ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​សប្បុ​រស​ជន​បាន​ដល់​ក្មេង​ប្រុស​កំបុត​ដៃ​ជើង

10 ឆ្នាំ មុន

ខេត្តកំពត​ ៖ សប្បុ​រស​ជន​ជា​ច្រើន​នាក់​បាន​រួម​គ្នា​ជួយ​ឧប​ត្ថម្ភ​ដល់​ក្មេង​ប្រុស​ពិការ​អត់​ដៃ​ជើង​ពី​កំណើត​ម្នាក់​ឈ្មោះ​ មាស​ សំណាង​ ហៅ​ណុត​ រស់​នៅ​ភូមិ​កោះ​ទ្រ​មួង​ ឃុំ​បឹង​សា​លា​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​ ។ អំណោយ​តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវ​បាន​នាំ​ទៅ​ប្រគល់​នៅ​ថ្ងៃ​ទី​២៦​ មិថុនា​ មាន​១-ថវិកា​ចំនួន​៣៣​ម៉ឺន​រៀល​ បាន​ទទួល​ពី​យុវ​ជន​ឈ្មោះ​ ផល្លា​ ផល​សម្បត្តិ​ និស្សិត​ឆ្នាំ​ទី​៣​ សា​លា​ច្បាប់​រស់​នៅ​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មករា​ រាជ​ធានី​ភ្នំ​ពេញ​។

ខេត្តកំពត​ ៖ សប្បុ​រស​ជន​ជា​ច្រើន​នាក់​បាន​រួម​គ្នា​ជួយ​ឧប​ត្ថម្ភ​ដល់​ក្មេង​ប្រុស​ពិការ​អត់​ដៃ​ជើង​ពី​កំណើត​ម្នាក់​ឈ្មោះ​ មាស​ សំណាង​ ហៅ​ណុត​ រស់​នៅ​ភូមិ​កោះ​ទ្រ​មួង​ ឃុំ​បឹង​សា​លា​ខាង​ជើង​ ស្រុក​កំពង់​ត្រាច​ ។ អំណោយ​តាម​រយៈ​កោះ​សន្តិ​ភាព​ត្រូវ​បាន​នាំ​ទៅ​ប្រគល់​នៅ​ថ្ងៃ​ទី​២៦​ មិថុនា​ មាន​១-ថវិកា​ចំនួន​៣៣​ម៉ឺន​រៀល​ បាន​ទទួល​ពី​យុវ​ជន​ឈ្មោះ​ ផល្លា​ ផល​សម្បត្តិ​ និស្សិត​ឆ្នាំ​ទី​៣​ សា​លា​ច្បាប់​រស់​នៅ​សង្កាត់​បឹង​ព្រលឹត​ ខណ្ឌ​៧​មករា​ រាជ​ធានី​ភ្នំ​ពេញ​។

២-​លោក​ សេង​ គី​ ផ្ទះ​លក់​ទា​ខ្វៃ​​ច្បារអំពៅ​ចំនួន​២​ម៉ឺន​រៀល​ ៣-​លោក​ តែ​ សុខ​ឡុង​ និង​ក្រុម​គ្រួសារ​ឧប​ត្ថម្ភ​២០​ម៉ឺន​រៀល​ ៤-លោក​គ្រូ​ធម្ម​បញ្ញា​ វ័ន្ត​ វណ្ណោ​​ គ្រូ​សូត្រ​ស្តាំ​វត្ត​ក្រពើ​ហា​ និង​ព្រះ​គ្រូ​ធម្ម​ចា​រោ​​ យឹង​ ស្តា​ បា​ឡាត់​ វត្ត​ក្រពើ​ហា​ ឧប​ត្ថម្ភ​៦​ម៉ឺន​រៀល​ ៥-​លោក​ សោម​ អ៊ុយ​ អតីត​នាយក​សា​លា​បឋម​សិក្សា​ព្រែក​ឫស្សី​ ក្រុង​តា​ខ្មៅ​ ៦​ម៉ឺន​រៀល​ ៦-​បុគ្គ​លិក​អង្គ​ការ​ IDP តំណាង​ដោយ​លោក​ ជៀប​ ពិសិដ្ឋ​ បាន​ផ្តល់​ប្រាក់​ឧប​ត្ថម្ភ​៦២​ដុល្លារ​អា​មេ​រិក​ និង​២៥.០០០​រៀល​ ព្រម​ទាំង​សៀវ​ភៅ​សរ​សេរ​២០​ក្បាល​ គូល័រ​១​ប្រអប់​ ខ្មៅ​ដៃ​១​ប្រអប់​ និង​ជ័រ​លុប​៥​ដុំ​ ។

ដោយ​ឡែក​សៀវ​ភៅ​២៤​ក្បាល​ ប៊ិក​ហ្វឺត​១២​ដើម​ ខ្មៅ​ដៃ​១​ឡូ​ គឺ​បាន​ទទួល​ពី​សប្បុរស​ជន​ម្នាក់​ ។ ៧-​កុមា​រា​ ហីុង​ សុវណ្ណ​មុនី​រក្ស និង​ប្អូន​ប្រុស​ ឧប​ត្ថម្ភ​រទេះ​រុញ​មួយ​គ្រឿង​ ។ ចូល​រួម​ក្នុង​ការ​ប្រគល់​អំណោយ​នោះ​មាន​លោក​ ចាន់​ សា​ម៉ន​ មេ​ឃុំ​បឹង​សា​លា​ខាង​ជើង​ផង​ដែរ​ ។ ស្ត្រី​ជា​ម្តាយ​ក្មេង​ប្រុស​ឈ្មោះ​ ខែក​ សា​វឿន​ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សប្បុ​រស​ជន​ដែល​មាន​ក្តី​អាណិត​អា​សូរ​ដល់​កូន​ប្រុស​គាត់​មាន​ទាំង​រទេះ​រុញ​ និង​សម្ភា​រៈ​ជា​ច្រើន​មុខ​ទៀត​ ស្រប​ពេល​​ប្តី​របស់​គាត់​ចេញ​ទៅ​រក​ស៊ី​បាត់​នៅ​ស្រុក​ថៃ​ ។

ស្ត្រី​ជា​ម្តាយ​បាន​បន្ត​ថា​ តាម​រយៈ​រទេះ​រុញ​មួយ​នេះ​ កូន​របស់​គាត់​អាច​និង​បាន​ចូល​សាលា​រៀន​ដូច​គេ​មិន​ខាន​ឡើយ​ គឺ​ជា​គុណ​ខ្ពស់​ណាស់​ ។ គាត់​មិន​ភ្លេច​ទេ​កាល​ដែល​កូន​ប្រុស​ពៅ​គាត់​កើត​មក​បាន​៩​ថ្ងៃ​បាន​កាសែត​កោះ​សន្តិ​ភាព​ផ្សព្វ​ផ្សាយ​ដំណឹង​នេះ​រហូត​ដឹង​ដល់​លោក​អភិ​បាល​ខេត្ត​ និង​លោក​ស្នង​ការ​នគរ​បាល​ខេត្ត​ចុះ​មក​មើល​​ដល់​ផ្ទះ​ដែល​​កាល​ណោះ​ផ្ទះ​ខ្ញុំ​ជា​ខ្ទម​ប្រក់​ស្លឹក​តូច​មួយ​ធ្លាយ​ឆ្លុះ​មើល​ឃើញ​មេឃ​ ពេល​នោះ​ដោយ​មើល​ឃើញ​ជាក់​ស្តែង​លោក​ ខូយ​ ឃុន​ហួរ​ អភិ​បាល​ខេត្ត​កំពត​ និង​លោក​ជំទាវ​ អ៊ុន​ សុគន្ធា​ ជា​ភរិយា​ រួម​ទាំង​អាជ្ញា​ធរ​មូល​ដ្ឋាន​ជួយ​ធ្វើ​ផ្ទះ​ឱ្យ​ខ្ញុំ​បាន​សម​ល្ម​ម​ជ្រក​កោន​ដោយ​ប្រក់​សង្ក័​សី​ ទើប​ខ្ញុំ​បាន​ចេញ​ទៅ​រក​ស៊ី​ស្រុក​ថៃ​តាម​ប្តី​​មួយ​​រយៈ​ខ្លី​ និង​សន្សំ​បាន​លុយ​ខ្លះ​រួម​ផ្សំ​និង​ខ្ចី​លុយ​អង្គ​ការ​ផង​ បាន​ធ្វើ​ផ្ទះ​ថ្មី​នេះ​​ស្នាក់​នៅ​។

ប្រការ​​គួរឱ្យ​កត់​សម្គាល់​នោះ​ ក្មេង​ប្រុស​ពិការ​រូប​នេះ​ស្រលាញ់​សៀវ​ភៅ​សរ​សេរ​ខ្លាំង​ណាស់​ សូម្បី​តែ​អ្នក​ភូមិ​មក​មើល​ ហើយ​ម្តាយ​ចែក​សៀវ​ភៅ​ខ្លះ​ទៅ​កូន​អ្នក​ភូមិ​ក្រី​ក្រ​ ក៏​គេ​ស្រែក​យំ​ដែរ​ព្រោះ​ស្តាយ​សៀវ​ភៅ​សម្រាប់​​សរសេរ​ ។ លោក​ ចាន់​ សា​ម៉ន​ ប្រធាន​ឃុំ​បាន​ថ្លែង​អំណរ​គុណ​ចំពោះ​សប្បុ​រស​ន​ដែល​បាន​ជួយ​ឧប​ត្ថម្ភ​ថវិកា​ និង​សម្ភា​រ​មួយ​ចំនួន​ដល់​គ្រួសារ​ក្មេង​ប្រុស​ពិការ​ដៃ​ជើង​នេះ​ ។ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៣​ មិថុនា​ កន្លង​ទៅ​នេះ​​ផង​ដែរ​​លោក​ ស្រូយ​ រតនា​ សប្បុ​រស​ជន​នៅ​ក្រុង​ភ្នំ​ពេញ​ក៏​បាន​នាំ​យក​អំណោយ​ទៅ​ប្រគល់​ជូន​ដល់​ដៃ​កុមារ​អភ័ព្វ​នេះ​ផង​ដែរ​ ព្រោះ​មាន​ក្តី​អាណិត​អាសូរ​ដល់​ក្មេង​ប្រុស​នោះ​ ជា​ពិសេស​ចង់​ចុះ​មក​មើល​ដល់​ផ្ទះ​តែ​ម្តង​ ទើប​ឃើញ​រឿង​នេះ​ជា​រឿង​ពិត​មិន​អាច​​រំលង​បាន​ ។

អ្នក​ធ្វើ​ការ​ជាមួយ​លោក​ក៏​បាន​ជួយ​ឧប​ត្ថម្ភ​ផង​ដែរ​ ក្នុង​នោះ​មាន​លោក​ ហុក​ សុធា​ ជួយ​ឧប​ត្ថម្ភ​២០​ដុល្លារ​ លោក​ សេង​ ប៊ុន​ថុល​ ១០​ដុល្លារ​ លោក​ គួន​ សំណាង​ ៣០​ដុល្លារ​ លោក​ ឌៀប​ សន្តិ​រដ្ឋ​ ៥០​ដុល្លារ​ លោក​ស្រី​ ម៉េង​ សុគន្ធា​ ៥​ដុល្លារ​ លោក​ តាំង​ ប៊ុន​ចាយ​ ១០​ដុល្លារ​​ ​រួម​ជាមួយ​អង្ករ​១​បាវ​៥០​គី​ឡូ​ក្រាម​ ទឹក​ត្រី​ និង​ទឹក​ស៊ី​អីុវ​១២​ដប​ មី​១​កេស​ សៀវ​ភៅ​២៤​ក្បាល​ កា​តាប​១​ ប៊ិក​ហ្វឺត​ ​ប៊ិក​ចុច​២​ឡូ​ និង​ភួយ​២​ ។

លោក​​ ស្រូយ​ រតនា​ បាន​ប្រាប់​ថា​ លោក​បាន​ឧប​ត្ថម្ភ​បន្ថែម​ប្រាក់​ចំនួន​២០០​ដុល្លារ​ពី​លើ​ទៀត​ដើម្បី​រៀប​ចំ​ជា​បង្គន់​អនា​ម័យ​​ឱ្យ​ក្មេង​ប្រុស​ពិការ​នេះ​ ព្រោះ​ឪ​ពុក​របស់​គេ​ទៅ​រក​ស៊ី​នៅ​ស្រុក​ថៃ​បាត់​ទៅ​​ហើយ​នៅ​តែ​ម្តាយ​ ពិ​បាក​លើ​ក​ចុះ​ឡើង​នៅ​ពេល​គេ​កាន់​តែ​ធំ​ ដូច្នេះ​ពិត​ជា​លំបាក​ណាស់​​ក្នុង​ការ​បត់​ដៃ​បត់​ជើង​ ។ លោក​​ ស្រូយ​ រត​នា​ ក៏​បាន​ហៅ​ជាង​ធ្វើ​បង្គន់​ឱ្យ​មក​ពិនិត្យ​​ជា​បន្ទាន់​ ហើយ​លោក​នឹង​វិល​មក​ផ្ទះ​ក្មេង​ពិការ​នេះ​ជា​លើក​ទី​២​ ដើម្បី​ទូទាត់​ពី​ការ​ចំណាយ​ការ​ធ្វើ​បង្គន់​នេះ​ ។

ស្រប​ពេល​ដែល​កាសែត​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២២​ មិថុនា​ លោក​ជំទាវ​ អ៊ុន​ សុគន្ធា​ ភរិយា​លោក​ ខូយ​ ឃុន​ហួ៊រ​ អភិ​បាល​ខេត្ត​កំពត​​បាន​ដឹក​នាំ​គណៈ​ប្រតិ​ភូ​​​យក​អំណោយ​មក​ឧប​ត្ថម្ភ​ដល់​ក្មេង​ប្រុស​ពិការ​អត់​ដៃ​ជើង​នេះ​ដល់​ផ្ទះ​របស់​គេ​​ រួម​មាន​អង្ករ​៥០​គី​ឡូ​ក្រាម​ ខោ​អាវ​ និង​ថវិកា​ចំនួន​២០​ម៉ឺន​រៀល​ និង​សម្ភា​រ​មួយ​ចំនួន​ទៀត​ ។ លោក​ជំទាវ​បាន​សន្យា​ផ្តល​់​ប្រាក់​ឧបត្ថម្ភ​ចំនួន​១០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ​ សម្រាប់​ជា​ជំនួយ​ក្នុង​ការ​ចិញ្ចឹម​ក្មេង​ប្រុស​អភ័ព្វ​រូប​នេះ ៕