ទីភ្នាក់ងារដឹសាន់របស់អង់គ្លេសបានផ្សាយថា មានហេតុការណ៍គួរឱ្យរន្ធត់មួយ ដោយកុមារ២នាក់ត្រូវរថយន្តបុកចំពីមុខពេញទំហឹង បណ្តាលឱ្យខ្ទាតបោកទៅលើទ្រូងផ្លូវ ប៉ុន្តែសំណាងល្អដែលកុមារទាំង២នោះរងរបួសតិចតួច ។វីដេអូឃ្លីបដែលបង្ហាញរូបភាពស្ថិតនៅពីមុខរថយន្តក្នុងកន្លែងកើតហេតុនាប្រទេសរុស្ស៊ី ខណៈពេលកាសែតដឹសាន់ផ្សាយថា ស្របពេលដែលអ្នកបើកបរកំពុងបង្កើនល្បឿន មានបងស្រី និងប្អូនប្រុសរួមជាមួយម្តាយដើរកាត់ផ្លូវ ធ្វើឱ្យអ្នកបើកបររថយន្តភ័យស្លន់ស្លោជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកក្មេងទាំង២ខ្ទាតទៅកណ្តាលផ្លូវ សំណាងល្អពួកគេគ្រាន់តែរងរបួសស្រាល ខណៈម្តាយគេស្ទុះគេចផុតពីគ្រោះថ្នាក់ទាន់ពេលវេលា។
ក្រោយកើតហេតុ ស្ត្រីជាម្តាយរត់ទៅយំឱបកូនទាំងក្តីតក់ស្លុតរន្ធត់ចិត្ត ។ ឧប្បតិ្តហេតុគួរឱ្យរន្ធត់ខាងលើបានធ្វើឱ្យមនុស្សរិះគន់ថា រថយន្តបើកបរក្នុងល្បឿនលឿនហួសកំណត់ក្នុងកន្លែងដែលមានមនុស្សឆ្លងកាត់ ទើបបង្កឱ្យកើតមានគ្រោះថ្នាក់ តែសំណាងបំផុត និងទុកជារឿងកម្រហើយដែលក្មេងទាំងនោះមិនរងរបួសធ្ងន់ធ្ងរ ៕
ចែករំលែកព័តមាននេះ