ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះឃើញ​ផ្នូរ​ខ្មោច​បង្ក​ការ​ភ្ញាក់​ផ្អើល​ក្រែង​ជនសង្គម​ងងឹត​សម្លាប់​​មនុស្ស​បំបិទ​​តាង

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ ផ្នូរ​សព​មួយត្រូវ​បាន​គេ​​ប្រទះ​ឃើញ​នៅ​ជាប់​របងក្បែរ​ចិញ្ចើម​ផ្លូវ​លេខ​៥៩៨ ក្នុង​ភូមិ​ស្ពានខ្ពស់ សង្កាត់​គីឡូ​ម៉ែត្រ​​លេខ​៦ ខណ្ឌ​ឫស្សី​កែវ បង្ក​​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​កាលពីព្រឹកថ្ងៃទី​៧ កញ្ញា ២០១០ ដោយ​គេ​នឹក​ក្រែង​ថា ជា​ផ្នូរ​សព​មនុស្ស​ត្រូវជន​សង្គម​ងងឹត​​សម្លាប់​រួចយក​ទៅ​កប់​ដើម្បី​បំបិទតាង ។ការ​ភ្ញាក់​ផ្អើល​នេះ​បាន​ឈូឆរ​ឡើង​កាលពី​វេលា​ម៉ោង​៩​ព្រឹកថ្ងៃទី​៧ កញ្ញា ២០១០ ដោយ​សារ​មាន​​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​ឆ្លង​កាត់​តាមផ្លូវ​លេខ​៥៩៨​នោះ​ប្រទះឃើញ​ផ្នូរ​គួរ​ឱ្យ​សង្ស័យ​ក៏​រាយការណ៍​​ទៅសមត្ថ​កិច្ច​ឱ្យ​ចុះ​មក​ធ្វើ​​ការត្រួត​ពិនិត្យ​ក្រែង​ក្រុម​ជនសង្គម​ងងឹត​កប់សព​មនុស្ស… ហើយ​អាណិត​សព​ដែលមិនត្រូវ​បាន​សាច់ញាតិ​យក​ទៅ​ធ្វើ​បុណ្យ ។ ​ការប្រទះឃើញ​ផ្នូរ​សព​មួយនេះ ធ្វើ​ឱ្យ​អ្នក​រស់​នៅ​ក្បែរ​នោះ​នឹក​រលឹក​នៅ​ដល់ហេតុ​ការណ៍​កន្លង​មក​ថា កាលពី​វេលា​​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃទី​៦ កញ្ញា មាន​រថយន្ត​១​គ្រឿង និង​ម៉ូតូ​១គ្រឿង​​បាន​នាំ​គ្នា​មក​ឈប់​កន្លែង​នោះ ​ប្រហែល​ជា​យកសព​មនុស្ស​មក​កប់​ហើយ…​។

លុះ​ដល់​ព្រឹកថ្ងៃទី​៧ កញ្ញា ប្រជា​ពលរដ្ឋ​​ដែល​ទៅ​ចោម​រោម​អ៊ូ​អរ​បានសន្និដ្ឋាន​ថា ផ្នូរ​សពដែល​ប្រទះឃើញ​នេះ​ជា​ផ្នូរ​សព​កូន​ក្មេង ព្រោះ​​មាន​ដុត​ធូប៣​​សរសៃ ប៉ុន្តែលុះ​សមត្ថ​កិច្ច​មក​ដល់​ចាប់​ផ្តើម​ជីក​កកាយ​នៅ​វេលា​​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល ស្រាប់តែ​ពិនិត្យ​ឃើញ​ខ្មោច​ឆ្កែ​១​ក្បាលទៅវិញ ។ ខ្មោច​ឆ្កែ​នេះ​ត្រូវ​បាន​គេ​ច្រកថង់​ ហើយ​ចូក​ដី​កប់​ពីលើ ។ បន្ទាប់​ពី​ឃើញ​ខ្មោច​ឆ្កែ​ ម្នាក់ៗ​សើច​ហួសចិត្ត​គ្រប់​ៗ​គ្នា ប៉ុន្តែ​អស់​ការ​សង្ស័យ ៕