ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វែក​មុខ​ឃាតករ​រំលោ.ភ​សម្លា.ប់​ក្មេងស្រី​អាយុ9​ឆ្នាំ

11 ឆ្នាំ មុន

ខេត្តកំពត ៖ ទី​បំផុត​ជន​បាត​ដៃ​ប្រឡាក់​ឈាម​រំលោ.ភ​សម្លា.ប់​​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ ​យ៉ាង​ព្រៃ​ផ្សៃ​​ត្រូវ​បាន​សមត្ថ​កិច្ច​វែក​មុខ​និងចាប់ខ្លួន​​ បន្ទាប់​​ពី​​ធ្វើ​សកម្មភាព​​រំលោ.ភ​​ ហើយ​វាយ​ដំ​នៅ​លើ​ផ្ទៃមុខ​ និង​​​​​ច្របាច់​.កសម្លា.ប់​ដោះ​យក​​ក្រវិល​មាស​ចំនួន​២​ហ៊ុន​ រួច​បី​​សព​ក្មេងស្រី​យក​មក​​ប្លុង​ចោល​នៅ​លើ​យ៉​មុខ​ផ្ទះ​អ្នក​ស្រុក​ កាលពី​យប​​់​ថ្ងៃ​ទី​២៥ សីហា ​វេលា​រំលង​អធ្រាត្រ​​ ។

ខេត្តកំពត ៖ ទី​បំផុត​ជន​បាត​ដៃ​ប្រឡាក់​ឈាម​រំលោភ​សម្លាប់​​ក្មេង​ស្រី​អាយុ​៩​ឆ្នាំ ​យ៉ាង​ព្រៃ​ផ្សៃ​​ត្រូវ​បាន​សមត្ថ​កិច្ច​វែក​មុខ​និងចាប់ខ្លួន​​ បន្ទាប់​​ពី​​ធ្វើ​សកម្មភាព​​រំលោភ​​ ហើយ​វាយ​ដំ​នៅ​លើ​ផ្ទៃមុខ​ និង​​​​​ច្របាច់​.កសម្លាប់​ដោះ​យក​​ក្រវិល​មាស​ចំនួន​២​ហ៊ុន​ រួច​បី​​សព​ក្មេងស្រី​យក​មក​​ប្លុង​ចោល​នៅ​លើ​យ៉​មុខ​ផ្ទះ​អ្នក​ស្រុក​ កាលពី​យប​​់​ថ្ងៃ​ទី​២៥ សីហា ​វេលា​រំលង​អធ្រាត្រ​​ ។ មន្ត្រី​នគរ​បាល​​បច្ចេក​ទេស​នៃស្នងការ​ដ្ឋាន​នគរ​បាល​ខេត្ត​ដែល​ធ្វើ​ការ​ស្រាវ​ជ្រាវ​​ និងវែក​មុខ​ជន​ល្មើស​ជា​ឃាត​ករ​ ក៏ឈាន​​ទៅដល​់​ការ​ឃាត់​ខ្លួន​​​​ជន​សង្ស័យ​​បាន ​​កាល​ពី​​​​រសៀល​ថ្ងៃ​ទី​២៥ សីហា ​បន្ទាប់ពី​សមត្ថ​ក​ិច្ច​​បាន​ដាក់​ការ​សង្ស័យ​ និង​បាន​កំណត់​មុខ​សញ្ញា​ក្នុង​ពេល​កំពុង​ពិនិត្យ​ស្លាក​ស្នាម​​សព​ក្មេង​រង​គ្រោះ​ ។

​លោក​ឧត្តម​សេនីយ៍​ត្រី ម៉ៅ ​ច័ន្ទ​មធុ​រិទ្ធ ​ស្នង​ការ​រង​និង​ជា​នាយ​ការិយាល័យ​កណ្តាល​នគរ​បាល​​យុត្តិ​ធម៌​នៃស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត បាន​ប្រាប់កោះ​សន្តិ​ភាព​តាម​ទូរ​ស័ព្ទ​ កាលពី​រសៀល​ថ្ងៃទី​២៥ សីហា ថា ​ករណី​ឃាត​កម្ម​លើ​ក្មេង​ស្រី​អាយុ​៩ឆ្នាំ ជា​ជន​ជាតិ​ខ្មែរ​អ៊ិស្លាម ​កាលពីវេលា​រំលង​អធ្រាត្រ​ថ្ងៃទី​២៥ សីហា ​នៅ​ភូមិ​ទទឹង​​ថ្ងៃ​ ឃុំ​បឹង​ទូក ​ស្រុក​ទឹក​ឈូ នោះ ​នៅរសៀល​ថ្ងៃ​ដដែល​​នោះ​​​ត្រូវ​បាន​សមត្ថកិច្ច​​ជំនាញ​​វែក​មុខ​ជន​ល្មើស​ជាឃាត​ករ​ឃើញ​ហើយ ​។ ​ជន​​សង្ស័យ​​​ជា​ឃាត​ករ​ឈ្មោះ​មើ យ៉ា​វ៉ាន់ ​ហៅអាគ ​​​អាយុ​២១​​ឆ្នាំ ​មាន​ទីលំនៅ​​ក្នុង​​ភូមិ​ទទឹង​ថ្ងៃ ឃុំ​បឹង​ទូក ស្រុក​​​ទឹក​ឈូ ត្រូវ​ជាប្អូនជីដូន​មួយ​នឹង​​ឪពុក​កុមារី​រងគ្រោះ​ ។ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ សីហា ​លោក​ស្នង​​ការ​រង​​និងជា​​នាយការិយាល័យ​កណ្តាល​នគរ​បាល​យុត្តិ​ធម៌​បាន​និយាយ​​ថា ​ក្រោយ​ពី​សមត្ថកិច្ច​​ជំនាញ​របស់​លោក​នាំ​ខ្លួន​ជន​សង្ស័យ​តាម​ការ​ស្រាវជ្រាវ​មក​កាន់​ការិយា​ល័យ​ព្រហ្ម​ទណ្ឌកម្រិត​ធ្ងន់​​ ដើម្បី​ធ្វើការសា​កសួរ​​ ដំបូង​ជន​សង្ស័យ​រូបនេះ​មិន​ព្រម​​សារភាព​ទេ ប៉ុន្តែ​​ជា​មុខ​សញ្ញា​​ដែល​សង្ស័យ​គឺ​ពិត​ជា​ជន​នេះ​ហើយ ។ ​សមត្ថ​កិច្ច​​បាន​​ព្យា​យាម​​​​ធ្វើ​​​តាម​​នីតិវិធី​​អស់​រយៈ​ពេល​ជាច្រើន​​ម៉ោង​ ​ទើប​ជន​​សង្ស័យ​​រូបនេះ​បាន​សារ​ភាព​ត្រង​់​ៗ​ប្រាប់​សមត្ថ​​កិច្ច​​ ។

ពេល​នោះ​សមត្ថ​កិច្ច​ជំនាញ​បាន​សួរ​រក​វត្ថុ​តាង​​ ​ហើយ​​ជន​​ល្មើស​​ជាឃាត​ករ​រូប​នេះ​បាន​នាំ​ទៅ​យក​វត្ថុ​តា​ងដែល​ខ្លួន​​​ធ្វើ​សកម្មភាព​សម្លាប់​ហើយ​លាក់​ទុក​សម្ភារ​របស់​ក្មេង​ស្រី​រងគ្រោះ​មាន​​សំពត់​ អាវ​យឺត ភួយ និង​ក្រវិល​មាស​ចំនួន​​ពីរ​ហ៊ុន​ ។ ​លោក​បន្ត​​ទៀតថា ​ជន​ល្មើស​បាន​សារភាព​ពី​សកម្ម​ភាព​​របស់​ខ្លួន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​រំលោភ​សម្លាប់​ក្មេង​ស្រី​នេះ កាលពី​ព្រលប់​ខ្លួន​បាន​ផឹកស៊ី​ជា​មួយ​ឪពុក​កុមារី​រងគ្រោះ​និង​មិត្ត​ភក្តិ​ម្នាក់​ទៀត​​ឈ្មោះ​សុះ សើ​ហ្គ្រូន ។ លុះ​​ពេល​​ឪពុក​កុមារី​នោះ​ស្រវឹង​ខ្លាំង​ហើយ​​ ​ខ្លួន​ក៏​ហៅ​ សុះ សើ​ហ្គ្រូន ជូន​ទៅ​ផ្ទះ​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ ។ ពេល​​ទៅដល់​ផ្ទះ​​អ្នក​ជូន​ក៏​គេចូល​ផ្ទះ​ដេក​ទៅ​ ចំណែក​ខ្លួន​បាន​ដើរ​មក​ផ្ទះ​កុមារី​រង​គ្រោះ​​ ស្រាប់តែ​ប្រទះ​​ឃើញ​​​នាង​​ចុះ​ដី​ ខ្លួន​ក៏ចាប់​​នាង​​ ​រួច​​នាំ​ចេញ​​ឆ្ងាយ​​ពី​ផ្ទះ​​បន្តិច ក៏​​ធ្វើ​សកម្ម​ភាព​ចាប់​រំលោភ​តែ​ម្តង ​។ បន្ទាប់​ពី​​​រំលោភ​​ហើយ​ខ្លួន​ខ្លាច​បែក​ការណ៍​ក៏​ច្របាច់​.ក​ និង​ជ្រមុជ​ទឹក​ឱ្យ​ស្លាប់​រួចហើយ​ដោះ​ក្រវិល​សំពត់​​អាវ​​ និង​ភួយ​លាក់​​ទុកនៅ​កន្លែង​រំលោភ​ ​ហើយ​ក៏​​បី​សព​កុមារី​រងគ្រោះ​មក​ដាក់​នៅ​​លើ​យ៉​​​ផ្ទះ​អ្នក​ភូមិ​មួយ​ទៀត​ក្បែរ​ផ្ទះ​​​ក្មេងស្រី​រងគ្រោះ​ ដោយ​​យក​ខោ​អាវ​កូន​ម្ចាស​់​​ផ្ទះ​ពាក់​ឱ្យ​សព ដើម្បី​​បង្វែង​ដាន​សមត្ថ​កិច្ច​។ ​​

ប៉ុន្តែ​​ទោះ​បី​ជា​បែបណា​​ក៏​ដោយ​​ ​សមត្ថកិច្ច​​​នៅ​តែ​អាច​វែក​មុខ​ឃាត​ករ​យក​មក​ផ្តន្ទា​ទោស​តាម​ច្បាប់​បាន​ដដែល ។ ​ក្រោយ​ពី​​ប្រមូល​បានវត្ថុត​ាង​​ ​​និង​ចម្លើយ​សារភាព​របស់​ជន​ល្មើស​​​រួច​ហើយ​​​ សមត្ថ​​​កិច្ច​បាន​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕