ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ខ្លួន​ស្ត្រី២នាក់​​ជួញ​ដូរគ្រឿង​ញៀន​ជិត​៥គីឡូ​ក្រាម​ទៅ​តុលាការ​

10 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​ ៖ ស្ត្រី​ជន​ជាតិ​ថៃនិង​ខ្មែរ​២នាក់​ត្រូវ​បាន​សមត្ថកិច្ច​ការិយាល័យ​នីតិវិធី​មន្ទី​រប្រឆាំង​គ្រឿង​ញៀន​នៃ​ក្រសួង​មហាផ្ទៃ​ បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ ពាក់ព័ន្ធ​ជួញដូរ​គ្រឿង​ញៀន​ជិត​៥គីឡូក្រាម​ កាលពី​វេលា​ម៉ោង​​៩ព្រឹក​ថ្ងៃទី​១ សីហា ២០១៣ ។​

ស្ត្រីសង្ស័យ​ទាំង​២នាក់​ ម្នាក់​ឈ្មោះ​wila wan chinpang អាយុ​២២ឆ្នាំ ជន​ជាតិថៃ ឃាត់​ខ្លួន​ថ្ងៃទី២៩ កក្កដា នៅ​ច្រកទ្វារ​អន្តរជាតិ​ភ្នំ​ពេញ​ ដក​ហូត​បាន​គ្រឿង​ញៀនខុសច្បាប់​​ជិត​​៥គីឡូក្រាម​នៅ​ក្នុង​វ៉ាលីស​ពណ៌ខ្មៅ​ និង​ម្នាក់​ទៀត​ឈ្មោះ​កែវ ដាវី អាយុ​៤៤ឆ្នាំជាអ្នក​ចែក​ចាយ​ ស្នាក់នៅ​ផ្ទះលេខ​២៦​BE0 ផ្លូវ​៤៧ សង្កាត់​ស្រះចក ខណ្ឌដូន​ពេញ ឃាត់​ខ្លួន​ថ្ងៃទី​៣១ កក្កដា ៕