ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត​ប្រើ​សម្រស់​ធ្វើ​ធ្នាក់​នាំ​ម៉ូតូ​ឱ្យ​បក្ស​​ពួក​​ប្លន់

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ ​យុវ​ជន​​ម្នាក់​ដែល​ស្រវឹង​​​ធ្លាក់​ភ្នែក​​បាន​​ចាញ់សម្រស់​​ស្រីស្អាត​​ម្នាក់​​ដែល​មិ​ន​ស្គាល់​​គ្នា​សោះ​​​ពឹង​ឱ្យជូន​​ទៅ​ក្រោយ​មន្ទីរ​ពេទ្យ​មិត្ត​ភាពខ្មែរ​-សូវៀត​ លុះ​ពេល​ទៅ​ដល់​ក៏​ត្រូវ​បក្ស​ពួក​​​វាយ​ប្លន់​យក​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​សេ​១១០ ​​​ស៊េរី​​២០១២ ​​​ពណ៌ខ្មៅ​ ពាក់ស្លាក​លេខ​​ភ្នំពេញ​​​១BL-៧៤៩១​​ ​ទៅ​បាត់​​​​កាល​ពី​​​​វេលា​ម៉ោង​​​១១ និង​​៥០នាទី​​​យប់​ថ្ងៃ​ទី​​​២៥ មិថុនា ​នៅ​ផ្លូវ​លេខ​​​៤១០ ​ខាងក្រោយ​​មន្ទី​រ​ពេទ្យមិត្ត​ភាព​​ខ្មែរ​-សូវៀត ​សង្កាត់​​ទំនប់​ទឹក ខណ្ឌ​​ចំការ​មន ។​

​ជន​រងគ្រោះ​​ឈ្មោះ​​សុខ រ៉ា​វី​ ​​អាយុ​​​២៣ឆ្នាំ​ ជា​និស្សិត​​សាក​ល​វិទ្យាល័យ​​​ភូមិ​ន្ទ​ភ្នំពេញ​​​ឆ្នាំ​ទី​៣ ស្នាក់នៅ​ភូមិ​ព្រែក​​ទាល់​ សង្កាត់​ស្ទឹង​មានជ័យ ​ខណ្ឌមានជ័យ ។ យុវជន​​រូប​នេះ​​​បាន​ឱ្យ​ដឹង​ថា មុន​ពេល​កើត​ហេតុ​​​រូប​គេ​ចេញ​មក​ពី​​ផឹកស៊ី​​​​ជា​មួយ​​មិត្ត​ភក្ដិ​​ រួច​ហើយ​​​ជិះ​​ម៉ូតូ​​​តែ​ម្នាក់​ឯង​​​ទៅ​ដើរ​លេង​​នៅ​ផ្ដុំ​​ផ្សារ​ទំនើប​​​ស៊ីធីម៉ល​​​ក្នុង​ស្ថាន​​ភាព​ស្រវឹង​​ធ្លាក់​ភ្នែក​បន្តិច​​ទៅ​ហើយ ។​​ ​លុះ​​ពេល​ទៅ​ដល់​​ស្រាប់​តែ​ឃើញ​​នារី​​រូបស្រស់​​ម្នាក់​ដែល​មិន​​ធ្លាប់​ស្គាល់​គ្នា​ពី​មុន​មក ​​បាន​មក​សុំ​ឱ្យ​រូប​គេ​​ឌុប​ជូន​នាង​​ទៅ​ក្រោយ​មន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-សូវៀត​ ។

​យុវជន​​​សុខ រ៉ាវី ​រៀប​រាប់​​ទៀត​ថា ​ដោយ​សារ​​តែ​ស្រវឹង​​​ហើយ​ឃើញ​​ស្រីស្អាត​​ពឹង​ឱ្យ​ឌុប​​ក៏​​ព្រម​ជូន​នាង​​ទៅទាំង​​សប្បាយ​ចិត្ត​​​ដោយ​មិន​បាន​គិត​​​ពី​រឿង​អកុសលអ្វី​​ផ្សេង​​ទេ ។ ខណៈ​​ ពេលជិះ​​ម៉ូតូ​ដឹក​​នារីបោក​​ប្រាស់​ជា​ធ្នាក់​ម្នាក់​​នេះ​ចេញ​​ទៅ​ក៏មាន​​ចោរ​មួយ​ក្រុម​​ជា​បក្ស​ពួក​របស់​នាង​​​​​​​៥នាក់​ទៀត​ ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​​​ដែរ ​ជិះ​ម៉ូតូ​​​២គ្រឿង​មិន​ចាំ​ម៉ាក​​តាម​ពីក្រោយ​រហូត​ដល់​​ក្រោយមន្ទីរ​ពេទ្យ​​មិត្ត​ភាព​ខ្មែរ​-សូវៀត ​​​ស្រាប់​​​តែ​​ក្រុម​ចោរ​​​​ទាំង​នោះ​​​​​ធ្វើសកម្មភាព​​ប្លន់​យកម៉ូតូជិះ​​ចេញ​ទៅ​​បាត់​ រីឯ​​​រូប​​គេ​បាន​រត់​គេច​​ខ្លួន​ និងស្រែក​ឱ្យ​គេ​ជួយ​​​​ ។

​ក្រោយ​ពេល​​​​ត្រូវ​ក្រុម​​​ចោរ​ប្លន់​យក​ម៉ូតូ​​​​ទៅ​បាត់ ​​យុវជន​ជាម្ចាស់ម៉ូតូ​​បាន​ដើរ​​ទៅ​អង្គុយ​​​សំកុក​នៅ​ប៉ុស្ដិ៍​នគរបាល​​​២៤​ម៉ោង​នៅជិត​​នោះ និង​ទូរស័ព្ទ​​ហៅបង​ប្អូន​​ឱ្យ​​មក​ឌុប​ត្រឡប់​​ទៅ​ផ្ទះវិញ​​ទាំង​​ក្ដី​មួហ្មង ៕​​