ថ្ងៃសៅរ៏ ទី៤ ខែកុម្ភៈ ឆ្នាំ២០១២

Fast Internet Connection in Cambodia

ចោរប្លន់​រថយន្ដ​គួ​ក​ជេ​ជិះ​អស់​សាំង​ទុក​ចោលក្រោយមក​ចាប់ខ្លួន​បាន

  • Text Size

ដោយ ៖ អប្សរា

ថ្ងៃព្រហស្បត្ត៏ ទី១១ ខែមិនា ឆ្នាំ២០១០ ម៉ោង ២០:០៤

រថយន្ដ​គួ​ក​ជេមាកកាម​រី​ឆ្លាមពណ៌​ខ្មៅ

ជោគជ័យ

រថយន្ដ​គួ​ក​ជេមាកកាម​រី​ឆ្លាមពណ៌​ខ្មៅ

សន្ដិសុខ​សង្គម ជា​ច្រើន​ទៀត

ខេត្ដកណ្ដាល ៖ រថយន្ដ​កាម​រី​មួយ គ្រឿង​ប្រភេទ​ឆ្លាម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ២​J​-៦៦១៣ ត្រូវ​បាន​សមត្ថកិច្ច និង ប្រជា​ពល​ដ្ឋ​នៅ​ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ប្រទះ​ឃើញ​ចត​នៅ​លើ​ផ្លូវជាតិ​លេខ​១ នា រសៀល​ថ្ងៃ​ទី​១១ មីនា បន្ទាប់​ពី​មាន​អំពើ​ប្លន់ រថយន្ដ​នេះ​ហើយ​បើក​រត់​រហូត​អស់​សាំង ប៉ុន្ដែ​រយៈពេល​ប្រមាណ​៣​ម៉ោង​ក្រោយមក ពួក​ចោរប្លន់​ពីរ​នាក់​ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន បាន ។លោក​វរសេនីយ៍ទោ ប៉ា សំអិត អធិការ នគរបាល​ស្រុក​កៀនស្វាយ​បានឱ្យ​ដឹង​ថា រថ យន្ដ​មួយ​គ្រឿង​ខាងលើ​នេះ ជា​រថយន្ដ​ដែល ចោរប្លន់​២​នាក់​បាន​ធ្វើ​សកម្មភាព​ប្លន់​ពី​អ្នក លក់​រថយន្ដ​ម្នាក់​នៅ​ក្នុងភូមិ​សាស្ដ្រ​ឃុំ​ព្រែក ឯង ស្រុក​កៀនស្វាយ ។ លុះ​ពេល​ប្លន់​បាន សំរេច​ហើយ​ក៏​ជិះ​រត់​តាម​ផ្លូវជាតិ​លេខ​១ ឆ្ពោះទៅ​ទិស​ដៅ​កំពង់ចំលង​អ្នក​លឿង ។ ប៉ុន្ដែ​ជា​ពេល​ស៊យ​របស់​ក្រុម​ចោរប្លន់​ប៉ះ​ចំ ឡាន​អស់​សាំង​ជិះ​ដល់​ត្រឹម​ភូមិសាស្ដ្រ​ខាង លើ រថយន្ដ​ក៏​រលត់​ម៉ាស៊ីន​ទៅ​មុខ​លែង​រួច ហើយ​ពួក​ចោរ​ក៏​ប្លុង​ចោល​តែ​ម្ដង និង​រត់គេច ខ្លួន​បាត់​ស្រមោល ។

បន្ដិច​ក្រោយមក​សមត្ថ កិច្ច​មូលដ្ឋាន​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ម្ចាស់​រថយន្ដ​ក៏​ប្រកាស​កំលាំង​ពួនស្ទាក់​ទើប​ប្រទះ ឃើញ​រថយន្ដ​ខាងលើ​នេះ និង​ស្រាវជ្រាវ​ចាប់ ខ្លួន​ពួក​ចោរ​ទាំង​ពីរ​នោះ នាំ​យក​មក​សាកសួរ គឺ​នាំ​ពួក​គេ​ចេញពី​ព្រៃ​តែ​ម្ដង ។ម្ចាស់​រថយន្ដ​ខាងលើ​ឈ្មោះ​អ៊ឹម ចាន់​តារា អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា រូបគេ​ត្រូវ​ចោរប្លន់​២​នាក់​បាន ប្រើ​ល្បិច​ធ្វើ​ជា​ទិញ​រថយន្ដ​របស់​ខ្លួន​នៅ​ក្នុង រាជធានី​ភ្នំពេញ ហើយ​ថា ទៅ​យក​លុយ​ថ្លៃ រថយន្ដ​នៅ​ធនាគារ​អេ​ស៊ី​លី​ដា​ផ្សារ​ច្បារអំពៅ ។ លុះ​ធ្វើ​ដំ​េ​ណើ​រ​ដល់​ច្បារ​អំពៅ​ក៏​ឱ្យ ខ្លួន​ជា​ម្ចាស់​រថយន្ដ​បន្ដ​ទៅ​យក​លុយ​នៅ សាខា​ធនាគារ​អេ​ស៊ី​លី​ដា​ស្រុក​កៀនស្វាយ វិញ ។ ពេល​ធ្វើ​ដំណើរ​ដល់​ភូមិសាស្ដ្រ​ឃុំ ព្រែក​ឯង ពួក​ចោរប្លន់​បាន​យក​ឧ​បរ​ណ៍​ឆក់ មក​ឆក់​ខ្លួន ដែល​ពេល​នោះ​ហើយ​ទើប​ដឹង​ថា ជា​អំពើ​ប្លន់ ហើយ​ក៏​ប្រវាយប្រតប់​គ្នា ។ ប៉ូលិស​បាន​និយាយ​ថា ពួក​ចោរ​បាន​ច្រាន ម្ចាស់​រថយន្ដ​ទម្លាក់​ចេញពី​ឡាន ហើយ​បើក រត់​ទៅ​រហូត​អស់​សាំង ។

 
Related Posts Plugin for WordPress, Blogger...
 

អត្រា​​​ប្ដូប្រាក់

អត្រាប្ដូរប្រាក់ថ្ងៃទី 03-02-2012 ម៉ោង 07:53 នាទី
រូបិយប័ណ្ណ​ អត្រា​
ទិញចូល លក់ចេញ
រូបិយប័ណ្ណ​ប្រទេស​អាស៊ី
ប្រាក់រៀល (1USD)4,0554,063
បាត ថៃឡង់ (1USD)30.9531.05
ដុង វៀតណាម (1USD)21,02021,100
យ៉េន ជប៉ុន (10.000JPY)130.5131.3
ដុល្លារ សិង្ហបូរី (100SGD)79.880.3
ដុល្លារ ហុងកុង (100HKD)12.812.9
រីងហ្គិត ម៉ាឡេស៊ី (100MYR)32.833.1
រូបិយប័ណ្ណ​ប្រទេស​អឺរ៉ុប
យុរ៉ូ អឺរ៉ុប (100EUR)130.5131.2
ផោន អង់គ្លេស (100GBP)157.3158
ដុល្លារ អូស្ត្រាលី (100AUD)106.3107
ដុល្លារ កាណាដា (100CAD)99.399.8
ហ្វ្រង់ ស្វ៊ីស (100CHF)108.3109
ហាងឆេង មាសគីឡូ
មាសគីឡូ (10CHI)2,1002,110
 

qbmore - Cambodia Advance Communication Ltd