ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​រ៉ាវ​សហាយស្មន់​​ក្លាយ​ជា​ការ​ដូរប្រពន្ធ

11 ឆ្នាំ មុន

ខេត្ដ​បន្ទាយ​មាន​ជ័យ​ ៖ រឿង​ដូរ​ប្ដី​ប្រពន្ធ​កម្រ​នឹង​កើត​មាន​ណាស់​ក្នុង​សង្គម​ខ្មែរ​យើង​ ប៉ុន្ដែ​គេ​ឃើញ​មាន​នៅ​ក្នុង​រឿង​និទាន​ស្រី​កញ្ចើ​ធ្លុះ​ ដែល​និយាយ​ដល់​ការ​ដូរ​ប្រពន្ធ​គ្នា​រវាង​នាយ​ ភេត្រា​ និង​នាយ​មាណព​ ។​ ទោះ​បី​ជា​បែប​ណា​ រឿង​រ៉ាវ​ប្រហាក់​ប្រហែល​នឹង​ការ​ដូរ​ប្រពន្ធ​គ្នា​នេះ​បាន​កើត​ឡើង​ ខណៈ​ដែល​បុរស​ជា​មិត្ដភក្ដិ​នឹង​គ្នា​២​នាក់​ ម្នាក់​បាន​លួច​សហាយ​ស្មន់​នឹង​ប្រពន្ធ​មិត្ដ​ភក្ដិ​របស់​ខ្លួន​ ហើយ

ខេត្ដ​បន្ទាយ​មាន​ជ័យ​ ៖ រឿង​ដូរ​ប្ដី​ប្រពន្ធ​កម្រ​នឹង​កើត​មាន​ណាស់​ក្នុង​សង្គម​ខ្មែរ​យើង​ ប៉ុន្ដែ​គេ​ឃើញ​មាន​នៅ​ក្នុង​រឿង​និទាន​ស្រី​កញ្ចើ​ធ្លុះ​ ដែល​និយាយ​ដល់​ការ​ដូរ​ប្រពន្ធ​គ្នា​រវាង​នាយ​ ភេត្រា​ និង​នាយ​មាណព​ ។​ ទោះ​បី​ជា​បែប​ណា​ រឿង​រ៉ាវ​ប្រហាក់​ប្រហែល​នឹង​ការ​ដូរ​ប្រពន្ធ​គ្នា​នេះ​បាន​កើត​ឡើង​ ខណៈ​ដែល​បុរស​ជា​មិត្ដភក្ដិ​នឹង​គ្នា​២​នាក់​ ម្នាក់​បាន​លួច​សហាយ​ស្មន់​នឹង​ប្រពន្ធ​មិត្ដ​ភក្ដិ​របស់​ខ្លួន​ ហើយ​ពង្រត់​គ្នា​ទៅ​ស្រុក​ថៃ​បាត់​ទៅ​ ។​ ចំណែក​បុរស​ដែល​ប្រពន្ធ​រត់​តាម​មិត្ដ​ភក្ដិ​នោះ​ ក៏​ងាក​មក​យក​ប្រពន្ធ​មិត្ដ​ភក្ដិ​របស់​ខ្លួន​ដែល​ប្ដី​រត់​ចោល​ទៅ​បាត់​នោះ​វិញ​ដែរ​ ។​

នេះ​ជា​ការ​ផ្លាស់​ប្ដូរ​ជីវិត​ប្ដី​ប្រពន្ធ​ដែល​មិន​មាន​ការ​ព្រាង​ទុក​នោះ​ទេ​ តែ​កាលៈ​ទេសៈ​បាន​ជំរុញ​ឱ្យ​ពួក​គេ​ទទួល​យក​បែប​នេះ​ ដោយ​សារ​តែ​ដៃ​គូ​ជីវិត​របស់​ខ្លួន​ទាំង​សង​ខាង​ បែរ​ជា​ងប់​ងល់​នឹង​កាម​កិលេស​ បោះ​បង់​សារជាតិ​មនុស្ស​ទៅ​ធ្វើ​ជា​សត្វ​រត់​ចោល​ប្ដី​-ប្រពន្ធ​ និង​កូន​ៗ​ ដោយ​ទុក​ឱ្យ​ប្ដី​ និង​ប្រពន្ធ​រៀង​ខ្លួន​ជា​អ្នក​បី​បាច់​រក្សា​មិន​ខុស​ពី​ទូក​ទៅ​កំពង់​នៅ​នោះឡើយ​ ។​

ប្រភព​ព័ត៌មាន​ដែល​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​៦​ កញ្ញា​ ឱ្យ​ដឹង​ថា​ ប្ដី​ប្រពន្ធ​មួយ​គូ​ដែល​មាន​កូន​ទាំង​អស់​៧​នាក់​ នាង​ជា​ប្រពន្ធ​ឈ្មោះ​ សន​ ពៅ​ អាយុ​៣១​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ផ្ដៅ​ ឃុំ​តាក្រៀម​ ស្រុក​បាណន់​ ខេត្ដ​បាត់​ដំបង​ និង​ប្ដី​ឈ្មោះ​ ប៊ុន​ ធឿម​ អាយុ​៣០​ឆ្នាំ​ មាន​ស្រុក​កំណើត​ជា​មួយ​គ្នា​ ។​ បច្ចុប្បន្ន​មាន​ទី​លំនៅ​ភូមិ​បឹង​តាស្រី​ ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក​ ខេត្ដ​បន្ទាយ​មាន​ជ័យ​ ។​
ចំណែក​ប្ដី​ប្រពន្ធ​មួយ​គូ​ទៀត​ ប្ដី​ឈ្មោះ​ ឈុន​ លន់​ អាយុ​៣៣​ឆ្នាំ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ភាស​ ឃុំ​សារង្គ​ ស្រុក​ស្វាយ​ចេក​ ខេត្ដ​បន្ទាយ​មានជ័យ​ មាន​ប្រពន្ធ​ឈ្មោះ​ ចាន់​ សាវ័ន្ដ​ អាយុ​២៦​ឆ្នាំ​ មាន​ស្រុក​កំណើត​ជា​មួយ​គ្នា​ និង​មាន​កូន​៣​នាក់​ ។​ បច្ចុប្បន្ន​ មាន​ទី​លំនៅ​ភូមិ​បឹង​តាស្រី​ ឃុំ​គោក​រមៀត​ ស្រុក​ថ្ម​ពួក​ ខេត្ដ​បន្ទាយ​មានជ័យ​ ។​ ប្រភព​ដដែល​បន្ដ​ថា​ បុរស​ជា​ប្ដី​ទាំង​២​នាក់​គឺ​ជា​មិត្ដភក្ដិ​នឹង​គ្នា​ ។ ​ម្ដងៗ​ឈ្មោះ​ ប៊ុន​ ធឿម​ តែង​តែ​និយាយ​លេង​បន្លំ​មែន​បបួល​ឈ្មោះ​ ឈុន​ លន់​ ដូរ​ប្រពន្ធ​គ្នា​ ។​

តាម​សម្ដី​ស្រ្ដី​ឈ្មោះ​ សន​ ពៅ​ ជា​ប្រពន្ធ​របស់​ឈ្មោះ​ ប៊ុន​ ធឿម​ បាន​និយាយ​ថា​ នាង​នឹង​ឈ្មោះ​ ប៊ុន​ ធឿម​ បាន​រៀប​ការ​ជា​មួយ​គ្នា​តាំង​ពី​ឆ្នាំ​២០០៦​មក​ម៉្លេះ​ មាន​កូន​ប្រុស​ស្រី​ចំនួន​៦​នាក់​ បាន​នាំ​គ្នា​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ហើយ​បាន​ស្គាល់​ឈ្មោះ​ ឈុន​ លន់​ និង​រាប់​អាន​គ្នា​ជា​មិត្ដ​ភក្ដិ​ បន្ទាប់​មក​ ក៏​ត្រឡប់​មក​ស្រុក​ខ្មែរ​វិញ​ ។​ ពេល​នាង​មាន​ផ្ទៃ​ពោះ​៦​ខែ​ កំណើត​កូន​ទី​៧​ នាង​ត្រូវ​បាន​ប្ដី​ដើរ​ចោល​ទៅ​ឆាប​ឆក់​យក​ប្រពន្ធ​មិត្ដ​ភក្ដិ​ រួច​នាំ​គ្នា​ពង្រត់​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ដោយ​មិន​បាន​គិត​គូរ​ពី​នាង​ និង​កូន​ក្នុង​ផ្ទៃ​ឡើយ​ ។​ បន្ទាប់​មក​ នាង​ឆ្លង​ទន្លេ​បាន​កូន​ប្រុស​​ ពេល​នេះ​មាន​អាយុ​២ខែ​ហើយ​ ។​

បើ​តាម​ការ​រៀប​រាប់​របស់​បុរស​អភ័ព្វ​ស្នេហ៍​ប្រពន្ធ​រត់​ចោល​ឈ្មោះ​ ឈុន​ លន់​ បាន​និយាយ​ថា​ រូប​គេ​និង​ប្រពន្ធ​បាន​រៀប​ការ​ជា​មួយ​គ្នា​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ និង​មានកូន​ប្រុស​ស្រី​ចំនួន​៣​នាក់​ ។​ បន្ទាប់​ពី​ឈ្មោះ ប៊ុន​ ធឿម​ ដែល​ជា​មិត្ដ​ភក្ដិ​ និង​ប្រពន្ធ​របស់​ខ្លួន​ពង្រត់​គ្នា​ទៅ​ប្រទេស​ថៃ​បាត់​ទៅ​ ពេល​ឃើញ​ប្រពន្ធ​ឈ្មោះ​ ប៊ុន​ ធឿម​ ឆ្លង​ទន្លេ​គ្មាន​ប្ដី​នៅ​មើល​ថែ​ បម្រើ​បាយ​ទឹក​ និង​ដុត​ភ្លើង​ឱ្យ​ ខ្លួន​ក៏​ស្ម័គ្រចិត្ដ​នៅ​បម្រើ​បាយ​ទឹក​ និង​ដុត​ភ្លើង​ឱ្យ​ និង​បាន​ព្រមព្រៀង​គ្នា​សម្រេច​ចិត្ដ​យក​គ្នា​ជា​ប្ដីប្រពន្ធ​វិញ​ ដូច​ជា​ការ​ដូរ​ប្រពន្ធ​គ្នា​ទៅ​ចុះ​ ធ្វើ​ម៉េច​បើ​ព្រហ្មលិខិត​បាន​កំណត់​ឆាក​ជីវិត​របស់​គេ​ឱ្យ​ទទួល​យក​បែប​នេះ​ ។​

ការ​ព្រមព្រៀង​ចាប់​ដៃ​គ្នា​នេះ​ ពួក​គេ​មាន​កូន​រៀង​ៗ​ខ្លួន​ដែរ​ ដែល​បូក​សរុប​ទៅ​១០​នាក់​ទៅ​ហើយ​ ដែល​ត្រូវ​ឱ្យ​គូ​ស្នេហ៍​នេះ​រ៉ាប់​រង​ចិញ្ចឹម​ ខណៈ​ពេល​ដែល​ប្ដីប្រពន្ធ​ពួក​គេ​ដែល​លួច​សាហាយ​​ស្មន់​គ្នានោះ​កំពុង​ឈ្ងុយ​ឆ្ងាញ់​នឹង​ភ្លើង​កាម​ទេព​ឯ​ស្រុក​ថៃ​តែ​២​នាក់​ប្ដី​ប្រពន្ធ​ប៉ុណ្ណោះ​ ។​ ចំណែក​ពួក​គេ​២​នាក់​យក​គ្នា​ជា​ប្ដី​ប្រពន្ធ​ប្រៀប​ដូច​ដូរ​គ្នា​នេះ​កំពុង​ទទួល​ចិញ្ចឹម​កូន​១០​នាក់​ឱ្យ​រហង់​ ៕​ ​