ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​​ចុះ​បិទ​ទ្វារ​ទឹក​នៅ​ស្ថានីយ​ចតុមុខ​ជាប់​មាត់​ទន្លេ ខណៈ​កំពស់​ទឹក​ឡើង​ដល់​ចំណុច​ដែល​ត្រូវ​បិទ​

11 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ អាជ្ញា​ធរ​រាជ​ធានី​ភ្នំពេញ​បានចុះ​បិទ​ទ្វារ​ទឹក​នៅ​ស្ថានីយ​ចតុ​មុខ​ជាប់មាត់​ទន្លេ​ កាល​ពី​ព្រឹក​ ថ្ងៃ​ទី​២ សីហា ២០១៣​នេះ ខណៈដែល​​​​កំពស់​ទឹក​ឡើង​ដល់​ចំណុច​ដែល​ត្រូវ​បិទ​។ ការ​ចុះ​បិទ​នេះ​ដឹក​នាំ​ដោយ​លោក​ជ្រាង សុផាន់ អភិ​បាល​រង​នៃ​គណៈ​អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ព្រម​ទាំង​មន្ត្រី​អង្គ​ភាព​លូ​ទឹក​នៃ​មន្ទីរ​សាធារណ​ការ​រាជ​ធានី​។

មន្ត្រី​ផ្នែក​លូ​ទឹក​បាន​និយាយ​ថា មក​ដល់​ពេល​នេះ​កំពស់​ទឹក​នៅ​ទន្លេ​ចតុ​មុខ​ គឺស្ថិត​នៅ​កំពស់​៧,៥២ម៉ែត្រ​ តែ​បើ​សិន​ឡើង​ដល់​កំពស់​៧,៥៥​ម៉ែត្រ​ទ្វារ​ទឹក​ដែល​ស្ថិត​នៅ​តាម​ដង​ទន្លេ​នឹង​ត្រូវ​បិទ​តែ​ម្តង​។ មន្ត្រី​ផ្នែក​លូ​ទឹក​បាន​បន្ត​ថា ទ្វារ​ទឹ​ក​នៅ​តាម​ជួរ​មាត់​ទន្លេ​ទាំង​អស់​មាន​១១​ទ្វារ​ទឹក ហើយ​នៅ​​ពេល​នេះ​សាលា​រាជ​ធានី​​បិទ​បាន​២​ហើយ​ គឺ​ទ្វារ​ទឹក​​​ស្វាយ​ប៉ាក និង​ចតុមុខ​។

មន្ត្រីសាលា​រាជ​ធានី​ភ្នំពេញ​បាន​ឱ្យ​ដឹង​ផង​ដែរ​ថា កំពស់​ទឹក​នៅ​មិន​ទាន់​ដល់​ចំណុច​ប្រកាស​អាសន្ន​នៅ​ឡើយ​ទេ ប៉ុន្តែ​សាលា​រាជ​ធានី​ចាំ​បាច់​ត្រូវ​បិទ​ទ្វារ​ទឹក២​ដើម្បី​ការ​ពារ​កុំ​ឱ្យ​ទឹក​ចូល​ពី​ទន្លេ​​តាម​ប្រព័ន្ធ​លូ​ហូរ​ចូល​រាជ​ធានី​ភ្នំពេញ​ ហើយ​បើ​សិន​ជាមាន​ទឹក​ឡើង​ គឺ​ត្រូវតែ​បូម​ចេញ​វិញ​៕