ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ទុស្សេ​ចរន្ត​អគ្គិសនី​​​ឆេះ​លំ​នៅ​ឋាន​ប្រជាពល​រដ្ឋ២ខ្នងហ្មត់​​​នៅ​សង្កាត់​ត្រពាំង​ក្រសាំង (មានវីដេអូឃ្លីប)

11 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ​៖ ​លំនៅ​ឋាន​២ខ្នង​ត្រូវបានភ្លើង​​ឆាបឆេះអស់គ្មាន​សល់​ និង​បណ្តាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​រងរបួស ដែល​ហេតុការ​ណ៍​នេះ​បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើលដល់ប្រជាពល​រដ្ឋ និងអាជ្ញាធរ​ចុះ​អន្តរាគមន៍​​បា.ញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​៣និង​២០នាទី​រសៀល​​ថ្ងៃទី​១១ កក្កដា ២០១៣​ ស្ថិតក្នុង​ភូមិ​ត្រពាំង​អញ្ចាញ

រាជធានី​ភ្នំ​ពេញ​៖ ​លំនៅ​ឋាន​២ខ្នង​ត្រូវបានភ្លើង​​ឆាបឆេះអស់គ្មាន​សល់​  និង​បណ្តាល​ឱ្យ​ក្មេង​ប្រុស​ម្នាក់​រងរបួស ដែល​ហេតុការ​ណ៍​នេះ​បង្កឱ្យមាន​ការ​ភ្ញាក់​ផ្អើលដល់ប្រជាពល​រដ្ឋ និងអាជ្ញាធរ​ចុះ​អន្តរាគមន៍​​បាញ់​ទឹក​ពន្លត់ កាលពី​វេលា​ម៉ោង​៣និង​២០នាទី​រសៀល​​ថ្ងៃទី​១១ កក្កដា ២០១៣​ ស្ថិតក្នុង​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍សែន​ជ័យ ។​

ការ​ឆាប​ឆេះ​សន្ឋោសន្ឋៅ​នេះ​ បើតាម​ប្រភពព័ត៌មាន​​ជំហាន​ដំបូង​ថា ដោយសារ​ទុស្សេ​ចរន្ត​អគ្គិសនី ហើយ​ក្នុង​ហេតុការ​ណ៍​​នេះ​ដែរ គេ​ឃើញ​​ឡាន​ទឹក​២គ្រឿងបានទៅ​ដល់​កន្លែង​កើតហេតុ​ ​តែមិនបាន​បាញ់​ពន្លត់​នោះ​ឡើយ ដោយសារប្រជាពលរដ្ឋនាំគ្នា​ពន្លត់​រួចទៅ​ហើយ​។