ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំពុល​ឆ្កែ​ងាប់​8​ក្បាល​យក​ម៉ូតូ​ហុង​ដា​មួយ​គ្រឿង​ទៅ​បាត់​

10 ឆ្នាំ មុន

ខេត្តពោធិ៍​សាត់​ ៖ ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​បំពុល​ឆ្កែ​ងាប់​អស់​៨​ក្បាល​ ហើយ​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ កាល​ពី​យប់​ថ្ងៃ​ទី​៣០​ កក្កដា​ នៅ​ភូមិ​អូរ​រំចង់​ ឃុំ​បាក់​ចិញ្ចៀន​ ស្រុក​ភ្នំក្រវាញ​ ។លោក​ នង់​ សម្បត្តិ​ មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​ភ្នំ​ក្រវាញ​ឱ្យ​ដឹង​ថា​ ម៉ូតូ​ដែល​ចោរ​យក​នេះ​មា៉ក​ហុង​ដា​ស៊េរី​២០០៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់​ដំបង​ 1D-6965 ជា​កម្ម​សិទ្ធ​ិ​របស់​ឈ្មោះ​

ខេត្តពោធិ៍​សាត់​ ៖ ជន​មិន​ស្គាល់​មុខ​មួយ​ក្រុម​បាន​ធ្វើ​សកម្ម​ភាព​បំពុល​ឆ្កែ​ងាប់​អស់​៨​ក្បាល​ ហើយ​បាន​លួច​យក​ម៉ូតូ​១​គ្រឿង​ កាល​ពី​យប់​ថ្ងៃ​ទី​៣០​ កក្កដា​ នៅ​ភូមិ​អូរ​រំចង់​ ឃុំ​បាក់​ចិញ្ចៀន​ ស្រុក​ភ្នំក្រវាញ​ ។លោក​ នង់​ សម្បត្តិ​ មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​ស្រុក​ភ្នំ​ក្រវាញ​ឱ្យ​ដឹង​ថា​ ម៉ូតូ​ដែល​ចោរ​យក​នេះ​មា៉ក​ហុង​ដា​ស៊េរី​២០០៩​ ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​បាត់​ដំបង​ 1D-6965 ជា​កម្ម​សិទ្ធ​ិ​របស់​ឈ្មោះ​ ភួង​ សុង​ ភេទ​ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់​នៅ​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ។

តាម​ការ​សាក​សួរ​ឱ្យ​ដឹង​ថា​ នៅ​យប់​នោះ​លោក​ ភួង​ សុង​ បាន​ចាក់​សោ​ក​ម៉ូតូ​ដាក់​នៅ​ខាង​ក្រោម​ផ្ទះ​ ហើយ​គាត់​ដេក​នៅ​ក្បែរ​ម៉ូ​តូ​នោះ​​ដែរ ។ លុះ​ដល់​ពាក់​កណ្តាល​អធ្រាត្រ​ ខណៈ​ពេល​គាត់​ភ្ញាក់​​ពី​ដេក​ ដើរ​ទៅ​នោម​ម្តង​ឃើញ​ឆ្កែ​ងាប់​ចំនួន​២​ក្បាល​នៅ​ក្បែរ​របង​ ប៉ុន្តែ​ម៉ូតូ​នៅ​ក្រោម​ផ្ទះ​នោះ​នៅ​ដដែល​ ។ ភ្លាម​ៗ​នោះ​គាត់​បាន​ចុច​ពិល​មើល​ជុំ​វិញ​ភូមិ​ មិន​ឃើញ​មាន​មនុស្ស​ទេ​ ទើប​គាត់​​ដេក​ទៅ​វិញ​​  ទៀត ។ លុះ​ព្រឹ​ក​ឡើង​ស្រាប់​តែ​បាត់​ម៉ូតូ​ ហើយ​ឃើញ​ឆ្កែ​ងាប់​ចំនួន​៨​ក្បាល​នៅ​ក្នុង​ភូមិ​ ទើប​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ ។

លោក​​ គង់​ សម្បត្តិ​ មាន​ប្រសាសន៍​ថា​​ នេះ​គឺ​ជា​ការ​ធ្វេស​ប្រហែស​របស់​ម្ចាស់​ផ្ទះ​ដែល​មើល​ស្រាល​សភាព​ការណ៍​ ព្រោះ​ថា​ពេល​ភ្ញាក់​នោម​កណ្តាល​អធ្រាត្រ​ដឹង​ថា​មាន​ឆ្កែ​ងាប់​ចំនួន​២​ក្បាល​​ហើយ​ មិន​ប្រញាប់​រាយ​ការណ៍​ប្រាប់​សមត្ថ​កិច្ច​ឬ​ក៏​ការ​ពារ​ម៉ូតូ​របស់​ខ្លួន​ហើយ​បែ​រ​ជា​ដេក​ទៅ​វិញ​ទៀត​ទើប​ចោរ​លួច​បាន​ ៕