ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពអាកាស​ធាតុ និងស្ថានភាព​ទឹកជំនន់​ទន្លេមេ​គង្គ ចាប់ពី​ថ្ងៃ​31 កក្កដា ដល់​5​ សីហា

11 ឆ្នាំ មុន

រាជ​ធានីភ្នំពេញ ​៖ ​​ក្រសួង​​ធន​ធាន​ទឹក​និង​ឧតុ​និយម​កាលពី​ថ្ងៃទី​៣០ កក្កដា ​បាន​ប្រកាស​​ឱ្យ​ដឹងថា ​ស្ថាន​ភាព​អាកាស​ធាតុ​នៅ​ថ្ងៃទី​៣១ កក្កដា ​​​​នឹងមាន​​​​កូន​ព្យុះ​មួយ​បង្ក​ឱ្យ​មាន​ពពក​ច្រើន​​​ដេរ​ដាស ​និង​មាន​ភ្លៀង​ធ្លាក់​​ពី​​​បង្គួរ​​​ទៅ​​ច្រើន​នៅតំបន់​មាត់​សមុទ្រ​​និង​តំបន់​ខ្ពង់​រាប ​និង​មាន​ភ្លៀង​ធ្លាក​់​ពី​​​មធ្យម​​​ទៅ​​បង្គួរ​នៅ​តំបន់​​ទំនា​ប​កណ្តាល​ ។

ចំណែក​​រលក​សមុទ្រ​មានកម្ពស់​១,៥០​ម៉ែត្រ​ទៅ​​២,៥០​​ម៉ែត្រ ​។ រី​​ឯស្ថាន​ភាព​ទឹក​ជំនន់​​នៅ​តំបន់​​ទន្លេ​មេគង្គលើ​ រួម​មាន​ ខេត្ត​ស្ទឹង​ត្រែង ​និងខេត្ត​ក្រចេះ​ ទឹក​ទន្លេ​មេគង្គ​​អាច​ហក់​ឡើង​​ដល់​កម្ពស់​​ប្រុង​ប្រយ័ត្ន ។ ខាង​ក្រោម​នេះ​ ជា​ការ​ថត​​ចម្លង​​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ធន​​ធា​ន​ទឹក​​និង​ឧតុ​និយម​ដែល​ចុះ​​​ហត្ថ​លេខា​​ដោយ​លោក​រដ្ឋមន្ត្រី​ លឹម គានហោ ៕