ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវ​ជន​ម្នាក់​លោត​សម្លា.ប់​ខ្លួន​ពី​លើ​ស្ពាន​ព្រះ​មុន្នី​វង្ស​ថ្មី​ដោយ​មិន​ដឹង​មូល​ហេតុ

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​លោត​​សម្លា.ប់​ខ្លួន​ពី​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ​ ដោយ​មិន​ដឹង​មូល​ហេតុ បង្ក​ការ​ភ្ញាក់​ផ្អើលកាល​ពីវេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ សីហា ២០១៣​។

រាជ​ធានី​ភ្នំពេញ​ ៖ យុវ​ជន​ម្នាក់​បាន​លោត​​សម្លាប់​ខ្លួន​ពី​លើ​ស្ពាន​ព្រះ​មុនី​វង្ស​ថ្មី​ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​មាន​ជ័យ​ ដោយ​មិន​ដឹង​មូល​ហេតុ បង្ក​ការ​ភ្ញាក់​ផ្អើលកាល​ពីវេលា​ម៉ោង​៨ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៤ សីហា ២០១៣​។

​យុវ​ជន​ខាង​លើ​មិន​ត្រូវ​បានគេ​ស្គាល់​​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ ហើយ​មុន​ពេល​កើត​ហេតុ​គេឃើញ​យុវ​ជន​រូប​នេះ​ជិះ​កង់​ឡើង​ស្ពាន​ពី​កើត​ទៅ​លិច​ដោយ​ទឹក​មុខ​ក្រៀម​ក្រំ​យ៉ាង​ខ្លាំង លុះ​ធ្វើ​ដំណើរ​ដល់​ពាក់​កណ្តាល​ស្ពាន​បាន​ឈប់​កង់​ ហើយ​លើក​កង់​ទម្លាក់​ទៅ​ក្នុង​ទន្លេ​ រួច​លោត​សម្លាប់​ខ្លួន​ទៅ​តាម​​ក្រោយ​លិច​បាត់​តែ​ម្តង​។