ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លង់ស្នេហ៍​តាមទូរស័ព្ទ​ ប្រុសក្មេងបោក​ខ្លួននិងទ្រព្យសម្បត្តិខ្ទេច ប្តឹងប៉ូលិស​ចាប់ខ្លួន

10 ឆ្នាំ មុន

ខេត្តកណ្តាល ៖ ស្ត្រី​កូន៣ម្នាក់​អាយុ​៤០ឆ្នាំ ដោយ​សារ​តែ​លង់ស្នេហ៍​ជាមួយប្រុសក្មេង​ស្គាល់​គ្នា​តាមរយៈលេខទូរស័ព្ទ​ក៏​បាន​សម្រេច​​ចិត្ត​រត់​ចោល​​កូន និងប្តី​អស់រយៈ​ពេល២ថ្ងៃទៅជួប​ប្រុសក្មេង ហើយ​ត្រូវបាន​ប្រុស​ក្មេងនោះ​បោកអស់​ខ្លួនប្រាណ​ លុយ និង​ម៉ូតូ​១គ្រឿង​ទៀត ។

ក្រោយ​ពីដឹងខ្លួនថាចាញ់បោកប្រុសក្មេង​នោះ​ ស្ត្រី​រងគ្រោះ​បានប្រើល្បិច​តេទូរស័ព្ទ​​ហៅប្រុស​ក្មេង​នោះ​ឱ្យ​មក​ជួប ក៏​ប្តឹង​ប៉ូលិស​​​ឱ្យ​ឃាត់​ខ្លួន​​មកសាកសួរ​នៅអធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ កាល​ពីព្រឹកថ្ងៃទី​២ សីហា ២០១៣ ។

ប៉ូលិស​ក្រុង​តាខ្មៅ​បានឱ្យ​ដឹងថា ​ជន​សង្ស័យឈ្មោះ​ស៊ិន  សារ៉ាក់ អាយុ​២៩ឆ្នាំ មានទីលំនៅ​ភូមិទួលសាំង ឃុំអង្គរបុរី ស្រុក​អង្គ​របុរី ​ខេត្ត​តាកែវ ជា​អ្នកបម្រើ​ការ​ងារនៅកាស៊ីណូ ។ ចំណែក​ស្ត្រីរងគ្រោះ​ឈ្មោះអ៊ា ផាន ​អាយុ​៤០​ឆ្នាំ មានប្តីនិងកូន​៣នាក់ មានទី​លំនៅ​ភូមិ​ស្បូវ​អណ្តែត ឃុំដំបូកខ្ពស់ ស្រុក​អង្គរ​ជ័យ ​ខេត្ត​កំពត ។