ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ផឹក​ស៊ី​ស្រវឹង​​បើក​ម៉ូតូ​លឿន​ដូច​ហោះ​បុក​របាំ​ង​​ចែក​ផ្លូ​វ​សន្លប់​ធំ​

10 ឆ្នាំ មុន

ខេត្ត​ព្រះ​សី​ហនុ​៖​ យុវតី​ស្រស់​សោភា​ម្នាក់​ ត្រូវ​បាន​មិត្ត​ភក្ដិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅគ្លី​និក​ឯក​ជន​​ភ្លាម​ៗ បន្ទាប់​ពី​បាន​ជួ​ប​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍ដោយ​ខ្លួន​ឯង​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ បែក​ក្បាល​ដល់​លលាដ៏ ដាច់​ថ្ពាល់​ធ្លាយ​ឃើញ​ធ្មេញ​ និង​ដាច់​ចង្កា​ដល់​ឆ្អឹង​សន្លប់​ស្ដូក​ស្ដឹង​កាល​ពី​វេលាម៉ោង​១០យប់​ថ្ងៃលទី​២៧មិថុនា ២០១៣ នៅ​ចំណុច​ផ្លូវ​

ខេត្ត​ព្រះ​សី​ហនុ​៖​ យុវតី​ស្រស់​សោភា​ម្នាក់​ ត្រូវ​បាន​មិត្ត​ភក្ដិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅគ្លី​និក​ឯក​ជន​​ភ្លាម​ៗ បន្ទាប់​ពី​បាន​ជួ​ប​ហេតុការណ៍​គ្រោះ​ថ្នាក់ចរាចរណ៍ដោយ​ខ្លួន​ឯង​ បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់​ធ្ងរ​ បែក​ក្បាល​ដល់​លលាដ៏ ដាច់​ថ្ពាល់​ធ្លាយ​ឃើញ​ធ្មេញ​ និង​ដាច់​ចង្កា​ដល់​ឆ្អឹង​សន្លប់​ស្ដូក​ស្ដឹង​កាល​ពី​វេលាម៉ោង​១០យប់​ថ្ងៃលទី​២៧មិថុនា ២០១៣ នៅ​ចំណុច​ផ្លូវ​កោង​មុខ​ក្លិប​កម្សាន្ត​ អិលវី​ ស្ថិតក្នុង​​ក្រុមទី​១៤ ភូមិ​៣ សង្កាត់​៤ ក្រុង​ព្រះ​សី​ហ​នុ។

 ជន​រង​គ្រោះ​ឈ្មោះ​ស្រី និត​ ភេទ​ស្រី​​ អាយុ​២២ឆ្នាំ​ មាន​មុខ​របរ​ជា​​អ្នក​បម្រើ​ខា​រ៉ា​អូខេ អ៊ិច​ហ្គោល​ ក្រុង​ព្រះ​សីហនុ បើក​បរ​ម៉ូតូ​ម៉ាក​ ស្គូពី​ (scoppy) ពណ៌ខៀវ គ្មាន​ស្លាក​លេខ។ មិន​កើត​ហេតុ​នារី​រង​គ្រោះ​មិនបាន​ទៅធ្វើការ​ទេ គឺ​បាន​ទៅ​ដើ​រ​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្ដិមាន​ស្រី​ប្រុស​ជាច្រើន​នាក់​ នៅ​ម្ដុំ​ឆ្នេរ​អូរ​ឈើ​ទាល​ ហើយ​នា​ង​បាន​ចេញ​ពី​កន្លែង​ផឹក​ស៊ី​មុន​គេ​តែ​ម្នាក់​ឯង​ តែមិនបាន​ប៉ុន្មាន​ផង​ក៏មានទូ​រស័ព្ទ​​ប្រាប់​ថា​ អា​ និង​ ជួប​គ្រោះថ្នាក់​ចរាចរណ៍​ម្នាក់​ឯ​ង​របួស​ធ្ងន់​​ត្រូ​វ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លី​និក​ឯក​ជន​ រស្មី​កំពុង​សោម​៕