ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ​ទាហាន​ឆត្រយោង​ផឹកស៊ីស្រវឹង​ បន្លំស្ទាបគូទអ្នករត់តុ ប៉ះចំគូដណ្តឹងគេ ​បង្កការភ្ញាក់ផ្អើល

11 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ នាយ​ទាហាន​ឆត្រយោង​៩១១ពីរនាក់ ប្រដាប់ដោយកាំភ្លើង​ខ្លីកា​៥៩​ ពីរដើម បានចូលទៅ​ផឹកស៊ី​ស្រវឹង​ធ្លាក់ភ្នែក​ ហើយ​បានបន្លំ​ស្ទាប​គូទនារី​រត់តុ​ក្នុងហាង​ប៉ះ​ចំគូ​ដណ្តឹង​របស់គេឃើញ​ ក៏​មាន​ការ​ឈ្លោះប្រកែកគ្នា​ ហើយភ្លាមនោះ​ត្រូវ​នាយ​ទាហាន​​​នោះ​គំរាមបា.ញ់​ និងបង្កឱ្យមានភ្ញាក់ផ្អើល​ជាខ្លាំង ។

រាជធានីភ្នំពេញ ៖ នាយ​ទាហាន​ឆត្រយោង​៩១១ពីរនាក់ ប្រដាប់ដោយកាំភ្លើង​ខ្លីកា​៥៩​ ពីរដើម បានចូលទៅ​ផឹកស៊ី​ស្រវឹង​ធ្លាក់ភ្នែក​ ហើយ​បានបន្លំ​ស្ទាប​គូទនារី​រត់តុ​ក្នុងហាង​ តឺប៉ះ​ចំគូ​ដណ្តឹង​របស់គេឃើញ​ ក៏​មាន​ការ​ឈ្លោះប្រកែកគ្នា​ ហើយភ្លាមនោះ​ត្រូវ​នាយ​ទា​ហាន​​​​នោះ​គំរាមបាញ់​ និងបង្កឱ្យមានភ្ញាក់ផ្អើល​ជាខ្លាំង ។

ហេតុការណ៍នោះ​បានកើតឡើង​កាលពីវេលាម៉ោង​១០ និង​៤៥នាទីយប់​ថ្ងៃទី​៨ សីហា ២០១៣ នៅក្នុងហាង​កូលាប​បូកគោ ស្ថិត​​នៅ​ផ្លូវ​លេខ​៩៥ សង្កាត់បឹង​កេងកងទី៣ ខណ្ឌ​ចំការមន ។ ​ប្រភព​​បានឱ្យ​ដឹងថា ​នាយ​ទាហាន​ទាំង២នាក់នោះ​ម្នាក់​ឈ្មោះ​ចាង គីអ៊ីល និង​ម្នាក់​ទៀត​ឈ្មោះ​សុន វុទ្ធី អ្នក​ទាំងពីរ​នាក់ជា​នាយទាហាន​​កង​ទ័បឆត្រ​យោង​ ដែ​ល​មាន​បន្ទាយនៅភូមិ​កំបូល សង្កាត់​កំបូល ខណ្ឌពោធិ៍​សែនជ័យ ។

ប្រភពបានឱ្យ​ដឹងទៀតថា ខណៈ​ពេលបង្ក​ឱ្យមានការភ្ញាក់​ផ្អើលនោះ​ បក្សពួក​ខ្លះ​ទៀត​បានចេញ​ទៅ​យក​ម៉ូតូក្នុងគោលបំណង​​រំដោះ​គ្នាចេញទៅ តែ​ត្រូវបាន​សន្តិសុខមិនឱ្យ​យក​ម៉ូតូ​ និងបានទៅប្តឹង​កង​រាជអាវុធហត្ថ​ខណ្ឌចំការ​មន​ចុះ​ទៅ​ដល់ និងឃាត់ខ្លួន​​នាយ​​ទាហាន​២នាក់នោះ បញ្ជូនទៅ​ធ្វើការសាកសួរ​នៅ​ទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខណ្ឌចំការមន​តែម្តង ។