ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រគល់​ម៉ូតូ​ជូន​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​8ឃុំ-សង្កាត់​នៅ​ខេត្ត​ប៉ៃលិន

10 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ នៅ​ស្នង​ការ​​ដ្ឋាននគរ​បាល​​ខេត្ត​កាល​ពី​ព្រឹកថ្ងៃ​ទី​២៥ មិថុនា មាន​​រៀប​ចំ​ពិធី​ប្រគល់​​ជូន​ម៉ូតូ​ម៉ាក​យ៉ាមា៉ហា ​ចំនួន​៨​គ្រឿងជូន​ដល់​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​៨​ឃុំ​-​សង្កាត់​ នៅ​ក្នុង​ខេត្ត​ ​​​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​លោក​ឧត្តម​​​សេនីយ៍​ត្រី ​ឡី ចាន់​ឆាយ​ ស្នង​ការ​នគរ​បាល​ខេត្ត និងមន្ត្រី​​នគរ​បាល​គ្រប់​ប៉ុស្តិ៍​​រដ្ឋ​បាល​ ។ សូម​បញ្ជាក់​​ថា ការ​ប្រគល់​ម៉ូតូ​ជូន​ដល់​ប៉ុស្តិ៍​​​នគរ​បាល​រដ្ឋ​បាល​​ឃុំ​

ខេត្ត​ប៉ៃលិន ៖ នៅ​ស្នង​ការ​​ដ្ឋាននគរ​បាល​​ខេត្ត​កាល​ពី​ព្រឹកថ្ងៃ​ទី​២៥ មិថុនា មាន​​រៀប​ចំ​ពិធី​ប្រគល់​​ជូន​ម៉ូតូ​ម៉ាក​យ៉ាមា៉ហា ​ចំនួន​៨​គ្រឿងជូន​ដល់​ប៉ុស្តិ៍​រដ្ឋ​បាល​ទាំង​៨​ឃុំ​-​សង្កាត់​ នៅ​ក្នុង​ខេត្ត​ ​​​ដោយ​មាន​ការ​អញ្ជើញ​ចូល​រួម​ពី ​លោក​ឧត្តម​​​សេនីយ៍​ត្រី ​ឡី ចាន់​ឆាយ​ ស្នង​ការ​នគរ​បាល​ខេត្ត និងមន្ត្រី​​នគរ​បាល​គ្រប់​ប៉ុស្តិ៍​​រដ្ឋ​បាល​ ។ សូម​បញ្ជាក់​​ថា ការ​ប្រគល់​ម៉ូតូ​ជូន​ដល់​ប៉ុស្តិ៍​​​នគរ​បាល​រដ្ឋ​បាល​​ឃុំ​-សង្កាត់​​ទាំង​​៨​នេះ​បាន​ធ្វើ​​ឡើង​ចំនួន​​២​​ដង រួច​មក​ហើយ ហើយ​​ពេលនេះ​​ជា​លើក​ទី​៣ ​ដូច្នេះប៉ុស្តិ៍​នីមួយៗ ទទួល​បាន​​ចំនួន​​៣​គ្រឿង​​ហើយ​រហូត​​មក​ដល់​ពេល​នេះ​ ។​​

​លោក​ឧត្តម​​​សេនីយ៍​ត្រី ឡី ចាន់​​ឆាយ ថ្លែង​​​ថា ម៉ូតូ​ទាំង​​​៨​គ្រឿង​​​នេះ​ជា​ជំនួយ​របស​់​ក្រសួង​មហាផ្ទៃ​​​ ​​ផ្តល់​​​ជូន​ប៉ុស្តិ៍​​​រដ្ឋ​បាល​​​​ទាំង​​​​​៨​​ឃុំ​-សង្កាត់​​​ ដើម្បី​​អនុវ​ត្ត​​​ការ​ងារ​ភូមិ​​-ឃុំ​មាន​សុវត្ថិ​​ភាព​​ និង​ដើម្បី​ការ​ពារ​​សន្តិ​សុខ ​សណ្តាប់​​​ធ្នាប់​​ក្នុង​ការ​រៀបចំ​ការ​បោះ​ឆ្នោត​​ថ្ងៃ​ទី​២៨ ​កក្កដា ​២០១៣ ខាង​​មុខ ។​ ​ពេល​ទទួល​បាន​​ម៉ូតូ​ទាំង​អស់​​នេះ​ហើយ មិន​ត្រូវ​យក​ទៅ​ឱ្យ​​​អ្នក​ផ្សេង​​ប្រើ​​​​ប្រាស់​​​ខុស​គោល​ការណ៍​​​ឡើយ ​ពេល​បំពេញ​ភារកិច្ច​​ចប់​មន្ត្រី​សមត្ថកិច្ច​​​ទាំង​​​អស់​ត្រូវ​​​យក​ទៅ​រក្សា​ទុក​នៅ​អង្គ​ភាព​​ ។

លោកស្នង​ការ​​បាន​ណែ​នាំ​​​ថា ​មិន​ត្រូវ​ជិះ​ម៉ូតូ​នគរ​បាល​​​​ចូល​​ច្រៀង​ខារ៉ាអូខេ​​ ឬ​​កន្លែង​ផឹក​ស៊ី​​​​​​ឡើយ ព្រោះ​​នាំ​ឱ្យ​​បាត់​បង់​អត្តសញ្ញាណ​​​មន្ត្រី​សម​ត្ថ​​កិច្ច​​​ល្អ ​​​ជា​ពិសេស​​​យើង​ជា​​​មន្ត្រី​​​ការ​ពារ​​ប្រជា​ពលរដ្ឋ​​​ត្រូវ​​​ធ្វើ​ជា​គំរូ​​ល្អ​ដល់​​ពួក​គាត់​​​ ។ ម៉្យាង​​ទៀត​ បើ​​បាន​​យក​ម៉ូតូ​​ទៅ​ប្រើ​​​​​ប្រាស់​​​ខុស​​បណ្តាល​ឱ្យ​​បាត់​បង់​​​ខូច​ខាត ​​ត្រូវ​ទទួល​ខុស​ត្រូវ​​ដោយ​ខ្លួន​ឯង ៕