ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថ​កិច្ច​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ឃាត់​ខ្លួន​បុរស​ម្នាក់​ពី​បទ​រំលោ.ភ​ក្មេង​ស្រី​អាយុ​១១​ឆ្នាំ​

11 ឆ្នាំ មុន

ខេត្ត​ប៉ៃ​លិន​ ៖ សមត្ថ​កិច្ច​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​បាន​​ឃាត់ខ្លួន​​ជន​សង្ស័យ​ម្នាក់ពី​បទ​រំលោ.ភ​សេព​សន្ថវៈ​លើ​កុមារី​អាយុ​១១​ឆ្នាំ​​​ ចំនួន​៦​លើក​ តាម​ដីកា​ចាប់​ខ្លួន​លេខ​២០៩ព.ស ចុះ​ថ្ងៃ​ទី​១០ កញ្ញា ២០១៣ របស់​លោក​ជុំ​ សែន​សទ្ធា​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​។

ខេត្ត​ប៉ៃ​លិន​ ៖ សមត្ថ​កិច្ច​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋាន​​នគរ​បាល​ខេត្ត​បាន​​ឃាត់ខ្លួន​​ជន​សង្ស័យ​ម្នាក់ពី​បទ​រំលោភ​សេព​សន្ថវៈ​លើ​កុមារី​អាយុ​១១​ឆ្នាំ​​​ ចំនួន​៦​លើក​ តាម​ដីកា​ចាប់​ខ្លួន​លេខ​២០៩ព.ស ចុះ​ថ្ងៃ​ទី​១០ កញ្ញា ២០១៣ របស់​លោក​ជុំ​ សែន​សទ្ធា​ ព្រះ​រាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត​។

ជន​សង្ស័យ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៩ និង​១៥​នាទី​ព្រឹក​ ថ្ងៃ​ទី​១២ កញ្ញា នៅ​ផ្ទះ​របស់​ខ្លួន​​ស្ថិត​ក្នុង​ភូមិ​បុស​ស្អំ ឃុំ​ស្ទឹង​កាច់​ ស្រុក​សាលា​ក្រៅ​។ ជន​សង្ស័យ​ឈ្មោះ​គិន ថាន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រែក​ ឃុំ​បាទី​​ ស្រុក​បាទី​ ខេត្ត​តាកែវ​ បច្ចុប្បន្ន​រស់​នៅ​ក្បែរ​ផ្ទះ​ក្មេង​ស្រី​រង​គ្រោះ​ ចំណែក​ក្មេង​ស្រី​រង​គ្រោះ​ឈ្មោះ​ទ.ស.គ.ន អាយុ​១១​ឆ្នាំ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ។

នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​ជន​សង្ស័យ​​បាន​សារ​ភាព​ថា រូប​គេ​ពិត​ជា​បាន​រំលោភ​ក្មេង​ស្រី​រង​គ្រោះ​ចំនួន​៦លើក​ពិតប្រាកដ​​មែន​។ បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​សមត្ថ​កិច្ច​​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការដ្ឋាននគរ​បាល​ខេត្ត​​​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់​៕