ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក សម រង្ស៊ី​ ប្រកាន់ជំហរ​ធ្វើមហាបាតុកម្ម​អហិ.ង្សា​ដោយយក​តាមលំនំា​មហាត្មះគន្ឋី​ ប្រសិនបើ​គ្មានដំណោះស្រាយ

11 ឆ្នាំ មុន

ប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានបញ្ជាក់​នៅក្នុងសន្និសី​ទ​កាសែត​នាព្រឹកថ្ងៃទី២៩​ សីហា ​២០១៣នេះថា គណបក្សសង្គ្រោះជាតិ​​នៅតែប្រកាន់​គោល​ជំហរ​​​ធ្វើមហាបាតុកម្ម​អហិ.ង្សាដដែល​ បើសិន​ជាគ្មានដំណោះស្រាយ​តាមការចង់បាន​របស់គណបក្ស​សង្គ្រោះជាតិ​ទេនោះ ។

លោក សម រង្ស៊ី​ បានបញ្ជាក់បន្ថែមថា​ មហាបាតុកម្មអហិ.ង្សានេះ​ លោកនឹងយកលំនំា​តាមមហាត្មះគន្ឋី​ ដែលជាវីរបុរសទាមទារ​ឯករាជ្យ​ដោយអហិ.ង្សា​ ​និងសន្តិភាព​​របស់​

ប្រធាន​គណបក្សសង្គ្រោះជាតិ​ លោក សម រង្ស៊ី ​បានបញ្ជាក់​នៅក្នុងសន្និសី​ទ​កាសែត​នាព្រឹកថ្ងៃទី២៩​ សីហា ​២០១៣នេះថា គណបក្សសង្គ្រោះជាតិ​​នៅតែប្រកាន់​គោល​ជំហរ​​​ធ្វើមហាបាតុកម្ម​អហិង្សាដដែល​ បើសិន​ជាគ្មានដំណោះស្រាយ​តាមការចង់បាន​របស់គណបក្ស​សង្គ្រោះជាតិ​ទេនោះ ។

លោក សម រង្ស៊ី​ បានបញ្ជាក់បន្ថែមថា​ មហាបាតុកម្មអហិង្សានេះ​ លោកនឹងយកលំនំា​តាមមហាត្មះគន្ឋី​ ដែលជាវីរបុរសទាមទារ​ឯករាជ្យ​ដោយអហិង្សា​ ​និងសន្តិភាព​​របស់​ប្រទេស​ឥណ្ឌា ។ មេបក្សប្រឆាំងរូបនេះ​បានអះអាងទៀតថា​ ចាប់ពីថ្ងៃទី២៩​សីហានេះទៅ​ អ្នកដែលនឹងចូលរួម​ធ្វើមហាបាតុកម្ម​នឹងត្រូវចូលហ្វឹក​ហាត់​ដោយមាន​​គ្រូជំនាញ​ជនជាតិបារំាង​ធ្វើការបង្ហាត់​បង្រៀននោះ​ថែមទៀត ។

គួរបញ្ជាក់ថា ​កាលពីថ្ងៃទី២៨ ​សីហាម្សិលមិញ ​លោកសម រង្ស៊ី ​បានសរសេរលិខិត​មួយច្បាប់ផ្ញើជូន​សម្តេច ជា ស៊ីម​ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដោយសុំឲ្យ​សម្តេច​ចាត់បញ្ជូនមន្រ្តី​ ដើម្បីចរចាជាថ្មីម្តងទៀត​ ។

មកដល់ព្រឹកថ្ងៃទី២៩​ សីហានេះ​ គេនៅមិនទាន់ឃើញ​មានការឆ្លើយតប​យ៉ាងណា​នៅឡើយទេ ពីខុទ្ទកាល័យ​សម្តេច ជា ស៊ីម ឬ ពីគណបក្ស​ប្រជាជន​កម្ពុជា ។

យ៉ាងណាក៏ដោយ​ ទាក់ទងទៅនឹងការ​ប្រកាស​​ធ្វើមហាបាតុកម្ម​របស់គណបក្សសង្គ្រោះជាតិ​ ប្រសិនបើគ្មាន​ដំណោះស្រាយនេះ ​ត្រូវបានមន្រ្តី​រាជរដ្ឋាភិបាល​កម្ពុជា​បញ្ជាក់ថា គណបក្សសង្គ្រោះជាតិ ​ត្រូវតែគោរពតាមច្បាប់​ស្តីពីការធ្វើបាតុកម្ម​អហិង្សា ហើយមេដឹកនំា​ធ្វើមហាបាតុកម្ម ​ត្រូវតែទទួលខុសត្រូវ​ចំពោះមុខច្បាប់ ប្រសិនបើមានអំពើ​ហិង្សា​ឬ ចលាចលសង្គមណាមួយ​ដែលអាចនឹងកើត​ឡើងនោះ ៕