ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​២​នាក់​ ម្នាក់​ប្រចណ្ឌ​ប្តី​ ម្នាក់​សង្សារ​បែក​ចិត្ត ​​លេប​ថ្នាំ​ប៉ង​ធ្វើ​អត្ត​ឃាតក្នុង​ថ្ងៃ​តែ​មួយ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ​ស្ត្រី​ម្នាក់​ដោយ​សារ​ប្រចណ្ឌ​ប្តី​​​បាន​លេប​ថ្នាំ​ប៉ា​រ៉ាសេ​តា​មុល​​អស់​៥​បន្ទះ​ស្មើ​នឹង​៥០​គ្រាប់​ប៉ង​ធ្វើ​អត្ត​ឃាត​ តែ​មិន​បាន​សម្រេច​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​ដឹក​ទៅ​សង្គ្រោះនៅ​មន្ទីរ​ពេទ្យ​ទាន់​ពេល​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​២​រសៀល​ ថ្ងៃ​ទី​៧ សីហា នៅ​ភូមិ​​ព្រៃ​បឹង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។

បើ​តាម​​បុរស​ជា​ប្តី​បាន​ឱ្យ​ដឹង​ថា រូប​គេ​ជា​ជាង​សំណង់​ និង​ជាង​ពិតាន​តាម​រោង​ចក្រ​ មាន​ប្រពន្ធ​ឈ្មោះ​​ស្រី រ័ត្ន អាយុ​១៩​ឆ្នាំ ។ គាត់​បន្ត​ថា ឆ្លៀត​ពេល​ទំនេរ​ពី​ការងារ​នៅ​ពេល​ល្ងាច​គាត់​បាន​ទៅ​រៀន​ភាសា​ចិន​ដើម្បី​ងាយ​ស្រួល​និយាយ​ជាមួយ​ជន​ជាតិ​ចិន​ជា​ថៅ​កែរោង​ចក្រ​ ដោយ​​ទើប​តែ​ទៅ​រៀន​​បាន​រយៈ​ពេល២០​ថ្ងៃប៉ុណ្ណោះ​ គឺ​រៀន​រយៈ​ពេល​២​ទៅ​៣​ម៉ោង​​ ប៉ុន្តែ​ប្រពន្ធ​មិន​ជឿ​ថា​គាត់​ទៅ​រៀន​ចិន​ទេ បែរ​ជា​ប្រចណ្ឌ​ថា​រូប​គាត់​​មាន​ស្រី​នៅ​ខាង​ក្រៅ​ទៅ​វិញ​​ ទើប​នៅ​ថ្ងៃ​កើត​ហេតុ​នាង​បាន​ផឹក​ថ្នាំ​ប៉ារ៉ា​សេតា​មុល​អស់​៥​បន្ទះ​រហូត​សន្លប់​ស្តូក​ស្តឹង​ ហើយ​ត្រូវ​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ​ដើម្បី​ឱ្យ​គ្រូ​ពេទ្យ​លាង​ក្រពះ​ជម្រះ​ជាតិ​ពុល​បាន​ធូរ​ស្រាល​ឡើង​វិញ។

ដោយ​ឡែក​ស្ត្រី​ម្នាក់​ទៀត​ដោយ​ខូច​ចិត្ត​នឹង​សង្សារ​ក្បត់​ចិត្ត​បាន​លេប​ថ្នាំ​ប៉ា​រ៉ា​សេតា​មុល​អស់​២​បន្ទះ​ ស្មើ​នឹង​២០​គ្រាប់​ប៉ង​ធ្វើ​អត្ត​ឃាត​ តែ​មិន​បាន​សម្រេច​កាល​ពីវេលា​ម៉ោង​៩ និង​៤០​នាទី​យប់​ ថ្ងៃ​ទី​៧ សីហា នៅ​បន្ទប់​ជួល​ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មានជ័យ​ ខណ្ឌ​មាន​ជ័យ​ ។

នារី​រូប​នេះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ជាង ហ៊ឹម អាយុ​២៣​ឆ្នាំ ជា​កម្មការិនី​រោង​ចក្រ​កាត់​ដេរ​នៅ​ម្តុំ​ស្ទឹង​មាន​ជ័យ​ មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់​ធំ ស្នាក់​នៅ​បន្ទប់​ជួល​ខាង​លើ។ តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​សាច់​ញាតិ​ថា មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​នាង​លេបថ្នាំ​សម្លាប់ខ្លួន​នេះ​ដោយ​សារ​ខូ​ច​ចិត្ត​នឹង​សង្សារ​បែក​ចិត្ត​ទៅ​មាន​ស្រី​ថ្មី​។