ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​និស្សិត​ម្នាក់​ដេក​ស្លា.ប់​កណ្ដាល​ថ្នល់​ក្នុង​ថ្លុក​ឈាម​មាន​ស្នាម​ដូច​អារក.​សមត្ថ​កិច្ច​មិន​ទាន់​ហ៊ាន​សន្និ​ដ្ឋាន​

10 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ យុវ​ជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​និស្សិត​ផ្នែក​បច្ចេក​ទេស ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លា.ប់​ក្នុង​ថ្លុក​ឈាម ​កាល​ពី​វេលា​ម៉ោង ​៩ ​និង ​៣០នា​ទី យ​ប់​ថ្ងៃទី​១០​ សីហា​ ២០១៣​ នៅ​ចំ​កណ្ដាល​ថ្នល់​លើ​ផ្លូវ​ជាតិ​លេខ​៥ ​ខាង​កើត​រង្វង់​មូល​រូប​សំណាក​លោក​តា​ដំបង​គ្រញូង​ ប្រហែល​ ១០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​បែក​ចាន​ថ្មី​ សង្កាត់​ព្រែក​ព្រះ​ស្ដេច ​ក្រុង​បាត់​ដំបង ​ប៉ុន្តែ​ សមត្ថ​កិច្ច​នៅ​មិន​ទាន់​ហ៊ាន​ធ្វើ​ការ​សន្និ​ដ្ឋាន​បែប​ណា​នោះ​ទេ​ ដោយ​សារ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ដូច​គេ​អារក.​ ។

ខេត្ត​បាត់​ដំបង​ ៖ យុវ​ជន​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជា​និស្សិត​ផ្នែក​បច្ចេក​ទេស ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​ក្នុង​ថ្លុក​ឈាម ​កាល​ពី​វេលា​ម៉ោង ​៩ ​និង ​៣០នា​ទី យ​ប់​ថ្ងៃទី​១០​ សីហា​ ២០១៣​ នៅ​ចំ​កណ្ដាល​ថ្នល់​លើ​ផ្លូវ​ជាតិ​លេខ​៥ ​ខាង​កើត​រង្វង់​មូល​រូប​សំណាក​លោក​តា​ដំបង​គ្រញូង​ ប្រហែល​ ១០០​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​បែក​ចាន​ថ្មី​ សង្កាត់​ព្រែក​ព្រះ​ស្ដេច ​ក្រុង​បាត់​ដំបង ​ប៉ុន្តែ​ សមត្ថ​កិច្ច​នៅ​មិន​ទាន់​ហ៊ាន​ធ្វើ​ការ​សន្និ​ដ្ឋាន​បែប​ណា​នោះ​ទេ​ ដោយ​សារ​ជន​រង​គ្រោះ​មាន​ស្នាម​របួស​ដូច​គេ​អារក.​ ។

យុវ​ជន​រង​គ្រោះ​ដល់​ស្លាប់​ឈ្មោះ ​សារិត​ ម៉ារី​ណែត ​អាយុ ​២៤​ឆ្នាំ​ ជា​និស្សិត​ផ្នែក​បច្ចេក​ទេស​ឆ្នាំទី​៣ ​រស់​នៅ​ភូមិ​អន្លង់​វិល ​ឃុំ​អន្លង់​វិល ​ស្រុក​សង្កែ ​ជិះ​ម៉ូតូ​ហុង​ដា​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ ​សេរី​ឆ្នាំ​២០០៨​ ។ សមត្ថ​កិច្ច​បាន​និយាយ​ឱ្យ​ដឹង​ថា ​អ្នក​ដំណើរ​បាន​ប្រទះ​ឃើញ​យុវជន​នេះ ​ដេក​ស្លាប់​ចំ​កណ្ដាល​ផ្លូវ​ ដែល​មាន​ស្នាម​ដួល​ម៉ូតូ​អូស​ជាង ​១០​ម៉ែត្រ ​និង​មាន​ស្នាម​របួស​ត្រង់​បំពង់​ក. ​ដូច​មាន​គេ​ចាប់​អារ​ដោយ​កាំបិត​ ។

បើ​តាម​ប្រភព​ខ្លះ​ថា ​យុវ​ជន​នោះ អា​ច​ជួប​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ​ប៉ុន្តែ​ តាម​ការ​ពិនិត្យ​របស់​សមត្ថ​កិច្ច​ថា​ សាក​សព​យុវ​ជន​នោះ មិ​ន​មាន​ស្នាម​របួស​ច្រើន​ទេ ​ក្រៅ​ពី​ស្នាម​របួស​ធ្ងន់​ធ្ងរ​ត្រង់​បំពង់​ក ​។ ទោះ​ជា​បែប​ណា ​ភ្លាម​ៗ​នោះ ​សមត្ថ​កិច្ច​មិន​ទាន់​ហ៊ាន​ធ្វើ​ការ​សន្និ​ដ្ឋាន​ឲ្យ​ប្រាកដ​នៅ​ឡើយ​ទេ ​ហើយ​បាន​បញ្ជូន​សាក​សព​ទៅ​ឲ្យ​ក្រុម​គ្រួ​សារ​ធ្វើ​បុណ្យ​ ក្រោយ​ពេល​ពិនិត្យ​រួច​រាល់​៕