹង​ម្ចាស់​ផ្ទះ​ឱ្យ​ជាង​សំណង់​សាង​សង់​ផ្ទះ​ដោយមាន​ដាក់​ទរ​ទឹក​គង​លើ​ព្រំ​ដីរបស់​គេ។

​ទាក់ទិនរឿងនេះ ​​លោក​ធីម សំអាន អភិ​បាល​ខណ្ឌ​ទួល​គោក​បាន​ឱ្យ​ដឹង​ថា បញ្ហា​ទំនាស់​រឿង​សាង​សង់​នេះ​ត្រូវ​បាន​អាជ្ញា​ធរ​ចុះ​ទៅ​សម្រប​សម្រួល​ចំនួន​៦​លើក​ហើយ ហើយ​នៅ​ថ្ងៃ​ទី២៣ កញ្ញា ត្រូវ​ហៅភាគី​ទាំង២​ជួប​ដោះ​ស្រាយ​ម្តង​ទៀត​។ លោក​បន្ថែម​ថា រឿង​នេះវាប៉ះ​ពាល់​តិច​តួច​ទេ តែ​ដោយ​សារ​ការ​រស់​នៅ​មិន​​ចេះ​យោគ​យល់​គ្នា​ទើប​បណ្តាល​ឱ្យ​ក្លាយ​ទៅ​ជា​រឿង​ធំ​បែប​នេះ៕