ខេត្តក្រចេះ ៖ ដោយសារតែកំហឹងភ្លើងប្រចណ្ឌ បុរសខ្មែរអ៊ិស្លាមម្នាក់រងរបួសរលាកពេញមុខនិងដងខ្លួនត្រូវគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីត្រូវស្ត្រីជាប្រពន្ឋយកទឹកអាស៊ីដជះពេញផ្ទៃមុខក្តៅក្រហល់ក្រហាយ ខណៈកំពុងផឹកស៊ីជាមួយមិត្តភក្តិ កាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី៦ កញ្ញា ២០១៣ ស្ថិតក្នុងភូមិសូបា ឃុំស្នួល ស្រុកស្នួល ។
បុរសរងគ្រោះឈ្មោះតាំ លា អាយុ៤៤ឆ្នាំ ជាកម្មករចំការកៅស៊ូស្នួល ។ តាមប្រភពព័ត៌មានឱ្យដឹងថា មុនពេលកើតហេតុបុរសរងគ្រោះបានផឹកស៊ីជាមួយមិត្តភក្តិ៣នាក់ ស្រីម្នាក់នៅផ្ទះឈ្មោះវី ហើយភ្លាមនោះស្រាប់តែស្ត្រីជាប្រពន្ឋមកដល់ក៏ស្រែកជេរនូវពាក្យអសុរោះ ដោយសារខឹងប្រចណ្ឌប្តីជាមួយស្ត្រីឈ្មោះពៅ ដែលអង្គុយផឹកជាមួយ រួចក៍ដើរត្រឡប់ទៅផ្ទះវិញ ។
ប្រភពបន្តថា លុះមួយសន្ទុះក្រោយមក ក៏ឃើញស្ត្រីជាប្រពន្ឋដើរមកម្តងទៀត ដោយមានកាន់ដបទឹកសុទ្ធច្រកទឹកអាស៊ីដមកដល់លើកជះចំពេញផ្ទៃមុខប្តីតែម្តង ៕
ចែករំលែកព័តមាននេះ