ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ កុសល​ ឈ្នះ​ពិន្ទុ​កីឡា​ករ​បារាំង​​​​ក្នុង​​សភាព​​ចម្រូង​ចម្រាស ​

10 ឆ្នាំ មុន

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​មិន​មែន​ជា​លើក​ទី​១​​នោះ​ទេ ដែល​ការ​ប្រកួត​​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​រវាង​កីឡាករ​ជ័យ កុសល និង​កីឡា​ករ​បរទេស​នៅ​លើ​​​​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​ទទួល​ការ​រិះ​គន់ ។ ភាព​ចម្រូង​ចម្រាស​នោះ​កើត​ឡើង​បន្ទាប់​ពី​​ការ​កំណត់​លទ្ធ​ផល​ហាក់​ផ្ដល់​ភាព​លម្អៀង​ដល់​កីឡាករ​រូប​នេះ​ឲ្យ​​ឈ្នះ ឬ​ឲ្យ​ស្មើ​ជា​ប្រចាំ ដោយ​សូម្បី​តែ​ក្នុង​ពេល​ប្រកួត គេឃើញ ជ័យ កុសល មាន​សន្ទុះ​ចាញ់​ប្រៀប​កីឡា​ករ​បរទេស​ក៏​ដោយ​ ។

រា​ជ​ធានី​ភ្នំ​ពេញ ៖ ​មិន​មែន​ជា​លើក​ទី​១​​នោះ​ទេ ដែល​ការ​ប្រកួត​​ប្រដាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​រវាង​កីឡាករ​ជ័យ កុសល និង​កីឡា​ករ​បរទេស​នៅ​លើ​​​​សង្វៀន​​ស្ថានីយ​​ទូរ​ទស្សន៍​ប៉ុស្ដិ៍​លេខ​៥ បាន​ទទួល​ការ​រិះ​គន់ ។ ភាព​ចម្រូង​ចម្រាស​នោះ​កើត​ឡើង​បន្ទាប់​ពី​​ការ​កំណត់​លទ្ធ​ផល​ហាក់​ផ្ដល់​ភាព​លម្អៀង​ដល់​កីឡាករ​រូប​នេះ​ឲ្យ​​ឈ្នះ ឬ​ឲ្យ​ស្មើ​ជា​ប្រចាំ ដោយ​សូម្បី​តែ​ក្នុង​ពេល​ប្រកួត គេឃើញ ជ័យ កុសល មាន​សន្ទុះ​ចាញ់​ប្រៀប​កីឡា​ករ​បរទេស​ក៏​ដោយ​ ។

​ជាក់​ស្តែង​​ការ​ប្រកួត​​ជា​លក្ខណៈ​អន្តរ​ជាតិ​រវាង​កីឡាករ​ជ័យ កុសល និង​កីឡាករ​បារាំង Sebasten កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ កក្កដា ​នៅ​សង្វៀន Beeline Arena ជ្រោយចង្វា​ បាន​ទទួល​ការ​រិះ​គន់​ស្រដៀង​នឹង​ពេល​មុន​ទៀត​ហើយ ​ដែល​ការ​រិះ​គន់​នេះ​ត្រូវ​គេ​កត់​សម្គាល់​ថា កើត​មាន​ឡើង​ស្ទើរ​តែ​គ្រប់​ការ​ប្រកួត​​ជា​លក្ខណៈ​អន្តរ​ជាតិ​ទាំង​អស់​ ដែល ជ័យ កុសល មាន​មុខ​ឡើង​ប្រកួត​​នៅ​ប៉ុស្ដិ៍​លេខ​៥​នោះ​តែ​ម្ដង ។ យោង​តាម​ការ​ប្រកួត​ កីឡាករ​បារាំង ត្រូវ​គេ​ឃើញ​មាន​ប្រៀប​​លើស​លប់​​​លើ​កីឡាករ​ជ័យ កុសល ​តាំង​ពី​ទឹក​ទី​១ ដោយ​មិន​ត្រឹម​តែ​ត្រូវ​​​កីឡា​ករ​បារាំង បំបុក​ដោយ​កណ្ដាប់​ដៃ​ កែង និង​ម៉ាត់​ប៉ុណ្ណោះ​ទេ សូម្បី​តែ​សភាព​បោក​ផ្តួល​ក៏​កីឡាករ​ជ័យ កុសល ត្រូវ​គេ​ឃើញ​ដួល​ផ្ងារ​ជើង​ភីងៗ​នៅ​លើ​រេញ​ម្ដង​ជា​ពីរ​ដង ដោយ​កីឡាករ​បរទេស​រូប​នោះ​ដែរ​។

ប៉ុន្តែ​នៅ​ពេល​ប្រកាស​លទ្ធ​ផល បែរ​ជា​តម្រូវ​ឲ្យ​ជ័យ កុសល ឈ្នះ​ពិន្ទុ ដែល​ជា​លទ្ធ​ផល​មិន​អាច​​ទទួល​យក​បាន​ក្នុង​ចង្កោម​អ្នក​ទស្សនា​ភាគ​ច្រើន ទាំង​នៅ​សង្វៀន​ផ្ទាល់ និង​នៅ​តាម​កញ្ចក់​ទូរ​ទស្សន៍​ទៅ​វិញ ។ ​មន្ត្រី​ផ្ដល់​ពិន្ទុ​ប្រចាំប៉ុស្ដិ៍លេខ៥​បាន​អះ​អាង​ថា ការ​កំណត់​នោះ គឺ​ដោយសារ​តែ​ជ័យ កុសល បាន​វាយ​ត្រូវ​កន្លែង​សំខាន់ៗ​របស់​កីឡាករ​បារាំង​បាន​ល្អ​ជាង​ដៃ​គូ​ដែល​វាយ​ចេញ​ច្រើន​មែន​ប៉ុន្តែភាគ​ច្រើន​ គឺ​មិន​ត្រូវ​ចំ​កន្លែង​គោល​ដៅ ។ ការ​លើក​ឡើងនេះ​មិន​ត្រូវ​បាន​អ្នក​គាំទ្រ​ទទួល​យក​ឡើយ ដោយ​សារ​តែ​កន្លង​​មក​គេ​ឃើញ​ជ័យ កុសល ឡើង​វ៉ៃដូច​គ្នា​នៅ​ប៉ុស្ដិ៍​លេខ​៥ ក៏​ត្រូវ​អ្នក​ផ្ដល់​ពិន្ទុ​ដដែល​ផ្ដល់​ពិន្ទុ​ឲ្យ​ស្មើ ឬ​ឈ្នះ​ពិន្ទុ ហាក់​មិន​សម​ហេតុ​ផលរ​ួច​ទៅ​ហើយ បើ​ធៀប​នឹង​ការ​ប្រកួត​ដែល​​​កីឡា​ករ​​រូប​នេះ​ធ្វើ​បាន​ជាក់​ស្ដែង​។

ក្រុម​អ្នក​ទស្សនា​និយាយ​ថា ជ័យ កុសល មិន​ខុស​ពី​កែវ រំចង់ នៅ​ប៉ុស្ដិ៍​បាយ័ន​ឡើយ គឺ​ឲ្យ​តែ​ឡើង​ប្រដាល់​រមែង​ត្រូវ​គេ​ដាក់​ឲ្យ​ប្រកួត​ជាមួយ​ដៃ​គូ​ខ្សោយ​ជាង ហើយ​រមែង​ទទួល​​​បាន​លទ្ធ​ផល​ឈ្នះ ឬស្មើ ដោយ​កម្រ​ឲ្យ​ចាញ់ ។ ជាក់​ស្ដែង​សូម្បី​តែ​ការ​ប្រកួត​ជាមួយ​កីឡាករថៃ​ កាល​​សង្វៀន​អន្តរ​ជាតិ​ប៉ុស្ដិ៍​លេខ​៥​ស្ថិត​នៅ​ស្តាត​ចាស់ ក៏​គេ​ឃើញ​ជ័យ កុសល បាន​ត្រឹម​ស្មើ​ពិន្ទុ​​ដែរ ដោយ​សូម្បី​កីឡាករ​ថៃ​វាយ​​គេ​ឲ្យ​បែក​ចិញ្ចើម និង​ត្រូវ​របួស​ស្ទើរ​តែ​ស៊ូ​មិន​ដល់​ទឹក​ទី​៥ ។

​ទោះ​បី​យ៉ាង​ណា​​ ក៏​មាន​ក្រុម​ប្រឆាំង​មួយ​ក្ដាប់​តូច​បាន​លើក​ឡើង​ថា ការ​ផ្ដល់​លទ្ធ​ផល​ឲ្យ​ជ័យ កុសល ឈ្នះ​កីឡា​ករ​បារាំង​គឺ​ជា​រឿង​សម​ហេតុ​ផល​ផង​ដែរ ដោយ​សំអាង​ថា កីឡាករនេះ​បង្ហាញ​ភាព​ស៊ូ ហើយ​វាយ​បក​លើ​កីឡាករ​បារាំង​វិញ​បាន​ចំ​គោល​ដៅ​ល្អ​ជាង​ដៃគូ ។ ចំពោះ​ការ​ប្រកួត​រវាង​កីឡាករ ChalourtLek ជន​ជាតិ​ថៃ និង​កីឡាករ រឿង សោភ័ណ្ឌ គឺ​កីឡា​ករ​​​កម្ពុជា​ជា​អ្នក​ឈ្នះ​ពិន្ទុ ។ គូនេះ​ធ្វើ​ឲ្យ​មាន​សម្រែក​ហ៊ោ​កញ្ជ្រៀវ​កក្រើក​សង្វៀន ដោយ​សារ​តែ​ពួក​គេ​បង្ហាញ​ភាព​ខ្លាំង ហើយ​ត្រូវ​គេ​មើល​ឃើញ​ថា រឿង សោភ័ណ្ឌ សម​នឹង​ឈ្នះ​ពិន្ទុ​ពិត​ប្រាកដ​ ទើប​ការ​ផ្ដល់​លទ្ធ​ផល​នោះ​បាន​ទទួល​ការ​អបអរ​សាទរ ។

គូ​អន្តរ​ជាតិ​ទី២ កីឡាករ​កម្ពុជា លាង ស៊ីពេជ្រ បែរ​ជា​ត្រូវ​សន្លប់​ក្រោម​ដៃ​កីឡា​ករ​ថៃ Pravit ក្នុង​ទឹក​ទី​២​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ដោយ​សារ​តែ​លាង ស៊ីពេជ្រ បណ្ដោយ​ឲ្យ​កីឡា​ករ​ថៃ​ទាត់​ឲ្យ​ខូច​ជើង​ស្ដាំ​ធ្ងន់​ធ្ងរ ។ ចំពោះ​គូ​អន្តរ​ជាតិ​ចុង​ក្រោយ​វិញ កីឡាករ​កម្ពុជា អូត ភូ​ថង ជា​អ្នក​ផ្ដួល​កីឡាករ​អ៊ូស​​​បេ​គីស្ថាន Iric ដែល​ជា​ជើង​ខ្លាំង​ម្នាក់​ឱ្យ​បោះ​បង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​២​ដោយ​គ្មាន​ការ​តវ៉ា ។ គូនេះ ហាក់​មិន​សូវ​ទាក់​ទាញ​ប៉ុន្មានទេ ដោយ​សារ​តែ​ពួក​គេ​ប្រកួត​មិន​ទាន់​បាន​ប៉ុន្មាន​ផង​ក៏​ដឹង​ចាញ់​ឈ​្នះ ៕