ខេត្តកំពង់ឆ្នាំង ៖ បុរសម្នាក់បានស្លាប់នៅក្នុងមន្ទីរពេទ្យខេត្ត កាលពីវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១៧ សីហា ២០១៣ បន្ទាប់ពីដឹកទៅសង្គ្រោះបានរយៈពេលមួយយប់ ដោយសារសត្វឪម៉ាល់ទិចជាច្រើនមេ ខណៈបុរសរូបនោះទៅបោចចំបើងខាងក្រោយផ្ទះ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី១៦ សីហា ស្ថិតក្នុងភូមិច្រមុះជ្រូក ឃុំជ្រេស ស្រុកកំពង់ត្រឡាច ។
តាមការរៀបរាប់របស់ស្ត្រីជាប្រពន្ឋបានឱ្យដឹងថា ប្តីរបស់គាត់ឈ្មោះតូច មឿន អាយុ៣៣ឆ្នាំ មុនពេលកើតហេតុ បន្ទាប់ពីប្តីត្រឡប់ពីភ្ជួរស្រែវិញ បានយកគោទៅចងក្នុងក្រោល ហើយបានដើរទៅក្រោយផ្ទះ ដើម្បីបោចចំបើងពីជន្លង់យកទៅឱ្យគោស៊ី ។
ប្រភពបន្តថា ពេលកំពុងបោចចំបើងនោះ មិនបានដឹងថាក្នុងជន្លង់ចំបើងមានសត្វឪម៉ាល់មកនៅធ្វើសំបុកពីកាលណានោះទេ ស្រាប់តែពេលនោះសត្វឪម៉ាល់បានផ្អើលចេញមកទិចប្តីគាត់ជាច្រើនមេ បណ្តាលឱ្យរត់មិនរួចក៏ត្រូវសត្វឪម៉ាល់ទិចរហូតដល់សន្លប់នៅក្បែរជន្លង់ចំបើងនោះ ដោយពុំមាននរណាដឹងឡើយ សូម្បីតែរូបគាត់ក៏មិនបានដឹងដែរ ។
ចែករំលែកព័តមាននេះ