ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បរទេស​ស្រវឹង​ជោក​បើក​ម៉ូតូ​ជ្រុល​បុក​ខឿន​រង្វង់​មូល​​តោពីរ​រង​របួស​ធ្ងន់​

10 ឆ្នាំ មុន

ខេត្ដ​ព្រះសីហនុ​​ ៖ ដោយ​សារ​តែ​ផឹក​ទឹក​ស្រវឹង​ជ្រុល​បាន​ធ្វើ​ឱ្យ​ជន​បរទេស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​រង្វង់​មូល​តោពីរ​ដាច់​កង់​ម៉ូតូ​ខាង​មុខ​ខ្ទាត​ចូល​ចូល​សួន​ច្បារ​​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១​ សីហា​​ នៅ​ចំណុច​រង្វង់​មូល​តោពីរ​ ស្ថិត​ក្នុង​ភូមិ​៤​ សង្កាត់​៤​​ ក្រុង​ព្រះសីហនុ​ បណ្ដាល​ឱ្យ​ជន​បរទេស​នោះ​រង​របួស​ធ្ងន់​បែក​ក្បាល​ និង​បាក់

ខេត្ដ​ព្រះសីហនុ​​ ៖ ដោយ​សារ​តែ​ផឹក​ទឹក​ស្រវឹង​ជ្រុល​បាន​ធ្វើ​ឱ្យ​ជន​បរទេស​ម្នាក់​ជិះ​ម៉ូតូ​ទៅ​បុក​ខឿន​រង្វង់​មូល​តោពីរ​ដាច់​កង់​ម៉ូតូ​ខាង​មុខ​ខ្ទាត​ចូល​ចូល​សួន​ច្បារ​​ ។​ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាលពី​វេលា​ម៉ោង​១​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​១​ សីហា​​ នៅ​ចំណុច​រង្វង់​មូល​តោពីរ​ ស្ថិត​ក្នុង​ភូមិ​៤​ សង្កាត់​៤​​ ក្រុង​ព្រះសីហនុ​ បណ្ដាល​ឱ្យ​ជន​បរទេស​នោះ​រង​របួស​ធ្ងន់​បែក​ក្បាល​ និង​បាក់​ប្រអប់​ជើង​ចេញ​ឆ្អឹង ។​

តាម​ការ​អះអាង​ពី​ប៉ូលិស​ចរាចរ​ឱ្យ​ដឹង​ថា​ ជន​បរទេស​មិន​ស្គាល់​អត្ដសញ្ញាណ​ម្នាក់​ មាន​មាឌ​ធំក្រអាញ​ ដោះ​អាវ​ ជិះ​ម៉ូតូ​អ៊ែរប្លែត​ ពណ៌​ខ្មៅ​ គ្មាន​ស្លាកលេខ​ ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​ជ្រុល​ទៅ​បុក​ខឿន​រង្វង់​មូល​តោពីរ​ បណ្ដាល​ឱ្យដួល​រង​របួស​ធ្ងន់​ ។​ បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ​ ចំណែក​ម៉ូតូ​សមត្ថ​កិច្ច​របស់​យក​ទៅ​រក្សា​ទុក​នៅ​ការិយា​ល័យ​ចរា​ចរណ៍​ខេត្ដ​ ។​

តាម​សាក្សី​ជា​អ្នក​បើក​រ៉ឺម៉ក​ម៉ូតូ​និយាយ​ថា​ ខណៈ​ពេល​រូប​គាត់​កំពុង​អង្គុយ​ចាំ​ដឹក​ភ្ញៀវ​នៅ​ម្ដុំ​ហាង​ក្បែរ​រង្វង់​មូលតោពីរ​ ស្រាប់​តែ​ឃើញ​ជន​បរទេស​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿង​យ៉ាង​លឿន​ និង​ស្រែក​ផង​ក្នុង​ទិស​ដៅ​ពីលិច​ទៅ​កើត​ ។ លុះ​ទៅ​ដល់​​ផ្លូវ​ចំណោត​ ម៉ូតូ​ក៏​ជ្រុល​ទៅ​បុក​ខឿន​រង្វង់​មូល​តោពីរ​ពេញ​ទំហឹង​ បណ្ដាល​ឱ្យ​ជន​បរទេស​នោះ​ដួល​សន្លប់​ស្ដូក​ស្ដឹង​បាត់​មាត់​បាត់​ក​តែ​ម្ដង​ ។​ អ្នក​ឃើញ​ហេតុការណ៍​បាន​ទូរស័ព្ទ​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​ទៅព្យាបាល​ ៕​