ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ជនល្មោភកាម​ដាក់​ច្រវាក់ មុននេះ​រំលោភនារី​មិន​គ្រប់​ទឹក នៅ​ស្រុក​បាទី ពេល​នេះ​នៅ​អង្គរ​បុរី

12 ឆ្នាំ មុន

ខេត្ត​តាកែវ​ ៖ នគរ​បាល​ស្រុក​អង្គរ​បុរី​ បាន​ឃាត់​ខ្លួន​ជន​ម្នាក់​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រង​គ្រោះ​ដែល​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​កូន​ស្រី​របស់​ពួក​គាត់​ ខណៈ​នាង​ដើរ​ទៅ​លេង​នៅ​លើ​ទួល​កប់​ខ្មោច​តែ​ម្នាក់​ឯង​ ។

ខេត្ត​តាកែវ​ ៖ នគរ​បាល​ស្រុក​អង្គរ​បុរី​ បាន​ឃាត់​ខ្លួន​ជន​ម្នាក់​ទៅ​តាម​ពាក្យ​បណ្តឹង​របស់​ឪពុក​ម្តាយ​នារី​រង​គ្រោះ​ដែល​ចោទ​ប្រកាន់​ពី​បទ​ចាប់​រំលោភ​កូន​ស្រី​របស់​ពួក​គាត់​ ខណៈ​នាង​ដើរ​ទៅ​លេង​នៅ​លើ​ទួល​កប់​ខ្មោច​តែ​ម្នាក់​ឯង​ ។ ដោយ​សារ​ឃើញ​ឱកាស​ល្អ​ ជន​ជាប់​ចោទ​ក៏​បាន​ចាប់​រំលោភ​រហូត​បាន​សម្រេច​ រួច​ក៏​ដើរ​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​វិញ​ ធ្វើ​ដូច​ជា​គ្មាន​រឿង​អ្វី​កើត​ឡើង​ តែ​ត្រូវ​នារី​រង​គ្រោះ​និយាយ​ពី​សកម្ម​ភាព​ជន​ជាប់​ចោទ​ចាប់​រំលោភ​ប្រាប់​ឪពុក​ម្តាយ​ទើប​ពួក​គាត់​ដឹក​ដៃ​នាង​ទៅ​ចង្អុល​មុខ​ជន​សង្ស័យ​ រួច​ប្តឹង​នគរ​បាល​ឱ្យ​ចាប់​ខ្លួន​តែ​ម្តង​ ។​

ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២១​ សីហា​ វេលា​ម៉ោង​១១​ និង​៣០​នាទី​ព្រឹក​ នៅ​ក្នុង​ឃុំ​ព្រៃ​ផ្គាំ​ ស្រុក​អង្គរ​បុរី​ ។​ លោក​ មួល​ ហួន​ អធិការ​នគរ​បាល​ស្រុក​អង្គរ​បុរី​ ឱ្យ​ដឹង​ថា​ ជន​ជាប់​ចោទ​ដែល​នគរ​បាល​ចាប់​ខ្លួន​តាម​ពាក្យ​បណ្តឹង​នេះ​ឈ្មោះ​ ផាន់​ ផល្លា​ អាយុ​២៤​ឆ្នាំ​ មាន​ប្រពន្ធ​ តែ​មិន​ទាន់​មាន​កូន​ទេ​ ចំណែក​នារី​រងគ្រោះ​អាយុ​១៧​ឆ្នាំ​ ជា​មនុស្ស​មាន​សតិ​មិន​សូវ​ល្អ​ ។​ មុន​ពេល​កើត​ហេតុ​ នារី​រង​គ្រោះ​បាន​ដើរ​ទៅ​លេង​លើ​ទួល​កប់​ខ្មោច​នៅ​ខាង​កើត​ភូមិ​ចម្ងាយ​ប្រហែល​២០០​ម៉ែត្រ​តែ​ម្នាក់​ឯង​ ខណៈ​នោះ​ដែរ​ ជន​ជាប់​ចោទ​បាន​ទៅ​ទួល​នោះ​ដើម្បី​បត់​ជើង​ក៏​ជួប​នាង​នៅ​តែ​ម្នាក់​ឯង​ ហើយ​ដោយ​ឃើញ​ឱកាស​ស្ងាត់​ល្អ​ គេ​ក៏​ចាប់​រំលោភ​តែ​ម្តង​រហូត​បាន​សម្រេច​ ។​

នៅ​ចំពោះ​មុខ​មន្ត្រី​នគរ​បាល​ ជន​ជាប់​ចោទ​សារ​ភាព​ថា​ រូប​គេ​ពិត​ជា​បាន​ចាប់​រំលោភ​នាង​មែន​ ដោយ​សារ​មាន​ចំណង់​ផ្លូវ​ភេទ​ ហើយ​ឃើញ​ឱកាស​ល្អ​ ។​ លោក​វរសេនីយ៍​ទោ​ សែម​ សុជាតិ​ នាយ​ការិយា​ល័យ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​ ឱ្យ​ដឹង​ថា​ ជន​ជាប់​ចោទ​ត្រូវ​បាន​កសាង​សំណុំ​រឿង​គ្រប់​គ្រាន់​ហើយ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣​ សីហា​ និង​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​ ៕​