ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ីយ៉ាន់​​ដាយ​​ដឹក​​ដី​​បើក​​បុក​​រនាំង​ដែក​ចែក​ផ្លូវ​​​បាក់​​៧ផ្ទាំង​មុខ​ផ្សារ​​​ទឹក​ថ្លា​

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ រថ​យន្ត​​ហ៊ីយ៉ាន់​​​ដាយដឹក​​ដី​​មួយ​​គ្រឿង​​​បើក​​បុក​​រនាំង​​ដែក​​ចែក​​ផ្លូវ​​មុខផ្សារ​ទឹក​ថ្លា​បាក់​អស់​៧ផ្ទាំង កាលពី​វេលា​ម៉ោង​៨និង​៤០នាទី​ព្រឹក​ថ្ងៃទី​១៥ សីហា​ ២០១៣ តាម​បណ្តោយ​ផ្លូវសហព័ន្ធ​រុស្ស៊ី ស្ថិតក្នុងសង្កាត់​ទឹក​ថ្លា ខណ្ឌសែនសុខ ។

សាក្សី​ឱ្យដឹង​ថា​ មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ដឹក​ដីម៉ាក​ហ៊ី​​យ៉ាន់​ដាយ​ បើក​តាម​ផ្លូវ​សហព័ន្ធ​រុស្ស៊ី ពី​កើត​ទៅលិច លុះ​ដល់​មុខផ្សារ​ទឹក​ថ្លា​ ដោយសារ​រថយន្ត​​នៅខាង​មុខ​ជាន់​ហ្វ្រាំង​ប្រថុចញ៉ុច​​ពេក​ ធ្វើ​ឱ្យរថយន្តដឹក​ដីបួង​ចង្កូត​មិនទាន់​ក៏ជ្រុល​បុក​បាក់​រនាំង​ដែក​ចែកផ្លូវតែម្តង ៕