ថ្ងៃពុធ ទី៨ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

អណ្តើកនិងពស់ជិត៥០០គីឡូក្រាម​បំរុងឆ្លងដែនត្រូវ​ប៉េអឹម​បង្ក្រាប

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃអាទិត្យ ទី៥ ខែកញ្ញា ឆ្នាំ២០១០ ម៉ោង ១០:០០

សមត្ថកិច្ចប៉េអឹមចាប់បានសត្វព្រៃដែលប៉ុនប៉ងនាំទៅលក់នៅប្រទេសវៀតណាម សមត្ថកិច្ចប៉េអឹមចាប់បានសត្វព្រៃដែលប៉ុនប៉ងនាំទៅលក់នៅប្រទេសវៀតណាម សមត្ថកិច្ចប៉េអឹមចាប់បានសត្វព្រៃដែលប៉ុនប៉ងនាំទៅលក់នៅប្រទេសវៀតណាម សមត្ថកិច្ចប៉េអឹមចាប់បានសត្វព្រៃដែលប៉ុនប៉ងនាំទៅលក់នៅប្រទេសវៀតណាម

វណ្ណៈ

សមត្ថកិច្ចប៉េអឹមចាប់បានសត្វព្រៃដែលប៉ុនប៉ងនាំទៅលក់នៅប្រទេសវៀតណាម

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ត​កណ្តាល ៖ សត្វពស់​ និង​អណ្តើក​ ប្រមាណ​ជិត​៥០០គីឡូ​ក្រាម​ ដែល​ឈ្មួញ​ដឹក​តាម​​ទូក​ចំណុះ​១​តោន​កន្លះ តាម​ដង​ទន្លេ​បាសាក់​ បំរុង​លោត​ឆត្រ​ទៅ​ប្រទេស​វៀតណាម​ បាន​ត្រូវកំលាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត សហការ​ជាមួយ​កំលាំង​កងរាជ​អាវុធ​ហត្ថ​ស្រុក​កោះ​ធំ ធ្វើ​​ការ​បង្ក្រាប​​បាន​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​​២​ខែ​កញ្ញា ឆ្នាំ​២០១០ នៅ​ចំណុច​ភូមិ​ចុង​ខ្សាច់​ ឃុំ​ឈើ​ខ្មៅ ស្រុក​កោះធំ ។​ លោក​អនុសេនីយ៍​ឯក​ស្វាយ សុខា អនុ​ប្រធាន​​មន្ទីរ​ស្រាវ​ជ្រាវ​និង​យុត្តិ​ធម៌​នៃ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​បាន​ឱ្យ​ដឹង​ថា ដោយ​អនុវត្ត​តាម​បទ​បញ្ជាលោក​នាយ​ឧត្តម​សេនីយ៍​សៅ សុខា អគ្គ​មេ​បញ្ជាការ​រងកងយោធពល​ខេមរភូមិន្ទ​ និង​ជា​មេ​បញ្ជាការ​កងរាជ​អាវុធ​ហត្ថ​​លើ​ផ្ទៃ​ប្រទេស ក៏ដូច​ជា​បទ​បញ្ជា​របស់​លោក​អភិបាល​ខេត្ត​កណ្តាល ក្នុងការ​បង្ក្រាប​បទ​ល្មើស​ផ្សេងៗ​ដូចជា​ ។

បទ​ល្មើស​ព្រៃឈើ​ សត្វ​ព្រៃ​ អំពើ​​រត់ពន្ធ​ ​ជាដើម​ ជាក់​ស្តែង​នៅ​ថ្ងៃទី​២ កញ្ញា​ វេលា​​ម៉ោង​១១​យប់ កងរាជ​អាវុធ​ហត្ថ​ខេត្ត​ សហការ​ជាមួយ​កងរាជ​អាវុធ​ហត្ថ​ស្រុក ដែល​ដឹកនាំ​ផ្ទាល់​​ដោយ​លោក​ឧត្តម​សេនីយ៍​ត្រី​មាស សុវណ្ណ មេ​បញ្ជា​ការ​ក​ងរាជ​អាវុធហត្ថ​ខេត្ត​ បាន​បញ្ជា​ឱ្យ​ចាប់​បង្ក្រាប​រឹបអូស​បាន​សត្វ​ព្រៃ​​ចំនួន​៤៦៧​​គីឡូក្រាម​ ។ សត្វ​ព្រៃទាំង​នេះ​ត្រូវ​បាន​ឈ្មួញ​​ដឹកតាម​ទូក​ចំណុះ​១តោន​កន្លះ​​តាម​ដង​ទន្លេ​បាសាក់ បំរុង​នាំ​ចេញ​ទៅ​ប្រទេស​​វៀតណាម ​ក្នុង​នោះ​មាន ​អណ្តើក​ចំនួន​២៧៨​គីឡូក្រាម ពស់​សាំង​សឿ​ ពស់​ចាន់​តាមម​ ពស់​ក្រាយ សរុបចំនួន​៣៩​គីឡូក្រាម​ ពស់​ថ្លាន់​១៥០​គីឡូក្រាម​ ។ លោក​ស្វាយ សុខា បាន​ឱ្យដឹង​​ទៀត​ថា ចំពោះ​ការ​ចុះ​ចាប់​សត្វ​ព្រៃ​ទាំង​អស់​នេះ គឺ​ដោយ​មាន​ការ​ផ្តល់​ព័ត៌​មាន​ពី​កំលាំង​សំងាត់​របស់​កងរាជ​អាវុធ​ហត្ថ​ទើប​បង្ក្រាប​បាន​នាពេល​នេះ ប៉ុន្តែ​​ម្ចាស់​និង​អ្នក​បើក​ទូក​បាន​គេច​ខ្លួន​បាត់ ។

លោក​អនុសេនីយ៍​ឯក បាន​បញ្ជាក់ថា ក្រោយ​ពេល​ចាប់​បាន​កំលាំង​កងរាជ​អាវុធ​ហត្ថ​​ក៏​បាន​ប្រគល់​ទៅ​ឱ្យ​សង្កាត់​រដ្ឋ​បាល​ព្រៃឈើ​តាខ្មៅ និង​ប្រគល់​បន្ត​ទៅ​អង្គការ ​វ៉ាយ​អេដ​ ដើម្បី​យក​ទៅ​លែង​ក្នុង​តំបន់​អភិរក្ស​សត្វ​ព្រៃ ។​​ ប្រភពពី​​ប្រជាពល​រដ្ឋ​ដែល ​រស់​នៅ​ស្រុក​កោះ​ធំ​បាន​ឱ្យ​ដឹងថា ចំពោះ​ការ​រត់​ពន្ធ​សត្វ​ព្រៃ​ទៅ​កាន់​ប្រទេស​វៀតណាម​តាម​ដង​ទន្លេ​បាសាក់​នេះ​ក្នុង​១​ខែៗ​ ​មិនតិច​ជាង​១០០តោន​ឡើយ ។ ក្រុមឈ្មួញដែលគិតតែពី​ ប្រយោជន៍ផ្ទាល់ខ្លួនពិតជាកំពុងបំផ្លាញធនធានជាតិ ៕

 
Related Posts Plugin for WordPress, Blogger...

ព័ត៌មាន​ថ្មី​ៗ

 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 08-02-2012 ម៉ោង 07:47 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0424,050
បាត ថៃឡង់ (1USD)30.931
ដុង វៀតណាម (1USD)20,97021,050
យ៉េន ជប៉ុន (10.000JPY)129.5130.7
ដុល្លារ សិង្ហបូរី (100SGD)80.280.5
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.933.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)131.7132.2
ផោន អង់គ្លេស (100GBP)158.2158.8
ដុល្លារ អូស្ត្រាលី (100AUD)107.2107.8
ដុល្លារ កាណាដា (100CAD)99.7100.3
ហ្វ្រង់ ស្វ៊ីស (100CHF)108.8109.3
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,0902,100
 

qbmore - Cambodia Advance Communication Ltd