ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តីប្រមឹកប្រើហិ.ង្សា​លើប្រពន្ធ​សរសៃ​ខ្ចី​បណ្តាល​ឱ្យ​សន្លប់

11 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ចោមទាំងយប់​ ដោយ​សារ​ប្តី​ប្រមឹក​​ប្រើ​អំពើ​ហិ.ង្សា​ទៅ​លើ​ប្រពន្ធ​ខ្លួន​ជាសរសៃ​ខ្ចី​កូន​៧ខែកាលពីវេលាម៉ោង​៨ និង​២០នាទីយប់​ថ្ងៃទី​១២ កក្កដា ២០១៣ ស្ថិត​នៅ​ចំណុច​ក្រោយដើមពោធិ៍លាង​រថយន្ត ក្នុងភូមិប៉ោយ​ប៉ែត សង្កាត់ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ។

ក្រុងប៉ោយប៉ែត ៖ មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​ចោមទាំងយប់​ ដោយ​សារ​ប្តី​ប្រមឹក​​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ប្រពន្ធ​ខ្លួន​ជាសរសៃ​ខ្ចី​កូន​៧ខែកាលពីវេលាម៉ោង​៨ និង​២០នាទីយប់​ថ្ងៃទី​១២ កក្កដា ២០១៣ ស្ថិត​នៅ​ចំណុច​ក្រោយដើមពោធិ៍លាង​រថយន្ត ក្នុងភូមិប៉ោយ​ប៉ែត សង្កាត់ប៉ោយប៉ែត ខេត្ត​បន្ទាយ​មានជ័យ ។

​ស្ត្រី​រងគ្រោះ​ឈ្មោះ​ទូច ស្រីនាង អាយុ​៣៨​ឆ្នាំ ជា​កម្មករ​នៅ​ផ្សារ​រោងក្លឿ (ប្រទេសថៃ) រីឯប្តី​ប្រមឹក​ឈ្មោះ​ហ៊ុន ផុន អាយុ​៤៧​ឆ្នាំ ជា​នាយទាហាន​​ឈរ​ជើង​នៅ​ចំណុច​កូនត្រី ក្នុងក្រុង​ប៉ោយប៉ែត មាន​កូន​ចំនួន​៥នាក់ បច្ចុប្បន្ន​​រស់នៅភូមិ​កើតហេតុ​ខាង​លើ ។

បើតាម​ប្រភព​ពី​កូនស្រី​បងបាន​ប្រាប់​ឱ្យ​ដឹងថា ឪពុក​ខ្លួន​តែ​ង​តែ​ពិសា​ស្រា​ជា​ប្រចាំ​ស្រវឹងរាល់​ថ្ងៃ ហើយ​ក៏​មានការ​ឈ្លោះ​ប្រកែក​គ្នា​​ជាមួយ​ម្តាយ​​​រឿង​បងប្អូន​ខាង​ម្តាយ​បន្តិច បណ្តាលឱ្យ​​ឪពុក​ប្រើ​ហិង្សា​វាយចំនួន​២ដៃ​យ៉ា​ងពេញទំហឹង​តែម្តង ធ្វើ​ឱ្យ​ម្តាយខ្ញុំក៏​ដួល​សន្លប់​ភ្លាម​ ។សមត្ថ​កិច្ច​ប៉ូលិស​​រដ្ឋបាល​ក្រុង​​បាន​ឃាត់​ខ្លួន​​ប្តីប្រឹកយកទៅ​កាន់ប៉ុស្តិ៍​រដ្ឋបាល ដើម្បីសួរនាំ និងដោះស្រាយ​ទៅតាមនីតិ​វិធីច្បាប់ ៕