ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្លិប​ Tottenham ទិញ​កីឡាករ​ខ្សែបម្រើ​ Nacer Chadli តម្លៃ​​ជាង​10លាន​ដុល្លារ​ពី​ក្លិប Twente

10 ឆ្នាំ មុន

តាមប្រភព​ព័ត៌​មាន ប៊ី​ប៊ី​ស៊ី​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​ចន្ទ​ ទី​​២២​ កក្កដា ​ឆ្នាំ​​២០១៣ ​បាន​ឱ្យ​ដឹង​ថា ក្លិប​​ Tottenham ​បាន​សម្រេច​ចិត្ត​​ទិញ​កីឡា​ករ​​​​ខ្សែ​បម្រើ​​ស្លាបឆ្វេង​​ Nacer Chadli ​ពី​ក្លិប​​បាល់​ទាត់​ហូ​​ឡង់​​ Twente ​​ក្នុង​តម្លៃ​​ជាង​​១០​លាន​ដុល្លារ​​អាមេរិក​​ ។
​ក្លិប​ Tottenham ​​​មិន​បាន​បង្ហើប​ឱ្យ​ដឹង​​​ពី​រយៈ​​​ពេល​​​​ការ​កុង​ត្រា​ និង​តម្លៃ​​​ខ្លួន​​កីឡា​ករ​នេះ​​​ដឹង​ជា​ផ្លូវ​ការ​​​ទេ ​ក៏​ប៉ុន្តែ​​បើ​តាម​ប្រភព​ព័ត៌​

តាមប្រភព​ព័ត៌​មាន ប៊ី​ប៊ី​ស៊ី​​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​​​ចន្ទ​ ទី​​២២​ កក្កដា ​ឆ្នាំ​​២០១៣ ​បាន​ឱ្យ​ដឹង​ថា ក្លិប​​ Tottenham ​បាន​សម្រេច​ចិត្ត​​ទិញ​កីឡា​ករ​​​​ខ្សែ​បម្រើ​​ស្លាបឆ្វេង​​ Nacer Chadli ​ពី​ក្លិប​​បាល់​ទាត់​ហូ​​ឡង់​​ Twente ​​ក្នុង​តម្លៃ​​ជាង​​១០​លាន​ដុល្លារ​​អាមេរិក​​ ។
​ក្លិប​ Tottenham ​​​មិន​បាន​បង្ហើប​ឱ្យ​ដឹង​​​ពី​រយៈ​​​ពេល​​​​ការ​កុង​ត្រា​ និង​តម្លៃ​​​ខ្លួន​​កីឡា​ករ​នេះ​​​ដឹង​ជា​ផ្លូវ​ការ​​​ទេ ​ក៏​ប៉ុន្តែ​​បើ​តាម​ប្រភព​ព័ត៌​មាន​​ក្រៅ​​ផ្លូវការ​​​បាន​ធ្វើ​ការ​ប៉ាន់​ស្មាន​​ថា​​ កីឡា​ករ​រូប​នេះ​​​​មានតម្លៃ​ប្រហាក់​ប្រហែល​​​​៧លាន​ផោន​ស្មើ​នឹង​​ជាង​​១០​លាន​ដុល្លារ​អាមេរិក។

ទោះ​បី​ជា​ក្លិប​​​ Tottenham មិន​បាន​បង្ហើប​​​ឱ្យ​ដឹង​​​ពី​តម្លៃ​ខ្លួន​​បែបនេះ​​​ក្ដី​តែក្លិប​​​​​បានប​ញ្ជាក់​ថា ​កីឡាករ​​សញ្ជាតិ​​បែល​ហ្ស៊ិក​​​​​រូបនេះ​នឹង​មក​​ចូល​រួម​ហ្វឹកហាត់​​​ជាមួយ​​មិត្ត​​រួម​ក្រុម​​​មុន​បើក​​រដូវ​កាល​នៅ​សប្ដាហ៍​ក្រោយ​​នេះ​ក្នុង​ទី​ក្រុង​ហុងកុង​ក្រោម​​កា​រ​ដឹក​​របស់​​​​លោក​វីឡា ប៊ូស ​។​​កីឡា​ករ​វ័យ​​​២៣​ឆ្នាំ បានក្លាយ​​ទៅ​ជា​​កីឡា​ករ​សំខាន់​​ទី​​២ ក្នុ​ងក្រសែ​ភ្នែក​​​លោក​វីឡា ប៊ូស ​ក្នុងរដូវកាល​​ដោះ​ដូរ​​​បន្ទាប់​ពី​កីឡាករ​​ប៉ូលីន​​ហូ​ ដែល​​ក្លិប​បាន​​​​​ទិញ​មក​ពី​ក្លិប​Corinthians ​របស់​ប្រេស៊ីល​ ។

កីឡាករ​​Nacer Chadli ​បាន​ចូល​មកលេង​ឱ្យ​ក្លិប​ Twente ​ក្នុង​ឆ្នាំ​២០១០ បន្ទាប់​ពី​ផ្លាស់​មក​ពី​ក្លិប​​AGOVV ។  ​នៅ​ជាមួយក្លិប​ Twente ​គាត់​​ធ្លាប់​ស៊ុត​បាល់​បាន​​ ​25​ គ្រាប់​​ ក្នុង​ 84 ប្រកួត​​ ។ ចំណែក​​ឯ​អាជីព​​​ក្នុងក្រុមជម្រើស​ជាតិ​​​វិញ​គឺ​ស៊ុត​បាល់​បាន 2 គ្រាប់​​ ​ក្នុង​ 14 ប្រកួត ៕