ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​ចង​.ក​ធ្វើ​អត្ត​ឃាត​មិន​ដឹង​មូល​ហេតុ​

10 ឆ្នាំ មុន

ខេត្ត​កំពង់​ស្ពឺ​ ៖ បុរស​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​ប្រទះ​ឃើញ​ចង​.ក​ធ្វើ​អត្ត​ឃាត​ភ្ជាប់​នឹង​ដើម​អំពិល​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​២៨ មិថុនា ២០១៣ ​នៅភូមិ​អូរ​លើ ឃុំ​ព្នាយ​ ស្រុក​សំរោង​ទង​។

ជន​រង​គ្រោះ​​ឈ្មោះ​តិ ប៊ុន​ធឿន អាយុ​៣៥​ឆ្នាំ​ រស់​នៅភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​។ តាម​ប្រភព​​ព័ត៌​មានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ធ្លាប់​ចង​.ក​ធ្វើ​អត្ត​ឃាត​២​ដង​មក​ហើយ តែ​មិន​ស្លាប់ ដោយ​សារ​ក្រុម​គ្រួសារ​ជួយ​សង្គ្រោះ​ទាន់​ពេល​។ លុះ​ព្រឹកឡើង​​ថ្ងៃ​កើត​ហេតុ​បាត់​បុរស​រង​គ្រោះ​​មិន​ឃើញ​នៅ​ផ្ទះ ប្រពន្ធ​មាន​ការ​​សង្ស័យ​ក៏​នាំ​គ្នា​ដើរ​រក​នៅ​កន្លែង​ដែល​ជន​រង​គ្រោះ​ធ្លាប់​ចង​.ក​ ស្រាប់​តែ​ប្រទះ​ឃើញ​ជន​រង​គ្រោះ​ចង.ក​ភ្ជាប់​នឹង​ដើម​អំពិល​ស្លាប់​បាត់​ទៅ​ហើយ។

គេ​មិន​ទាន់​ដឹង​ពី​មូល​ហេតុ​​ដែល​បណ្តាល​ឱ្យ​បុរស​នេះ​ចង​.ក​ធ្វើ​អត្ត​ឃាត​​នៅ​ឡើយ​ទេ​ ។