រាជធានីភ្នំពេញ ៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ដោយសារតូចចិត្តនឹងបុរសជាសង្សារបែកចិត្តទៅស្រឡាញ់នារីជាមិត្តភក្តិរបស់នាងវិញ បានសម្រេចចិត្តចង.កធ្វើអត្តឃាតនៅក្នុងបន្ទប់ផ្ទះជួលជាន់ទី៣អតីតឡឥដ្ឋ ត្រូវបានគេប្រទះឃើញ និងបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលា៧ និង៣០នាទីព្រឹក ថ្ងៃទី៨ កញ្ញា ២០១៣ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
នារីដែលចង.កសម្លាប់ខ្លួនត្រូវគេស្គាល់ឈ្មោះម៉េត ស្រីនាង អាយុ២៦ឆ្នាំ ជាកម្មការិនីរោងចក្រសាន់តិច មានស្រុកកំណើតនៅភូមិជម្រុះ ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង ចំណែកនារីជាមិត្តភក្តិឈ្មោះថន នីតា អាយុ២៥ឆ្នាំ ជាកម្មការិនីដូចគ្នា រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។
ប្រភពឱ្យដឹងថា កន្លងមកនារីរងគ្រោះមានសង្សារឈ្មោះដន នៅខេត្តបាត់ដំបង ហើយថ្មីៗនេះបុរសឈ្មោះដនបានបែកចិត្តពីនាងទៅសុំស្រឡាញ់មិត្តភក្តិរបស់នាងដែលស្នាក់នៅបន្ទប់ជួលជាមួយគ្នាទើបធ្វើឱ្យនាងខូចចិត្តសម្ងំបិទទ្វារនៅក្នុងបន្ទប់ជួលរយៈពេល២ថ្ងៃ ដោយមិនចេញមកក្រៅ និងមិនឱ្យនារីជាមិត្តភក្តិចូលទេ ។ លុះនៅថ្ងៃកើតហេតុដោយមានការសង្ស័យមិត្តភក្តិរបស់នាងបានអើតមើលទៅក្នុងបន្ទប់ស្រាប់តែឃើញនាងចង.កស្លាប់បាត់ទៅហើយក៏ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលតែម្តងទៅ។
ចែករំលែកព័តមាននេះ