ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំរាម​គរ​​​ចោល​ក្នុង​រដូវ​វស្សា​​ស្អុយ​រលួយ​​ប៉ះពាល់​ដល់​សុខភាព​សាធារណៈ ​ ប្រជាពលរដ្ឋ​រិះគន់​ក្រុមហ៊ុន​ប្រមូល​សំរាម​ថា បើ​ប្រមូល​លុយ​លឿន​​​តែ​ប្រមូល​​សំរាម​យឺតយ៉ាវ

10 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មានជ័យ ៖ គំនរ​សំរាម​បាន​​ជះ​ក្លិន​ស្អុយ​​អសោច​ប៉ះពាល់​​ដល​់​អ្នក​​លក់​ដូរ និង​រស់នៅ​ជិត​ខាង​ទល់​មុខ​ផ្សារ​​សិរី​សោ​ភ័ណ​​​​​ ។ ​ប្រជា​ពលរដ្ឋ​​​​រិះ​គន់​​ដល់​ក្រុម​ហ៊ុន​​​​ប្រមូល​សំរាម​​ថា បើ​ប្រមូល​​លុយ​លឿន ​តែ​​បើ​ប្រមូល​សំរាម​វិញ​​មាន​ការ​​យឺត​យ៉ាវ ដូច្នេះ​គួរតែ​កែ​លម្អ​ឡើង​វិញ​ពី​បញ្ហា​សេវា​កម្ម​នេះ ។

ខេត្ត​បន្ទាយ​មានជ័យ ៖ គំនរ​សំរាម​បាន​​ជះ​ក្លិន​ស្អុយ​​អសោច​ប៉ះពាល់​​ដល​់​អ្នក​​លក់​ដូរ និង​រស់នៅ​ជិត​ខាង​ទល់​មុខ​ផ្សារ​​សិរី​សោ​ភ័ណ​​​​​ ។ ​ប្រជា​ពលរដ្ឋ​​​​រិះ​គន់​​ដល់​ក្រុម​ហ៊ុន​​​​ប្រមូល​សំរាម​​ថា បើ​ប្រមូល​​លុយ​លឿន ​តែ​​បើ​ប្រមូល​សំរាម​វិញ​​មាន​ការ​​យឺត​យ៉ាវ ដូច្នេះ​គួរតែ​កែ​លម្អ​ឡើង​វិញ​ពី​បញ្ហា​សេវា​កម្ម​នេះ ។

យុវជន​​​ពីរ​នាក់​បង​ប្អូន​​ដែល​លក់​សាច់​ជ្រូក​​​ចៀននៅក្បែរ​​គំនរ​​សំរាម​​​បាន​​ប្រាប់​​ថា រាល់​​ថ្ងៃ​​គាត់​ពីរ​នាក់​ប​ង​ប្អូន​​​​បាន​ម​ក​លក់​​សាច់ជ្រូក​​ចៀន​​តែង​តែ​ពាក់​ម៉ាស់​​​ ព្រោះ​លក់​ក្បែរ​គំនរ​សំរាម​​​មាន​​ក្លិន​​​ស្អុយ​​​​អសោច ហើយ​ស្ទើរ​​តែ​ស៊ាំ​​​ច្រមុះ​ទៅហើយ ​។ គាត់​​​បន្ត​ថា​ទោះ​បីគាត់​​​​លក់​ក្បែរ​​សំរាម​ក៏​ត្រូវ​បង់​​​​​ភាស៊ី​​រាល់​ថ្ងៃ​​មិន​ដែល​ខាន​​​ដែរ គឺក្នុង​មួយ​ថ្ងៃ​បង់​​២.៥០០​រៀល។​

បុរស​​រូប​នេះ​​បាន​បញ្ជាក់​​ថា បើ​នៅ​រដូវ​​វស្សា​​​ដែល​មាន​ភ្លៀង​ធ្លាក់​​ជោក​ជាំ​​​ ​គំនរ​​​​សំរាម​​ធុំ​​​​ក្លិន​​ស្អុយ​​​​​ខ្លាំង​​​ស្ទើរ​​តែ​​ទ្រាំ​មិន​​​បាន​​ ​ប៉ុន្តែ​បើ​មិន​លក់​កន្លែង​នេះ​​ ​​ទៅ​លក់​កន្លែង​ផ្សេង​​ត្រូវ​បង់​​​​​​ថ្លៃជាង​​​​​​​​​​​ទើប​​​​​ស៊ូ​ទ្រាំ​​​​លក់​នៅ​ទីនេះ​ ​​​ហើយ​គំនរ​​សំរាម​​ដែល​បាន​​​ឃើញ​​​នេះ គឺ​​​​នៅ​សល់​​រយៈ​​ពេល​​៣​ថ្ងៃ​​​​​​មក​ហើយ​ ​​មិន​ឃើញ​​​មាន​រថយន្ត​​​​មក​ដឹក​ឡើយ​​ដោយ​ទុក​​​​​គំនរសំរាម​ចោល​​​​​​ធ្វើ​ឱ្យ​​មាន​​ក្លិន​ស្អុយ​​​​​​ប៉ះ​ពាល់​​​ដល់​អ្នក​​​លក់​ និង​​អ្នក​រស់នៅ​​​ក្បែរ​ផ្សារ​​​សិរីសោ​ភ័ណនេះ ។​ ​ប្រជា​​ពលរដ្ឋ​​​​​សំណូម​​ពរ​ដល់​​​ក្រុមហ៊ុន​​​​ផ្សារ​​សិរីសោភ័ណ​​​​ ជា​ពិសេស​ក្រុមហ៊ុន​​​​​ប្រមូល​​សំរាម​​​​​​សម្អាត​​​ទី​ក្រុង​​​​ គួរ​តែ​​​​ប្រមូល​​​​សំរាម​​​ឱ្យ​​​​បាន​លឿន​​​​ដូច​ប្រមូល​​​លុយ​ផង។​​

​តំណាង​ក្រុមហ៊ុន​​​​​ប្រមូល​សំរាម​​​សម្អាត​​​​ក្រុង​​​​បាន​ប្រាប់​ថា ​ការ​ប្រមូល​សំរាម​​​​​ គឺ​ទើប​​​​តែ​អាក់​ខាន​​​​រយៈ​ពេល​​​​​៣​ថ្ងៃ​​​​នេះទេ ពី​ព្រោះ​​​កម្មករ​បាន​​​​ទៅ​​ស្រុក​​​​ ​ដើម្បី​​​ទៅ​បោះ​ឆ្នោត​​​​ ​​​ទើប​​​​​មាន​ការ​កក​​ស្ទះ​​​​​ តែ​ពេល​នេះ​​​ក្រុមហ៊ុន​​​បាន​ឱ្យ​​​​កម្ម​ករ​ដើរ​​​​ប្រមូល​​​​សំរាម​ឡើង​​​វិញ​ ​និង​សំណូម​ពរ​​​​ឱ្យ​​ប្រជា​ពលរដ្ឋ​​​​​និង​អាជីវករ​​​លក់​ដូរ​​​នៅ​ផ្សារ​​សិរី​សោភ័ណ​​​​​វិញ​​ផង​ដែរ ​ព្រោះ​​​រយៈ​​ពេល​កន្លង​​​មក​​​មាន​មនុស្ស​​​​​​មួយ​ចំនួន​​​​តូច​​បាន​យក​​សំរាម​​​​​ចោល​ក្រៅ​​​​​ធុង​​​​ឥត​សណ្តាប់​ធ្នាប់​​ ​គួរ​​​តែ​ចូល​រួម​សម្អាតផង​ដែរ ៕