ការបែកញើសពេញខ្លួនអាចនឹងកើតមានក្នុងខណៈមនុស្សយើងស្ថិតនៅក្រោមកម្តៅថ្ងៃដែលក្តៅខ្លាំង ប៉ុន្តែបើយោងតាមក្រុមស្រាវជ្រាវ ការបែកញើសពេញខ្លួនកើតមានក្នុងពេលហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយណាមួយ អាចផ្តល់អត្ថប្រយោជន៍ដល់សុខភាពមនុស្សយើងយ៉ាងច្រើនឥតគណនា ។
ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញថា បណ្តាជនដែលមិនធ្វើសកម្មភាពរាងកាយ២០ភាគរយ ប្រឈមទៅនឹងការកើតជំងឺStroke ឬ Mini-Stroke ធៀបទៅនឹងបណ្តាជនដែលធ្វើសកម្មភាពរាងកាយជាមធ្យមល្មមនឹងចេញញើស មានដូចជាការហាត់ប្រាណយ៉ាងតិច៤ដងក្នុង១សប្តាហ៍ជាដើម ។
ទោះជាយ៉ាងណាក្តី ការសិក្សាលើកនេះដែលបានពិសោធលើជនជាតិអាមេរិកជាង២៧.០០០នាក់ និងប្រើពេលអស់ជិត៦ឆ្នាំនោះ មិនបានបង្ហាញភស្តុតាងឱ្យបានច្បាស់លាស់ទៅលើស្ត្រីដូចជាបុរសនោះទេ ។ អ្នកនិពន្ធអត្ថបទស្រាវជ្រាវ វេជ្ជបណ្ឌិត Michelle McDonnell សាស្ត្រាចារ្យវិទ្យាសាស្ត្រសុខាភិបាលនៅសាកលវិទ្យាល័យSouth Australia បានថ្លែងថា ៖ « អត្ថប្រយោជន៍កាត់បន្ថយហានីភ័យពីជំងឺ Stroke បានមកពីសកម្មភាពរាងកាយជាប់ពាក់ព័ន្ធនឹងការធ្វើឱ្យថយចុះនូវការប្រឈមផ្សេងៗទៀតផងដែរ។
ពិតណាស់ការហាត់ប្រាណជួយកាត់បន្ថយអត្រាប្រឈមនឹងជំងឺទឹកនោមផ្អែម ។ ប្រសិនជាហាត់ប្រាណមានអត្ថប្រយោជន៍ដូចជាឱសថបែបនេះ គេគួរតែចាប់យកវាដើម្បីព្យាបាលជំងឺ៤ទៅ៥មុខ ផ្សេងៗទៀត »៕
ចែករំលែកព័តមាននេះ