រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់ត្រូវបានគេប្រទះឃើញអង្គុយយំ កាលពីវេលាម៉ោង ១០ យប់ ថ្ងៃទី០៣ កក្កដា ២០១៣ នៅតាមបណ្តោយផ្លូវលេខ១៩២ កែងផ្លូវ២៥៧ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក ។ នៅពេលសមត្ថកិច្ចសួរនាំ ស្រ្តីខាងលើបានប្រាប់ឱ្យដឹងថា នាងឈ្មោះ ធារី អាយុជាង ២០ឆ្នាំ មូលហេតុដែលអង្គុយយំនៅទីនេះ ព្រោះបានធ្លាក់ពីលើម៉ូតូ ហើយរលាកបំពង់ស៊ីម៉ាំង ។
នាងបានបន្តថា នាងបានតាមរកប្តី រួចក៏ឃើញប្តីនាងកំពុងអង្គុយអោបស្រីច្រៀងការ៉ាអូខេនៅផ្លូវ១១២ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ហើយបានឈ្លោះប្រកែកគ្នា បន្ទាប់មកក៏នាំគ្នាជិះម៉តូត្រលប់ទៅផ្ទះវិញនៅម្តុំបឹងសាឡាង ខណៈមកដល់ចំណុចខាងលើ នាងក៏បានធ្លាក់ពីលើម៉ូតូតែម្តងទៅ ៕


ចែករំលែកព័តមាននេះ