ខេត្តកំពង់ចាម៖ ស្ត្រីអាជីវករ២នាក់ គ្រាន់តែរឿងបន្តិចបន្តួច បង្កជាជម្លោះឈ្លោះគ្នាបែកផ្សែង រហូតឈានដល់ប្រើអំពើហិង្សាវាយតប់គ្នា បណ្តាលឱ្យស្ត្រីម្នាក់រងរបួសភ្នែកខាងស្តាំហូរឈាមកក្លាក់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជននិងម្នាក់ទៀតសមត្ថកិច្ចឃាត់ខ្លួនទៅអធិការដ្ឋានក្រុងកំពង់ចាម ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៦ សីហា ២០១៣ ក្បែរច្រកចូលផ្សារសាលាចិន ភូមិទី៩ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរងគ្រោះឈ្មោះតាំង ស៊ីផាន ហៅមុំ អាយុ៤៦ឆ្នាំ រស់នៅភូមិព្រៃជីក សង្កាត់សំបួរមាស ក្រុងកំពង់ចាម ចំណែកស្ត្រីដៃដល់ឈ្មោះយ៉ុង យ៉ានិត អាយុ២៦ឆ្នាំ មានទីលំនៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ៕


ចែករំលែកព័តមាននេះ