ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​គោ​យន្ត​ជាន់​មីន​តោន​ផ្ទុះ​ស្លា.ប់​៦នាក់ របួស​ធ្ងន់ម្នាក់នៅ​ស្រុក​ជាំ​ក្សាន្ត

11 ឆ្នាំ មុន

ខេត្ត​ព្រះ​វិហារ​ ៖ បុរស៦នាក់ស្លា.ប់ភ្លាមៗនៅ​កន្លែងកើតហេតុ​យ៉ាង​អាណោច​អាធ័ម និង​ម្នាក់ទៀត​របួស​ធ្ងន់​​​ ខណៈ​ពួកគេជិះ​​គោ​យន្តទៅ​ចាំស្រែ​​​ចម្ងាយ​ពី​ភូមិ​៥​គីឡូ​ម៉ែត្រ​ បាន​ជួប​ឧប្បត្តិ​ហេតុ​ជាន់​មីន​តោន​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ បង្កឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង​៧យប់ ថ្ងៃ​ទី​១៤ សីហា ២០១៣ ស្ថិត​ក្នុង​ភូមិ​ជាំស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ។

ខេត្ត​ព្រះ​វិហារ​ ៖ បុរស៦នាក់ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ​យ៉ាង​អាណោច​អាធ័ម និង​ម្នាក់ទៀត​របួស​ធ្ងន់​​​ ខណៈ​ពួកគេជិះ​​គោ​យន្តទៅ​ចាំស្រែ​​​ចម្ងាយ​ពី​ភូមិ​៥​គីឡូ​ម៉ែត្រ​ បាន​ជួប​ឧប្បត្តិ​ហេតុ​ជាន់​មីន​តោន​ដែល​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ បង្កឱ្យ​មាន​​ការ​ភ្ញាក់​ផ្អើលកាល​ពី​វេលា​ម៉ោង​៧យប់ ថ្ងៃ​ទី​១៤ សីហា ២០១៣ ស្ថិត​ក្នុង​ភូមិ​ជាំស្រែ ឃុំ​យាង ស្រុក​ជាំ​ក្សាន្ត ។

គេ​នៅមិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​សព​ជន​រង​គ្រោះទាំង​៦នាក់​ និង​អ្នក​រង​របួស​នៅ​ឡើយ​ទេ ។ តាម​ការ​បញ្ជាក់​ពី​លោក​សុខ ហៃ អភិ​បាល​ស្រុក​ជាំ​ក្សាន្ត​បាន​ឱ្យ​ដឹង​ថា ឧប្បត្តិ​ហេតុ​នេះ​កើត​ឡើង​ដោយ​ចៃ​ដន្យ​ ដោយ​សារ​នៅ​តំបន់​នោះ​ជា​អតីត​តំបន់​សមរ​ភូមិ​សង្គ្រាម​។ លោក​បាន​បន្តទៀត​ថា សព​ជន​រង​គ្រោះ​ទាំង​៦​នាក់​នោះត្រូវក្រុម​គ្រួសារ​ធ្វើ​ពិធី​បូជា​នៅ​កន្លែង​កើត​ហេតុ​​តែ​ម្តង​ ដោយ​សារ​​​សព​បែក​ជា​បំណែករាយ​ប៉ាយ​មើលស្ទើរ​​លែង​ស្គាល់ ចំណែក​អ្នក​រង​របួស​ធ្ងន់​កំពុង​ដឹក​តាម​ទូក​មក​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ក្រុង​ព្រះ​វិហារ​ ​។

លោក​អភិ​បាល​ស្រុក​ជាំ​ក្សាន្ត​បាន​បន្ថែម​ថា នៅ​ថ្ងៃ​ទី​១៦ សីហា ២០១៣​ស្អែក​នេះ​ ​លោក​អភិ​បាល​ខេត្តព្រះ​វិហារ​​នឹង​នាំ​យក​អំណោយកាក​បាទ​ក្រហម​កម្ពុជា​​ទៅ​ចែក​ជូន​​គ្រួសារ​​​ជន​រង​គ្រោះទាំង​៦​នាក់ និង​អ្នក​រង​របួស​ធ្ងន់​​ដល់​លំនៅ​ឋាន​៕