ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ដកហូត​រថ​យន្ត​​​ប្តី​ប្រពន្ធ​ជួល​យក​ទៅ​បញ្ចាំ​៥៦គ្រឿង​ទៀត​​នៅ​សង្កាត់​ទួល​​សង្កែ​​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​៥៦គ្រឿង​ទៀត​​ត្រូវបាន​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌកម្រិត​ស្រាលរាជធានី​ភ្នំ​ពេញ​ ដឹក​នាំ​ដោយ​លោក​មាស ច័ន្ទ​ពិសិដ្ឋ​​ ព្រះ​រាជអាជ្ញារង​សាលាដំបូង​រាជធា​នី​ ចុះស្រាវជ្រាវ​​​​ដក​ហូតនៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​ទី១​៣ ភូមិនទួល​សង្កែ សង្កាត់ទួល​សង្កែ ខណ្ឌប្ញស្សី​កែវ កាលពី​វេលា​ម៉ោង​​១១ព្រឹក​ថ្ងៃទី​២៤ សីហា ២០១៣ ។

រាជធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​៥៦គ្រឿង​ទៀត​​ត្រូវបាន​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌកម្រិត​ស្រាលរាជធានី​ភ្នំ​ពេញ​ ដឹក​នាំ​ដោយ​លោក​មាស ច័ន្ទ​ពិសិដ្ឋ​​ ព្រះ​រាជអាជ្ញារង​សាលាដំបូង​រាជធា​នី​ ចុះស្រាវជ្រាវ​​​​ដក​ហូតនៅ​ក្នុង​ឃ្លាំង​មួយ​កន្លែង​ ស្ថិត​ក្នុង​ក្រុម​ទី១​៣ ភូមិនទួល​សង្កែ សង្កាត់ទួល​សង្កែ ខណ្ឌប្ញស្សី​កែវ កាលពី​វេលា​ម៉ោង​​១១ព្រឹក​ថ្ងៃទី​២៤ សីហា ២០១៣ ។

ការ​ចុះ​ដក​ហូត​នេះ ធ្វើ​ឡើង​តាម​សាល​ដីកាលេខ​៤៥០​​​អយច ចុះ​ថ្ងៃទី​២៣ សីហា ២០១៣ របស់​លោក​ជីវ កេង​ ប្រធាន​សាលា​ដំបូង​រាជធានី​ភ្នំ​ពេញ​ ។ 

គួររំលឹក​ផងដែរ​ថា រថយន្ត​​ដែល​​២​​នាក់​​​ប្តី​ប្រពន្ធ​​ឆបោក​តាម​រូប​ភាព​ជួល​​រថ​យន្ត​​ ក្នុង​តម្លៃ​ខ្ពស់​​​ហើយ​យក​​​ទៅ​បញ្ចាំ​រួច​គេច​ខ្លួន​បាត់​​នោះ​ ត្រូវ​​ការិយាល័យ​​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​ធ្ងន់​​នៃ​ស្នង​ការ​ដ្ឋាន​​ ​​រាជ​ធានី​ភ្នំពេញ​​ដក​ហូត​បាន​​​១២​គ្រឿង​ បន្ទាប់​ពី​ម្ចាស់​​​តាម​រក​ឃើញ​​​និង​បាន​ទៅ​ដាក់​ពាក្យ​បណ្តឹង​​​ដល់​ សមត្ថ​កិច្ច ។ ការ​ដក​ហូត​រថ​យន្ត​នេះ​ត្រូវគេ​ដឹង​ថា ​ធ្វើ​ឡើង​កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០ សីហា នៅ​​ឃ្លាំង​កុង​ស៊ី​បញ្ចាំ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​អរិយ​ក្សត្រ ឃុំ​អរិយក្សត្រ ស្រុក​ល្វាឯម ខេត្ត​កណ្តាល ។

រថយន្ត​ទាំង​​១២​គ្រឿង​​​​ ត្រូវ​បាន​​ដក​ហូត​​បញ្ជូន​​មក​កាន់​​ការិយាល័យ​​​ព្រហ្ម​ទណ្ឌ​កម្រិត​​ ធ្ងន់​​ដែល​​​​​​ស្ថិត​នៅ​ក្នុង​ស្នង​ការ​​ដ្ឋាន​រាជ​ធានី​ភ្នំពេញ​​ ។ នៅ​ព្រឹក​​ថ្ងៃ​ទី​​​​២១ សីហា​ ប្រជា​​​ពលរដ្ឋ​​ដែល​​រងគ្រោះ​​បាន​​ធ្វើ​​​ដំណើរ​ទៅ ដាក់​ពាក្យ​បណ្តឹង​​ជា​បន្ត​​បន្ទាប់​​​ទៀត ។ ​ទោះ​បី​ជា​យ៉ាង​ណា​ គេ​មិន​ ទាន់​ដឹង​ពី​ចំនួន​​រថ​យន្ត​​ និង​អ្នក​ចាញ់​បោក​​​​ឈ្មោះ​​ អ៊ុយ សុឃុន ​​អាយុ​​៣៣​ឆ្នាំ និង​ប្រពន្ធ​​ឈ្មោះ កែវ ស្រី​និត អាយុ​២៤ឆ្នាំ​​​ ថា​បាន​បោក​​យក​​ទៅ​នោះ​​​មាន​ប៉ុន្មាន​ទេ ។ បើ​​តាម​​មន្ត្រី​​នគរបាល​ប៉ុស្តិ៍​​រដ្ឋ​បាល​​ទួល​​សង្កែ ​​ឱ្យ​​​​ដឹង​ថា​ កាល​ពី​​រសៀល​ថ្ងៃ​ទី​២០​ សីហា​ មាន​ប្រជា​ពល​រដ្ឋ​ដែល​ចាញ់​បោក​គេ​ចំនួន​១២៥​នាក់​ បាន​នាំ​គ្នា​កត់​ស្លាក​លេខ​​រថយន្ត​របស់​ខ្លួន​ចំនួន​​២២១​គ្រឿង​​​ទៅ​​ឱ្យ ​ក្រុម​​​​​ហ៊ុន​​​​​​បញ្ចាំ​​ ដើម្បី​​សុំ​​​ត្រួត​​​ពិនិត្យ​​រក​រថយន្ត​​របស់​​ពួក​គេ ។​ តាម​មន្ត្រី​នគរ​បាល​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នង​ការ​ ដ្ឋាន​​រាជ​ធានី​ភ្នំពេញ​​​ឱ្យ​ដឹង​ថា​ រថ​យន្ត​ចំនួន​១២​គ្រឿង​ត្រូវ​បាន​ម្ចាស់​តាម​រក​ឃើញ​នៅ​ក្នុង​ឃ្លាំង​កុង​ ស៊ី​បញ្ចាំ​មួយ​កន្លែង​ ស្ថិត​ក្នុង​ភូមិ​អរិយ​ក្សត្រ​ ឃុំ​អរិយ​ក្សត្រ​ ស្រុក​ល្វា​ឯម​ ខេត្ត​កណ្តាល​ ហើយ​ក៏​​​បាន​នាំ​គ្នា​មក​ដាក់​ពាក្យ​បណ្តឹង​នៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​ កម្រិត​ធ្ងន់​ចុះ​ទៅ​សហ​ការ​ជាមួយ​សមត្ថ​កិច្ច​ខេត្ត​កណ្តាល ​ដក​ហូត​បញ្ជូន​មក​កាន់​ស្នង​ការ​ដ្ឋាន​​រាជ​ធា​នី​ភ្នំពេញ​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​២០​ សីហា​ ២០១៣​ ។ ទោះ​បី​ជា​យ៉ាង​ណា​ មន្ត្រី​រូប​នេះ​​​​​ឱ្យ​ដឹង​ទៀត​ថា​ នៅ​មាន​រថ​យន្ត​ចំនួន​១១​គ្រឿង​ទៀត​ បាន​រក​ឃើញ​ក្នុង​ឃ្លាំង​នោះ​ដែរ​តែ​​មិន​ទាន់​បាន​ដក​ហូត​នៅ​ឡើយ​ទេ​ ។

សូម​បញ្ជាក់​ថា​ រថ​យន្ត​ស៊េរី​ទំនើប​រាប់​រយ​គ្រឿង​ដែល​អ្នក​ខ្លះ​មាន​១​ឬ​២​គ្រឿង​រហូត​ដល់ ​ខ្លះ​មាន​ប្រមាណ​ជា​១០​គ្រឿង​ ត្រូវ​បាន​ឈ្មោះ​ អ៊ុយ​ សុឃុន​ ដែល​​មាន​ទី​លំ​​នៅ​តា​ម​អត្ត​សញ្ញាណ​ប័ណ្ណ​ភូមិ​ព្រៃ​ស្បូវ​ ឃុំ​ព្រះ​និព្វាន​​ ស្រុក​គង​ពិសី​ ខេត្ត​កំពង់​ស្ពឺ​ និង​ប្រពន្ធ​ឈ្មោះ​ កែវ​ ស្រី​និត​ មាន​ទី​​លំ​នៅ​ផ្ទះ​លេខ​1AE0 ផ្លូវ​លេខ​១០៦​ ភូមិ​ទី​៦​ សង្កាត់​វត្ត​ភ្នំ​ ខណ្ឌ​ដូន​ពេញ​ ជួល​ក្នុង​១​ខែ​តម្លៃ​៤០០​ដុល្លារ​ ៥០០​ដុល្លារ​ និង​ខ្លះ​ទៀត​​រហូត​ដល់​៤.០០០​ដុល្លារ​ទៅ​តាម​ប្រភេទ​រថ​យន្ត​ ។ ការ​ជួល​នោះ​ត្រូវ​២​នាក់​ប្តី​ប្រពន្ធ​​នេះ ធ្វើ​កិច្ច​សន្យា​ត្រឹម​ត្រូវ​ ហើយ​ដើរ​តួ​ជា​អ្នក​គ្រប់​គ្រង​ជួល​រថ​យន្ត​ឱ្យ​ក្រុម​ហ៊ុន​ទេស​ចរណ៍​មួយ​ តែ​​តាម​​ពិត​ជា​ល្បិច​យក​រថ​យន្ត​ទៅ​លក់​ឬ​បញ្ចាំ​ជិត​ស្មើ​តម្លៃ​រថ​យន្ត​ នោះ​ រួច​គេច​ខ្លួន​បាត់​ ។

ការ​ជួល​រថ​យន្ត​យក​ទៅ​បញ្ចាំ​នេះ​គឺ​ជា​រឿង​ថ្មី​មួយ ​ទៀត​ដែល​ជន​ខិល​ខូច​ហា៊ន​ប្រព្រឹត្ត​អំពើ​បែប​នេះ​ ប៉ុន្តែ​ឃ្លាំង​ទទួល​បញ្ចាំ​ក៏​ត្រូវ​តែ​ពិនិត្យ​ពិច័យ​​ដែរ​ក្នុង​ការ​ទ​ ទួល​បញ្ចាំ​ ។ មិន​ទាន់​ដឹង​ថា​ ២​នាក់​ប្តី​ប្រពន្ធ​នេះ​គេច​ខ្លួន​ទៅ​ដល់​ណា​នោះ​ទេ៕